ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​កាសែត​មីយ៉ាន់ម៉ា​មិន​អាច​ចូល​យក​ព័ត៌មាន​ក្នុងតំបន់​មាន​ជម្លោះ ​ដោយ​ការភ័យ​ខ្លាច​ខាង​ផ្លូវ​ច្បាប់


រូបភាពឯកសារ៖ អ្នកកាសែត​ក្នុង​ស្រុក​រុំ​ក្រណាត់​លើដៃ​គាំទ្រ​សេរីភាព​សារព័ត៌មាន​។

បន្ទាប់ពី​ជនសកម្ម​ប្រយុទ្ធ​មក​ពីក្រុម​ជន​ជាតិ​ភាគ​តិចកាន់​សាសនា​ឥស្លាម Rohingya ដែល​រងការ​ធ្វើ​ទុក​បុកម្នេញ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​បាន​ចាប់​ផ្តើម​វាយ​ប្រហារ​ដ៏​ប្រល័យ​ទៅ​លើ​ប៉ុស្តិ​យាមល្បាត​នៅ​តាម​ព្រំ​ដែន​កាល​ពី​ខែតុលា​ឆ្នាំទៅ​មក អ្នក​កាសែត​ជា​ច្រើន​បាន​ប្រញាប់​ប្រញាល់ទៅកាន់​តំបន់ Maungdaw ក្នុង​រដ្ឋ Rakhine ភាគ​ខាង​ជើង​ដើម្បី​រាយការណ៍​ពីកិច្ច​ប្រតិបត្តិការ​យោធា​ដែល​បាន​កើត​មាន​ឡើង​នៅ​ទីនោះ។

បន្ទាប់ពី​ជនសកម្ម​ប្រយុទ្ធ​មក​ពីក្រុម​ជន​ជាតិ​ភាគ​តិចកាន់​សាសនា​ឥស្លាម Rohingya ដែល​រងការ​ធ្វើ​ទុក​បុកម្នេញ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​បាន​ចាប់​ផ្តើម​វាយ​ប្រហារ​ដ៏​ប្រល័យ​ទៅ​លើ​ប៉ុស្តិ​យាមល្បាត​នៅ​តាម​ព្រំ​ដែន​កាល​ពី​ខែតុលា​ឆ្នាំទៅ​មក អ្នក​កាសែត​ជា​ច្រើន​បាន​ប្រញាប់​ប្រញាល់ទៅកាន់​តំបន់ Maungdaw ក្នុង​រដ្ឋ Rakhine ភាគ​ខាង​ជើង​ដើម្បី​រាយការណ៍​ពីកិច្ច​ប្រតិបត្តិការ​យោធា​ដែល​បាន​កើត​មាន​ឡើង​នៅ​ទីនោះ។ ក៏ប៉ុន្តែ​ភ្លាម​ៗនោះ​ពួកគេ​បាន​ដឹងថា ពួកគេនឹង​ត្រូវ​គេ​អនុញ្ញាត​ឲ្យ​យក​ព័ត៌មាន​តែ​បន្តិច​បន្តួច។

ដោយ​ពាក់​អាវក្រោះ​ការពារ​គ្រាប់​កាំភ្លើង​និង​មួកដែក ​លោក Kaung Htet អាយុ ៣៤ឆ្នាំ​ជា​នាយក​ថតរូប​ឲ្យ​កាសែត Myanmar Times បាន​មក​ដល់កន្លែងរាំង​ផ្លូវ​ជាមួយ​សហការី​ហើយ​ត្រូវបាន​គេ​ប្រាប់ឲ្យ​វិលត្រឡប់​ទៅ​វិញ​ដោយ​មូលហេតុ​ខាង​សន្តិសុខ។

