ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពុទ្ធសាសនិក​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​រារាំង​មិន​ឲ្យ​ជំនួយ​មនុស្សធម៌​ចូល​ទៅ​ដល់​ជន​អំបូរ​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម


ជន​អំបូរ​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម​ដែល​ឆ្លង​កាត់​ពី​មីយ៉ាន់ម៉ា​ទៅ​បង់ក្លាដែស រងចាំ​ជំនួយ​មនុស្ស​ធម៌​នៅ​ក្បែរ​ជំរំ​ជន​ភៀស​ខ្លួន Balukhali ក្នុង​ប្រទេស​បង់ក្លាដែស កាលពី​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧។
ជន​អំបូរ​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម​ដែល​ឆ្លង​កាត់​ពី​មីយ៉ាន់ម៉ា​ទៅ​បង់ក្លាដែស រងចាំ​ជំនួយ​មនុស្ស​ធម៌​នៅ​ក្បែរ​ជំរំ​ជន​ភៀស​ខ្លួន Balukhali ក្នុង​ប្រទេស​បង់ក្លាដែស កាលពី​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧។

ហ្វូង​មនុស្ស​ដ៏​ធំ​មួយ​បាន​ខិតខំ​ព្យាយាម​រាំង​ខ្ទប់​ការ​ដឹកជញ្ជូន​ជំនួយ​មនុស្សធម៌​ទៅ​កាន់​ពួក​អ្នក​កាន់​សាសនា​ឥស្លាម​ដែល​ជាប់គាំង​នៅ​ក្នុង​ផ្នែក​ខាង​លិច​នៃ​ប្រទេស​មីយ៉ាន់ម៉ា​នៅមុន​ពេល​ពួក​ប៉ូលិស​បាន​បណ្តេញ​ពួកជន​ទាំងនេះ​កាលពី​យប់ថ្ងៃ​ពុធ។​

ការិយាល័យ​ព័ត៌មាន​របស់​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​បាននិយាយ​ថា ​ពួក​បាតុករ​ប្រមាណ​៣០០នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ឯ​ផែ​មួយ​នៅ​ក្នុង​ក្រុង​ Sittwe ដែល​ជា​ទី​រួម​ខេត្តនៃ​រដ្ឋ Rakhine មាន​ប្រជារាស្ត្រ​ភាគច្រើន​ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា

ដែលនៅ​ទី​នោះ​នាវា​មួយ​គ្រឿង​កំពុង​ប្រុងប្រៀប​ដឹកជញ្ជូន​គ្រឿង​ផ្គត់ផ្គង់​៥០តោន​ដែល​មាន​រួមបញ្ចូល​ម្ហូបអាហារ ទឹក និង​មុង​ពី​គណៈកម្មធិការ​កាកបាទ​ក្រហម​អន្តរជាតិ​ទៅ​ឱ្យ​ពួក​ជន​អំបូរ​រ៉ូហ៊ីងយ៉ា​គោរព​សាសនា​ឥស្លាម​ដែល​ជាប់​គាំង​នៅ​ក្នុង​ផ្នែក​ខាង​ជើង​នៃ​រដ្ឋនេះ។

ដោយ​មិន​អើពើ​នឹង​ការ​អង្វរករ​របស់​ពួក​ព្រះសង្ឃ​ដែល​បាន​សុំ​ឱ្យ​មាន​ភាព​ស្ងប់ស្ងៀម ហ្វូង​មនុស្ស​នេះ​បាន​ចាប់ផ្តើម​គប់ដុំ​ថ្ម និង​ដប​ដុតសាំង​ទៅ​លើ​ពួកប៉ូលិស​ដែល​បាន​តបតវិញ​ដោយ​បាន​បាញ់​កាំភ្លើង​ព្រមាន​ទៅក្នុង​អាកាស​ដើម្បី​បំបែក​ហ្វូង​មនុស្ស​នេះ។ ​មនុស្ស៨​នាក់​បាន​ត្រូវ​ចាប់​ឃុំឃាំង។​

រដ្ឋ Rakhine មាន​បញ្ហា​ដោយសារ​អំពើហិង្សា ​និង​ទុក្ខវេទនា​ចាប់តាំង​ពី​ចុង​ខែ​សីហា​មក​នៅពេល​ដែល​ពួក​ជន​សកម្មប្រយុទ្ធ​រ៉ូហ៊ីងយ៉ា​បាន​វាយ​ប្រហារ​ប៉ុស្តិ៍​ប៉ូលិស​ និង​ទាហាន​មួយ​ចំនួន។ ​មនុស្ស​រាប់រយ​នាក់​បាន​ត្រូវ​សម្លាប់​ហើយ​ភូមិ​ពួកជន​អំបូរ​រ៉ូហ៊ីងយ៉ា​បាន​ត្រូវ​ដុត​ខ្ទេចខ្ទី​នៅ​ក្នុង​កិច្ចប្រតិបត្តិការ​យោធា​ដែល​បាន​បង្ខិតបង្ខំ​ពួក​រ៉ូហ៊ីងយ៉ា​ជាង​៤សែន២ម៉ឺន​នាក់​ឱ្យ​រត់គេច​ខ្លួន​ទៅ​កាន់​ប្រទេស​បង់ក្លាដែស ដែល​ជា​ប្រទេស​ជិត​ខាង៕

XS
SM
MD
LG