ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​យោធា​មីយ៉ាន់ម៉ា​ពីរ​នាក់​បន្ថែម​ទៀត


កងកម្លាំងប៉ូលិសជាច្រើននាក់កំពុងតទល់នឹងការប្រមូលផ្តុំរបស់អ្នកធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារយោធា នៅទីក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២។
កងកម្លាំងប៉ូលិសជាច្រើននាក់កំពុងតទល់នឹងការប្រមូលផ្តុំរបស់អ្នកធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារយោធា នៅទីក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២។

ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​យោធា​មីយ៉ាន់ម៉ា​ពីរ​នាក់​បន្ថែម​ទៀត ដើម្បី​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​សម្លាប់​បាតុករ​ដែល​ធ្វើ​បាតុកម្ម​អហិង្សា។

ការ​ដាក់​ទណ្ឌកម្ម​នេះ​បាន​ធ្វើ​ឡើង​កាល​ពី​យប់​ថ្ងៃ​ចន្ទ​ ទៅ​លើ​ឈ្មោះ Moe Myint Tun និង Maung Maung Kyaw។

សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​បាន​អំពាវនាវ​ឲ្យ​យោធា​មីយ៉ាន់ម៉ា​ប្រគល់​អំណាច​ឡើង​វិញ​ដល់​រដ្ឋាភិបាល​ ដែល​ត្រូវ​បាន​ជ្រើសរើស​តាម​បែប​ប្រជាធិបតេយ្យ បើ​មិន​ដូច្នេះ​ទេ​នឹង​ប្រឈម​នឹង​ទណ្ឌកម្ម​បន្ថែម។

សេចក្ដី​ថ្លែងការណ៍​នោះ​បញ្ជាក់​ដូច្នេះ​ថា៖ «សហរដ្ឋ​អាមេរិក​នឹង​បន្ត​ធ្វើការ​ជាមួយ​ដៃគូ​នានា​នៅ​ក្នុង​តំបន់​និង​ពិភពលោក ដើម្បី​ដាក់​សម្ពាធ​លើ​យោធា​និង​ប៉ូលិស​មីយ៉ាន់ម៉ា ​ឲ្យ​បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា​គ្រប់​រូបភាព​ប្រឆាំង​នឹង​បាតុករ​អហិង្សា គាំទ្រ​ការ​ស្ដារ​ឡើង​វិញ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​និង​នីតិ​រដ្ឋ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ជំរុញ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ទោស​នយោបាយ​ជា​បន្ទាន់​ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ទីប្រឹក្សា​រដ្ឋ​អ្នកស្រី Aung San Suu Kyi និង​លោក​ប្រធានាធិបតី Win Myint ផងដែរ និង​លើក​កម្ពស់​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​សម្រាប់​ជន​ទាំង​ឡាយ​ណា​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ប៉ុនប៉ង​ធ្វើ​ឲ្យ​ការ​វិវឌ្ឍ​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ​របស់​មីយ៉ាន់ម៉ា​ដើរ​ថយ​ក្រោយ»។

កាលពី​ដើម​ខែ​នេះ ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​យោធា​មីយ៉ាន់ម៉ា​ចំនួន ១០ នាក់​រួច​មក​ហើយ ទាំង​មន្ត្រី​ពី​មុន​និង​មន្ត្រី​បច្ចុប្បន្ន៕

XS
SM
MD
LG