ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកតវ៉ាប្រឆាំង​នឹង​រដ្ឋប្រហារ​នៅ​មីយ៉ាន់ម៉ា បាន​មក​ជួបជុំគ្នា​ជាថ្មី មួយថ្ងៃ​ក្រោយ​ការធ្វើ​កូដកម្ម​ទូទៅ


ក្រុមបាតុករ ប្រមូលផ្តុំគ្នា​នៅ​ជិត​ស្ថានទូត​ឥណ្ឌូណេស៊ី​ក្នុង​ទីក្រុង​រ៉ង់ហ្គូន​នៃ​ប្រទេស​មីយ៉ាន់ម៉ា នៅ​ថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។
ក្រុមបាតុករ ប្រមូលផ្តុំគ្នា​នៅ​ជិត​ស្ថានទូត​ឥណ្ឌូណេស៊ី​ក្នុង​ទីក្រុង​រ៉ង់ហ្គូន​នៃ​ប្រទេស​មីយ៉ាន់ម៉ា នៅ​ថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រុម​អ្នកប្រឆាំង​តវ៉ា​នឹង​រដ្ឋប្រហារ​យោធា​ក្នុង​ប្រទេសមីយ៉ាន់ម៉ា បាន​ជួបជុំគ្នា​ធ្វើបាតុកម្ម​ជាថ្មីទៀត​នៅ​ថ្ងៃអង្គារ​ម្សិលមិញនេះ បើទោះបីជា​ចំនួន​អ្នកចូលរួម​មាន​ការធ្លាក់​ចុះ​ខ្លាំង​ជាង​ចំនួន​កាលពី​ថ្ងៃចន្ទ​ ដែល​បាន​ធ្វើឡើង​នៅ​តាម​ទីក្រុង​នានា និង​ទីប្រជុំជន​ជាច្រើន​យ៉ាងណាក្តី។

ក្រុម​អ្នក​ធ្វើ​បាតុកម្ម​ដែល​មាន​ការ​ខឹង​សម្បារ​នោះ​ បាន​ជួប​ជុំ​គ្នា​នៅខាង​មុខ​ស្ថាន​ទូត​ឥណ្ឌូណេស៊ី​ ក្នុង​ទីក្រុង​រ៉ង់ហ្គូន ក្រោយ​មាន​សេចក្តី​រាយការណ៍​ថា ឥណ្ឌូណេស៊ី​កំពុងស្វែង​រក​ការ​គាំទ្រពី​ប្រទេសសមាជិក​អាស៊ាន​នានាសម្រាប់​ផែន​ការ​របស់​ខ្លួន​មួយ ដើម្បី​ឲ្យ​របប​សឹក​យោធា​នៅមីយ៉ាន់ម៉ា​គោរព​នូវការសន្យា​របស់​ខ្លួន​ ក្នុង​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ជា​ថ្មី​មួយ​នៅ​ក្នុង​រយៈ​ពេល​មួយ​ឆ្នំាទៀតនោះ​។ បាតុករ​ បាន​ទាមទារ​ឲ្យ​ឥណ្ឌូណេស៊ី​គោរព​លទ្ធផល​នៃ​ការបោះឆ្នោត​ខែ​វិច្ឆិកា​ដែល​គណបក្ស​របស់​អ្នកស្រី​ Aung San Suu Kyi បាន​ឈ្នះ​ឆ្នោត​ភ្លូក​ទឹក​ភ្លូកដី។

នៅ​ក្នុង​រដ្ឋធានី​ហ្សាការតា​ឯណោះ​វិញ​ អ្នក​នាំ​ពាក្យ​ក្រសួងការបរទេស​ឥណ្ឌូណេស៊ី លោក Teuku Faizasyah (ធឹកឃូ ហ្វាសៃយ៉ាស់) បាន​បដិសេធនូវ​សេចក្តីរាយ​ការណ៍​ព័ត៌មាន​ជុំ​វិញ​រឿង​នេះ​ ដោយលោក​ថ្លែង​បា្រប់​ក្រុមអ្នក​សារព័ត៌​មាន​ថា​ «នេះ​មិន​មែន​ជា​ជំហររបស់​ប្រទេស​ឥណ្ឌូណេស៊ីទេ​ ក្នុង​ការគាំទ្រ​នូវ​ការ​បោះ​ឆ្នោត​ជា​ថ្មី​ នៅ​ក្នុង​ប្រទេស​មីយ៉ាន់​ម៉ា​នោះ​។ អ្នក​នាំ​ពាក្យ​រូប​នេះ​ថ្លែង​ថា ឥណ្ឌូណេស៊ី​ កំពុងពិគ្រោះ​យោបល់​ជា​មួយ​សមាជិកអាស៊ាន ​ដើម្បីទទួល​បាន​នូវ​ការ​យល់​ព្រមមួយ​ មុន​ពេល​ដែល​កិច្ច​ប្រជុំ​ពិសេស​មួយ​ស្តី​ពី​ស្ថាន​ភាព​ក្នុង​ប្រទេស​មីយ៉ាន់​ម៉ា​ នឹង​ត្រូវ​ធ្វើ​ឡើង​នោះ។

ការប្រឆាំង​ដ៏​ពេញ​និយម​ កំពុង​ត្រូវ​បាន​ធ្វើ​ឡើង​ជារៀង​រាល់​ថ្ងៃ​ ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ ចាប់​តាំង​ពី​យោធា​ធ្វើ​រដ្ឋប្រហារ​ និង​ចាប់​ឃុំ​ខ្លួនអ្នក​ស្រី Suu Kyi និង​សមាជិករ​ដ្ឋាភិបាល​ស៊ីវិល កាល​ពី​ថ្ងៃ​ទី​១​ ខែកុម្ភៈ​ ដោយចោទ​ប្រកាន់​ថា ​មាន​ការ​លួច​បន្លំ​ ក្នុង​ការ​បោះ​ឆ្នោតជាតិកាល​ពីឆ្នាំ​ទៅ។

​រហូត​មក​ដល់​ពេល​នេះ​ មាន​អ្នកប្រឆាំង​តវ៉ា​៣​នាក់​ ត្រូវ​បាន​សម្លាប់​ក្នុង​ការ​ធ្វើ​បាតុកម្ម​ប្រចាំ​ថ្ងៃ​ក្នុង​ពេល​ក​ន្លង​មក​ ដែល​ក្នុង​នោះ២​នាក់ ​បាន​ស្លាប់​ក្នុង​ទី​ក្រុង Mandalay កាល​ពីថ្ងៃ​សៅ​រ៍កន្លង​ទៅ៕​

អត្ថបទ​ទាក់ទង

XS
SM
MD
LG