លោក​បាន​និយាយ​ថា៖ «បញ្ហា​គឺ​ថា អស់​លោក​អ្នក​មិន​អាច​រំពឹងថា​នឹង​បាន​ទទួល​ការ​អនុញ្ញាត​ពី​ពួក​អាជ្ញាធរ ពី​រដ្ឋាភិបាល ពី​ប៉ូលិស​ឬទាហាន​ទេ។ ការណ៍​នេះ​ស្ទើរ​តែ​មិន​អាចធ្វើ​ទៅ​រួច​ទេ។​ យើង​បាន​ប្រាប់​ពួកគេ យើង​បាន​ពន្យល់​ពួកគេ ​នេះ​ជា​អា​ជីព​របស់យើង ​យើង​ដឹង​ពីភាព​គ្រោះ​ថ្នាក់​ទាំង​អស់។ ក៏ប៉ុន្តែ​ពួកគេទទូច​ថា ​ពួកគេ​មិន​អាច​អនុញ្ញាត​ឲ្យ​យើង​ចូល​ក្នុង​តំបន់​នោះទេ‍»។

បន្ថែម​ពីការ​ព្រួយ​កង្វល់​ខាង​សុវត្ថិភាព អ្នក​យក​ព័ត៌មាន​ខាង​សង្គ្រាម​មីយ៉ាន់ម៉ា​ត្រូវ​ដោះស្រាយ​ឧបសគ្គ​ជា​ច្រើន​នៅ​ក្នុង​ការរាយការណ៍​ពី​ជម្លោះ​មួយ​ចំនួន​ដែល​បាន​កើត​ឡើង​ច្រើន​ទសវត្សរ៍​ចាប់​តាំងពី​បាន​ទទួលឯករាជ្យ​នៅឆ្នាំ​១៩៤៨មក។ឧបសគ្គទាំង​នោះ​រួមមាន​ការមិន​អាច​ចេញ​ចូល​ក្នុង​តំបន់​មាន​ជម្លោះ ការ​ព្រួយ​កង្វល់​ពីសាច់រឿង​អ្វី​ដែល​គេ​អនុញ្ញាត​ឲ្យ​ផ្សាយ ឧបសគ្គ​ខាង​ភាសា​និង​បញ្ហា​នៃ​ភាព​ទុកចិត្តរវាង​អ្នក​យក​ព័តមាន​និង​ក្រុម​ជន​ជាតិ​ភាគ​តិច​ប្រដាប់​អាវុធ ​ហើយ​នឹង​ភាពស្ទាក់​ស្ទើរ​របស់​យោធា​ដើម្បី​អនុញ្ញាត​ឲ្យ​បណ្តាញ​ព័ត៌មាន​ប្រមូល​ព័ត៌មាន​ពីការ​បង្ក្រាប​ដែល​បាននាំ​ឲ្យមានការ​ចោទ​ប្រកាន់​ពីការ​រំលោភ​សិទ្ធិ​មនុស្ស​នោះ។

ក៏​មាន​បញ្ហា​ខាង​ផ្លូវច្បាប់​កើត​មាន​ឡើង​ដែរ។​ ការផ្លាស់ប្តូរ​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ចេញពីការ​គ្រប់​គ្រង​របស់​ពួក​យោធា​នៅ​ឆ្នាំ​២០១១បាន​នាំ​ឲ្យមាន​ការបោះ ឆ្នោត​ដែល​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់​លោកស្រី​អោង សាន​ស៊ូជី ​បាន​ទទួល​ជ័យ​ជម្នះ​៤ឆ្នាំ​ក្រោយ​មក។

កាល​ពីចុង​ខែមុន អ្នកកាសែត​៣នាក់​បាន​ត្រូវ​ចាប់​ខ្លួន​បន្ទាប់​ពីបាន​ចូលរួម​ក្នុង​ពិធីដុតកំទិច​ថ្នាំ​ញៀន​មួយ​នៅ​ក្នុង​រដ្ឋ Shan ភាគ​ខាង​ជើង​ដែលកាន់​កាប់​ដោយ​កងទ័ព​រំដោះជាតិ​ Ta’ang។ អ្នកកាសែតទាំង​នោះ​បាន​រងការចោទ​ប្រកាន់​នៅ​ក្រោម​ច្បាប់ការ​បង្កើតសមាគម​ខុសច្បាប់​ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​ពួកយោធា​ដើម្បីកាត់​ផ្តាច់ការ​គាំទ្រ​ដល់​ពួក​ឧទ្ទាម​ហើយ​នឹង​ជា​មធ្យោបាយ​មួយ​ដើម្បី​បន្លាច​អង្គការ​សាព័ត៌មាន​ដែល​បាន​ប្រតិបត្តិការ​នៅ​បរទេស​មុនពេល​ត្រូវ​បាន​ស្វាគមន៍ឲ្យ​ត្រឡប់​ចូល​ក្នុង​ប្រទេសវិញ​ដែល​ជា​ផ្នែក​មួយ​នៃ​ការផ្លាស់ប្តូរ​ទៅ រក​លទ្ធិ​ប្រជាធិបតេយ្យ។

