ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភូមា​ផ្អាក​គម្រោង​បញ្ជាក់​សញ្ជាតិ​ដល់​ជនជាតិ​ភាគតិច​អ៊ីស្លាម


គ្រួសារ​ជនជាតិ​ភាគតិច​អ៊ីស្លាម​ដែល​ហៅ​ខ្លួន​ឯង​ថា​ជា​ជនជាតិ​អ៊ីស្លាម Rohingya មើល​ទៅ​ក្រៅ​ជម្រក​របស់​ពួកគេ​នៅ​ជំរុំ Da Paing ដែល​ជា​ជំរុំ​សម្រាប់​ជន​ភាសខ្លួន​អ៊ីស្លាម​ដែល​ស្ថិត​នៅ​ក្នុង​រដ្ឋ Rakhine ភាគ​ខាង​លិច​ប្រទេស​ភូមា​ កាលពី​ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៤។
គ្រួសារ​ជនជាតិ​ភាគតិច​អ៊ីស្លាម​ដែល​ហៅ​ខ្លួន​ឯង​ថា​ជា​ជនជាតិ​អ៊ីស្លាម Rohingya មើល​ទៅ​ក្រៅ​ជម្រក​របស់​ពួកគេ​នៅ​ជំរុំ Da Paing ដែល​ជា​ជំរុំ​សម្រាប់​ជន​ភាសខ្លួន​អ៊ីស្លាម​ដែល​ស្ថិត​នៅ​ក្នុង​រដ្ឋ Rakhine ភាគ​ខាង​លិច​ប្រទេស​ភូមា​ កាលពី​ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៤។

ប្រទេស​ភូមា​បាន​ផ្អាក​គម្រោង​សាកល្បង​មួយ​ក្នុង​ការ​ពិនិត្យ​មើល​ដើម្បី​ផ្តល់​សញ្ជាតិ​ដល់​ពលរដ្ឋ​ជនជាតិ​ភាគតិច​កាន់​សាសនា​អ៊ីស្លាម​ក្នុង​រដ្ឋ Rakhine ផ្នែក​ខាង​លិច។

​លោក Maung Maung Ohn ​អភិបាល​រដ្ឋ Rakhine ​បាន​ប្រាប់​វីអូអេ​ផ្សាយ​ជា​ភាសា​ភូមា​កាល​ពី​ថ្ងៃ​ព្រហស្បត៍​ថា ​ចាប់​តាំងពី​កម្ម​វិធី​នោះ​បាន​ចាប់​ផ្តើម​កាល​ពី​ឆ្នាំ​ទៅ​មក ​អ្នក​កាន់​សាសនា​អ៊ី​ស្លាម​តែ​៤០​នាក់​គត់​បាន​ត្រូវ​ផ្តល់​សញ្ជាតិហើយ​ជាង​២រយនាក់​ទៀត​បាន​ត្រូវ​ផ្តល់​សញ្ជាតិ​បណ្តោះ​អាសន្ន​ ពី​ព្រោះ​ពួកគេ​ផ្តល់​សញ្ជាតិ​ឲ្យអ្នក​ដែល​ថា​ខ្លួន​ជា​សញ្ជាតិ Bengali។

​លោក​និយាយ​ថា «ស្ថានភាព​នៅ​ក្នុង​រដ្ឋ Rakhine ​មាន​ភាព​ស្មុគស្មាញណាស់។ ​ដំណើរ​ការ​ផ្ទៀងផ្ទាត់​មាន​ការ​លំបាកពីព្រោះ​តែ​អ្នក​ដាក់​ពាក្យសុំមាន​អត្តសញ្ញាណ​មួយ​ដែល​ភូមា​មិន​ទទួល​ស្គាល់‍»។

​អ្នក​កាន់​សាសនា​អ៊ីស្លាម​ភាគ​ច្រើន​នៅ​ក្នុង​រដ្ឋ​នោះ​ចាត់​ទុក​ខ្លួនឯង​ថា​ជា​ជនជាតិ Rohingya ​ជា​ពាក្យ​ដែល​ត្រូវ​បាន​ច្រានចោល​ដោយ​រដ្ឋាភិបាល​ដែល​យល់ថា​ Rohingya ​ជា​ជន​ចំណាក​ស្រុក​ខុសច្បាប់មក​ពីប្រទេស​បង់​ក្លា​ដែស​ហើយ ​បាន​ចាត់​ទុក​ពួកគេ​ថា​ជា​ជនជាតិ Bengalis។ ក្រុម​មន្រ្តី​បាន​និយាយ​ថា ​ដំណើរ​ការ​ពិនិត្យ​ផ្ទៀង​ផ្ទាត់​នេះ​បាន​ត្រូវ​ធ្វើ​ឡើង​នៅ​ក្រោម​ច្បាប់​ឆ្នាំ​១៩៨២​ដែល​ហាម​ឃាត់​ការ​ចុះ​បញ្ជីឈ្មោះ​ពលរដ្ឋ​ដោយ​ប្រើពាក្យ Rohingya៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG