ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យោធា​មីយ៉ាន់ម៉ា​ដាក់​ច្បាប់​អាជ្ញាសឹក​ មួយ​ថ្ងៃ​ក្រោយ​​ការ​ស្លាប់​​ដ៏​ច្រើន​និង​​ការ​វាយប្រហារ​លើ​រោងចក្រ​​របស់​ចិន


បាតុករ​មីយ៉ាន់ម៉ា​នាំ​គ្នា​រុញ​ជនរងគ្រោះ​ម្នាក់​​ដែល​ត្រូវ​បាន​ប៉ូលិស​បាញ់​ទៅ​រក​កន្លែង​សុវត្ថិភាព ក្នុង​អំឡុងពេល​​កងកម្លាំង​សន្ដិសុខ​បង្ក្រាប​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋប្រហារ​នៅ​ទីក្រុង​រ៉ង់ហ្គូន ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១។
បាតុករ​មីយ៉ាន់ម៉ា​នាំ​គ្នា​រុញ​ជនរងគ្រោះ​ម្នាក់​​ដែល​ត្រូវ​បាន​ប៉ូលិស​បាញ់​ទៅ​រក​កន្លែង​សុវត្ថិភាព ក្នុង​អំឡុងពេល​​កងកម្លាំង​សន្ដិសុខ​បង្ក្រាប​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋប្រហារ​នៅ​ទីក្រុង​រ៉ង់ហ្គូន ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១។

ក្រុម​មេដឹកនាំ​យោធា​នៃ​ប្រទេស​មីយ៉ាន់ម៉ា នៅ​ថ្ងៃ​ច័ន្ទ​នេះ បាន​ប្រកាស​ដាក់ច្បាប់​អាជ្ញាសឹក​នៅ​ក្នុងសង្កាត់​ចំនួន៦​នៃ​ទីក្រុង​ធំ​ជាង​គេ​ នៅ​ពេល​ដែល​កងកម្លាំង​សន្តិសុខ​បាន​សម្លាប់​បាតុករ​រាប់​សិប​នាក់​កាល​ពី​ចុង​សប្តាហ៍​នៅ​ក្នុង​ការ​បង្ក្រាបកាន់​តែ​ប្រល័យលើ​ការ​តស៊ូ​ប្រឆាំង​នឹង​រដ្ឋប្រហារ​កាល​ពី​ខែ​មុន។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ AP។

ទូរទស្សន៍​រដ្ឋ​ MRTV បានផ្សាយនៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា សង្កាត់ North Dagonសង្កាត់ South Dagonសង្កាត់ Dagon Seikkan និង សង្កាត់ North Okkalapa ​ក្នុង​ក្រុង​រ៉ង់ហ្គូន​ បាន​ត្រូវដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ច្បាប់​អាជ្ញាសឹក។ ការ​ប្រកាស​ដំបូង​បាន​ត្រូវ​ធ្វើ​ឡើង​កាល​ពី​យប់​ថ្ងៃអាទិត្យ ដោយ​បាន​បញ្ជាក់​ថា សង្កាត់២​គឺ Hlanin Tha Yar និង Shwepyitha បាន​ត្រូវ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ច្បាប់​អាជ្ញាសឹក។

សមាគម​ជួយ​អ្នក​ទោស​នយោបាយ​ឬ AAPP បាន​បញ្ជាក់​ថា មនុស្ស​យ៉ាង​តិច​ណាស់​ក៏​ ៣៨​នាក់​ដែរ​បាន​ត្រូវ​សម្លាប់​កាល​ពី​ថ្ងៃអាទិត្យ​ ហើយ​រាប់​សិប​នាក់​ទៀត​បាន​រង​របួសក្នុង​ថ្ងៃ​បង្ក្រាប​ដ៏​ប្រល័យ​បំផុត​មួយ​លើ​ក្រុម​បាតុករ​ប្រឆាំង​នឹង​រដ្ឋ​ប្រហារ។ ប្រភព​ជាច្រើន​ទៀត​បាន​ប៉ាន់ស្មាន​ចំនួន​មនុស្ស​ស្លាប់​និង​របួស​មាន​ច្រើន​ជាង​នេះ។

ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​រាយការណ៍​ថា ការ​បង្ហូរ​ឈាម​ដ៏​អាក្រក់​បំផុត​កាល​ពី​ថ្ងៃ​អាទិត្យ​បាន​កើត​មាន​ឡើង​នៅ​សង្កាត់ Hlaingthaya ជាយ​ក្រុង​រ៉ង់ហ្គូន​ដែល​ទី​នោះកងកម្លាំង​សន្តិសុខ​បាន​សម្លាប់​បាតុករ​យ៉ាង​តិច​ក៏​៣៧​នាក់​ដែរ​ បន្ទាប់​ពីមាន​ការ​វាយ​ប្រហារ​ដុត​បំផ្លាញ​រោងចក្រ​របស់ជនជាតិ​ចិន។

Reuters បាន​ដកស្រង់​កាសែត Global Times របស់​ចិន​មក​ចុះផ្សាយ​ថា រោងចក្រ​ដែល​វិនិយោគ​ដោយ​ជនជាតិ​ចិន​ចំនួន​ ៣២ បាន​«ត្រូវ​បំផ្លាញ​នៅ​ក្នុង​ការវាយ​ប្រហារ​នេះ» ដែល​បាន​បណ្តាល​ឲ្យ​ខូចខាត​មាន​តម្លៃ​ជាប្រាក់​៣៧​លាន​ដុល្លារ ហើយ​បុគ្គលិក​ជនជាតិ​ចិន​២នាក់​ទៀត​បាន​រង​របួស។

ការ​វាយ​ប្រហារ​ដុត​បំផ្លាញ​កាលពី​ថ្ងៃ​អាទិត្យ​បាន​នាំ​ឱ្យ​មាន​ប្រតិកម្មខ្លាំង​បំផុត​ពី​ប្រទេស​ចិន​អំពី​ភាព​ចលាចល​នៅ​ក្នុង​ប្រទេស​ជិត​ខាង​របស់​ខ្លួនមួយ​នេះ ដែល​នៅ​ទី​នោះពលរដ្ឋ​មីយ៉ាន់ម៉ា​ជាច្រើន​មើល​ឃើញ​ចិន​ថាជា​អ្នកគាំទ្រ​រដ្ឋប្រហារ។

ស្ថានទូត​ចិន​បាន​ជំរុញ​ឲ្យ​ក្រុម​ឧត្តមសេនីយ៍​មីយ៉ាន់ម៉ា​បញ្ឈប់​អំពើ​ហិង្សា​ហើយ​និង​ធ្វើ​ឲ្យ​ប្រាកដ​ថា ពលរដ្ឋ​និង​ទ្រព្យសម្បត្តិ​មាន​សុវត្ថិភាព៕

XS
SM
MD
LG