ក្នុងទ្រឹស្តី ​ការ​លុបចោល​ការចាប់​ពិរុទ្ធ​ឆ្នាំ​២០១២​និង​ការអនុម័ត​ច្បាប់​បណ្តាញ​ព័ត៌ មាន​ដែលធានាសិទ្ធិ​ដើម្បី​រាយការណ៍​ពី​ជម្លោះ​ដោយ​គ្មានការ​ចាប់​ឃុំឃាំង​មាន​ន័យថា ​អ្នកកាសែត​ក្នុង​ស្រុក​អាច​រាយការណ៍​ពី​សង្គ្រាម​ស៊ីវិល​ក្នុង​ប្រទេស​មី យ៉ានម៉ា​ដោយ​គ្មានការ​ភ័យ​ខ្លាចរងការ​ចោទ​ប្រកាន់​ពីការជួយ​ឧបត្ថម្ភ​ពួក​បះ​បោរ​ទេ។

ក្នុង​ឆ្នាំ​២០១៥ ពួក​យោ​ធា​បាន​ព្រមាន​ថា បណ្តាញ​ព័ត៌មាន​មិន​អាចផ្សាយ​សេចក្តី​ថ្លែងការណ៍ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​សម្ព័ន្ធភាព​កងទ័ព​ប្រជា​ធិបតេយ្យ​ជាតិ​មីយ៉ានម៉ា​ដែល​ជាក្រុម​ឧទ្ទាមមួយផ្សេងទៀត​បាន​ទេ​ បើពុំ​ដូច្នេះទេ ​ពួកគេ​នឹង«​ប្រ​ឈមមុខចំណាត់​ការ​នៅ​ក្រោម​ច្បាប់‍»។ នៅ​ឆ្នាំ​២០១៤ ​លោក Ko Par Gyi ជា​អ្នក​កាសែត ​បាន​រាយការណ៍​ពី​ជម្លោះ​នៅ​ក្នុង​រដ្ឋ​នៅពេល​ដែល​លោក​បាន​ត្រូវ​ចាប់​ខ្លួន​ហើយ​នឹង​សម្លាប់​ចោល​ខណៈ​ដែល​ស្ថិត​នៅ​ក្នុងការ​ឃុំ​ឃាំង​របស់​ពួក​យោធា។

លោក Shawn Crispin តំណាង​គណៈកម្មាធិការ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ​បាន​និយាយ​នៅ​ក្នុង​សារតាម E-mail ថា «ពួក​អ្នក​យក​ព័ត៌មាន​ដែល​រាយការណ៍​ពី​ជម្លោះ​ប្រដាប់​អាវុធ​របស់​ក្រុម​ជន​ជាតិ​ភាគ​តិចជា​ច្រើន​នៅ​ក្នុង​ប្រទេស​មីយ៉ានម៉ា ​ប្រឈមគ្រោះ​ថ្នាក់​យ៉ាង​ខ្លាំង។ភាព​គ្រោះ​ថ្នាក់​ខ្លះនៃ​ភាព​គ្រោះ​ថ្នាក់​ទាំង​នោះ​អាច​លប់​ចោល​ដោយ​ការ​ធ្វើ​កំណែទម្រង់ផ្លូវច្បាប់​បន្តិចបន្តួច។ពួក​យោធា​បន្ត​គំរាម​កំហែង​ពួក​អ្នកកាសែត​ដែល​រាយការណ៍​ពី​តំបន់​នានា​ដែល​ត្រួតត្រា​ដោយ​ក្រុម​ឧទ្ទាម​ជាមួយ​ការ​ចោទ​ប្រកាន់​នៅ​ក្រោម​ច្បាប់​បង្កើត​សមាគម​ខុសច្បាប់​ដែល​ជា​ច្បាប់​ហួសសម័យ​តាំងពី​អាណានិគម​ដែល​ត្រូវតែ​ដក​ចេញ​ភ្លាម​ៗពី​ក្រម​ព្រហ្ម ទ័ណ្ឌ។

