ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​មីយ៉ាន់ម៉ា​កាន់​តែ​ប្រឈម​នឹង​ភាព​ឯកោ​ខណៈ​​ក្រុម​យោធា​​បន្ត​រឹត​បន្តឹង​​ការ​​ក្តោប​​អំណាច​​


រូប​ឯកសារ៖ យុវជន​មីយ៉ាន់ម៉ា​បើក​មើល​ហ្វេសប៊ុក​នៅ​ឯ​ហាង​អ៊ីនធឺណិត​កាហ្វេ​មួយ​កន្លែង​នៅ​ទី​ក្រុង​រ៉ង់ហ្គូន​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០១៨។
រូប​ឯកសារ៖ យុវជន​មីយ៉ាន់ម៉ា​បើក​មើល​ហ្វេសប៊ុក​នៅ​ឯ​ហាង​អ៊ីនធឺណិត​កាហ្វេ​មួយ​កន្លែង​នៅ​ទី​ក្រុង​រ៉ង់ហ្គូន​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០១៨។

ប្រទេស​មីយ៉ាន់ម៉ា​កាន់​តែ​ប្រឈម​នឹងភាព​ឯកោ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ដោយ​សេវា​អ៊ីនធឺណិតកាន់​តែ​ត្រូវ​បានកម្រិត ហើយ​សារព័ត៌មាន​ឯកជន​ចុង​ក្រោយ​បំផុតរបស់​ប្រទេស​នេះបាន​ផ្អាក​ការ​ចេញ​ផ្សាយ​របស់​ខ្លួន។ នេះ​ស្រប​ពេល​ដែល​របប​យោធាកំពុង​បង្កើនករណី​ប្តឹងផ្តល់ទៅ​លើមេដឹកនាំ​ដែលខ្លួន​បាន​បណ្តេញ​ចេញ​ពី​អំណាចគឺ​អ្នកស្រី​ Aung San Suu Kyi នោះ។

អាជ្ញាធរមីយ៉ាន់ម៉ា​បាន​រឹតបន្តឹងសេវា​អ៊ីនធឺណិត​ដែល​ក្រុមអ្នក​តវ៉ា​បាន​ប្រើប្រាស់ដើម្បី​រៀបចំធ្វើបាតុកម្ម​ប្រឆាំង​នឹង​របប​យោធា​នោះ។​ការ​ប្រើប្រាស់​សេវា​អីនធឺណិត WiFi តាមទី​សាធារណៈ​ត្រូវ​បាន​កាត់​ផ្តាច់ស្ទើរ​ទាំង​ស្រុងនៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​ ពលរដ្ឋ​ក្នុង​ទី​ក្រុង​មួយ​ចំនួនដែល​ក្នុង​នោះ​រួម​មានទីក្រុង Dawei នៅភាគ​ខាង​ត្បូងផង​ដែរ​បានរាយការណ៍​ថាពួក​គេ​ពុំ​មាន​អ៊ីនធឺណិត​ប្រើ​ប្រាស់នោះ​ទេ។​

ស្រប​ពេល​ដែល​អាជ្ញាធរបាន​បញ្ជា​ឲ្យ​សារព័ត៌មាន​មួយចំនួន​ត្រូវ​បិទ​នោះ​ សារព័ត៌មាន​មួយ​ចំនួន​ទៀត​បាន​បង្ខំ​ចិត្ត​បិទ​ទ្វារ​ដោយ​ខ្លួន​ឯង​ដោយ​ហេតុផលលែង​អាច​ដំណើរការ​បាន។សារព័ត៌មាន​ចុង​ក្រោយបាន​បញ្ឈប់​ការ​ចេញ​ផ្សាយ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ។​

​ប្រព័ន្ធព័ត៌មាន​របស់​រដ្ឋ​នៅ​ដំណើរ​ការ​ជា​ធម្មតា​ពុំ​មាន​ការ​ប៉ះ​ពាល់​នោះ​ទេ។

ទូរទស្សន៍​រដ្ឋ​មីយ៉ាន់ម៉ា​បាន​ផ្សាយ​នៅ​យប់​ថ្ងៃ​ពុធ​ថាអ្នក​ស្រី​ Suu Kyi កំពុង​ត្រូវ​បាន​ស៊ើប​អង្កេត​ពីបទ​ពាក់​ព័ន្ធនឹង​ការ​ទទួល​សំណូក​ចំនួន​៤​លើក​ពី​អ្នក​ជំនួញ​ដ៏​ល្បី​ម្នាក់ក្នុង​ទឹក​ប្រាក់​សរុប​ចំនួន​៥៥០.០០០​ដុល្លារ​នោះ៕​

XS
SM
MD
LG