អ្នក​កាសែត​៣នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​មុន​មាន​លោកLawi Weng មក​ពីកាសែត Irrawaddy ​និង​លោក Aye Naing ​និង​លោក Pyae Bone Naing ​មកពី​កាសែត​សំឡេងប្រជា​ធិបតេយ្យភូមា ​អាច​ជាប់​ពន្ធនាគារ​៣ឆ្នាំ ​ប្រសិនបើ​កាត់​ឲ្យ​ជាប់​ទោស។

ការ​ប្រយុទ្ធបាន​កើន​ឡើង​ចាប់​តាំង​ពីការបរាជ័យ​នៃ​ការ​ឈប់​បាញ់​គ្នា​រវាង​ពួក​យោធាហើយ​នឹង​ក្រុម​កងទ័ព​ឯករាជ្យ Kachin ដែល​ជាក្រុម​ប្រដាប់​អាវុធ​ជន​ជាតិ​ភាគ​តិចដ៏មានអំណាច​មួយ​នៅ​ក្នុង​ឆ្នាំ​២០១១។នៅ​ពេល​ដែល​ការ​ប៉ះទង្គិចកើន​ឡើង ​ការ​ចេញ​ចូល​ក្នុង​តំបន់​នោះ​ត្រូវ​បាន​បន្ថយ។

លោក David Baulk អ្នក​ឯកទេស​សម្រាប់​អង្គការ​មិនមែន​រដ្ឋាភិបាល NGO Fortify Rights ​របស់មីយ៉ានម៉ា ​បាន​និយាយថា៖«អ្វី​ដែល​យើង​បាន​ឃើញ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​នៅ​ក្នុង​ប្រទេស​មីយ៉ានម៉ា​គឺ​ការកើន​ឡើង​នូវ​ការរឹត​ត្បិត​លើ​អ្នកឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ ​អ្នកកាសែត ​អង្គការអន្តរជាតិ​និង​មនុស្ស​ធ៌ម​ជាតិដែល​កំពុង​ព្យាយាម​ផ្តល់​ជំនួយ​ដល់​ពលរដ្ឋ​ដែល​រងផល​ប៉ះពាល់​ដោយសារ​ជម្លោះ​។​ហើយ ការណ៍​នេះ​មានន័យថា ​នៅពេល​ដែល​អស់​លោក ​អ្នក ព្យាយាម​ទទួល​ព័ត៌មាន​ពី​តំបន់​ទាំង​នោះ ​លោក អ្នក នឹងជួប​ប្រទះ​នូវភាពគ្រោះ​ថ្នាក់​យ៉ាង​ខ្លាំង‍»។

ប៉ុន្មាន​ខែ​ក្រោយ​ពី​ការវាយ​ប្រហារ​កាល​ពី​ខែតុលា​នៅ​ក្នុង​រដ្ឋ Rakhineដោយ​មាន​ការ​លើកលែង​ដ៏​កម្រ​មួយ រដ្ឋាភិបាល​បាន​ដាក់​តំបន់​ភាគ​ខាង​ជើង​ជា​តំបន់​មិនអនុញ្ញាតិ​ឲ្យ​បណ្តាញ​ព័ត៌មាន​ចូល ហើយ​កាល​ពី​ខែមុន រដ្ឋាភិបាល​បាន​និ យាយ​ថា ​ខ្លួន​បាន​បដិសេធ​មិន​ផ្តល់​ទិដ្ឋាការ​ដល់​អ្នកស៊ើបអង្កេត​អង្គការ​សហ​ប្រជាជាតិ​ដែល​ស៊ើបអង្កេតការ​ចោទ​ប្រកាន់​ពី​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ដែល​កើត​មាន​ឡើង​ក្នុង​អំឡុង​នៃ​កិច្ច​ប្រតិបត្តិការ​យោធា៕

ប្រែ​សម្រួល​ដោយ​ជឹង ប៉ូជីន

XS
SM
MD
LG