ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កងទ័ព​សង្គ្រោះ​ជនជាតិ​រ៉ូហ៊ីងយ៉ា​បាន​ប្រកាស​បទ​ឈប់​បាញ់​ជា​ឯកតោភាគី​


ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​លា​ដៃ​ទទួល​យក​អាហារ​ដែល​ផ្តល់​ដោយ​អង្គការ​ក្នុង​ស្រុក​មួយ​នៅ​ក្នុង​ជំរំ Kutupalong ប្រទេស​បង់ក្លាដែស កាលពី​ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧។
ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​លា​ដៃ​ទទួល​យក​អាហារ​ដែល​ផ្តល់​ដោយ​អង្គការ​ក្នុង​ស្រុក​មួយ​នៅ​ក្នុង​ជំរំ Kutupalong ប្រទេស​បង់ក្លាដែស កាលពី​ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧។

កាលពី​ថ្ងៃអាទិត្យ ​កងទ័ព​ Arakan Rohingya Salvation Army​ មាន​ន័យ​ថា​ សង្គ្រោះ​ជនជាតិ​រ៉ូហ៊ីងយ៉ា​បាន​ប្រកាស​បទ​ឈប់​បាញ់​ជា​ឯកតោ​ភាគី​ រយៈ​ពេល​១ខែ ក្នុង​ការ​ព្យាយាម​អនុញ្ញាតឲ្យ​ជំនួយ​មនុស្សធម៌​អាច​ចូលទៅ​ដល់​ជំរំ​របស់​ជនជាតិ​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម​ច្រើន​ម៉ឺន​នាក់​ ដែល​ភៀស​ខ្លួន​ពី​ការ​បង្ក្រាប​របស់​កម្លាំង​សន្តិសុខ​រយៈពេល២​សប្តាហ៍​នៅ​ភាគខាង​លិច​រដ្ឋ Rahkine។​

គេ​ជឿ​ថា ​មនុស្ស​ច្រើន​រយ​នាក់​ត្រូវ​បាន​សម្លាប់តាំងពី​កងទ័ព​ Arakan Rohingya Salvation Army ​បាន​ធ្វើ​ការវាយ​ប្រហារ​រួមគ្នា​ប្រឆាំង​នឹង​កម្លាំង​សន្តិសុខ​កាលពី​ថ្ងៃទី២៥​ខែសីហា។ ​អ.ស.ប.​បាន​ប៉ាន់ស្មាន​ថា ​ជនជាតិ​រ៉ូហ៊ីងយ៉ា​ជិត​៣០ម៉ឺននាក់បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​បង់ក្លាដែស ​ដែល​ជា​ប្រទេស​ជិត​ខាង​ បន្ថែម​ពី​លើ​ជន​ភៀសខ្លួន​ច្រើន​ម៉ឺននាក់​នៅ​ទីនោះ ​ដែល​រស់នៅ​ក្នុង​ជំរំ​ជន​ភៀសខ្លួន។ ​ទោះ​ជា​យ៉ាង​ណាអ្នក​នាំពាក្យ​របស់​លោកស្រី ​អង់សាន ស៊ូជី ប្រធាន​ក្រុមប្រឹក្សា​រដ្ឋ​មីយ៉ាន់ម៉ា​ត្រូវ​គេ​ស្រង់​សម្តីនិយាយ​ថា លោកស្រី​គ្មាន​គោល​នយោបាយ​ចរចា​ជាមួយ​ភេរវករ​ទេ។

លោក​ Vikram Nehru ដែល​មិនមែន​ជា​ជនជាតិ​អាមេរិក ​ធ្វើ​ការ​នៅ​វិទ្យាស្ថាន​សន្តិភាព​ឈ្មោះ Carnegie Endowment for International Peace ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ ប្រាប់​លោក ​Victor Beattie ​នៃ ​VOA ថា ​លោក​មិនភ្ញាក់​ផ្អើល​នឹងការ​បដិសេធ​របស់​រដ្ឋាភិបាល ​មិន​ព្រម​ចរចា​សន្តិភាព​នោះ​ទេ។ ​

លោក ​Vikram Nehru ​កត់សម្គាល់​ថា ​អ្នក​សង្កេត​ការណ៍​មើលឃើញ​ថា ​ពួក​មូស្លីម​ក្នុង​តំបន់​នោះ​ពោរពេញ​ទៅ​ដោយ​ភាព​ជ្រុល​និយម​ ដោយសារ​ការ​ផាត់​ចេញ ​រើសអើង​ ធ្វើ​បាបដែលពួក​គេ​បាន​ជួប​ប្រទះ​ក្នុង​ពេលច្រើន​ទសវត្សរ៍​មក​នេះ។​ លោក​និយាយថា ​ហេតុនេះ​ហើយ​បាន​ជា​លោក​មិនភ្ញាក់ផ្អើល​ដែល​ក្រុម​ជីហាដ​ពី​តំបន់​មជ្ឈិមបូព៌ា និង​ប៉ាគីស្ថាន​បាន​ទៅ​ទាក់ទង​នឹង​សមាជិក​របស់​សហគមន៍​រ៉ូហ៊ីងយ៉ា។ ​លោក​និយាយ​ថា ​បញ្ហា​ប្រឈម​នឹង​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​បច្ចុប្បន្ន​គឺ​សុច្ឆន្ទៈ​ដែល​មីយ៉ាន់ម៉ា​កំពុង​បាត់បង់​ក្នុង​សហគមន៍​អន្តរជាតិ​ដែល​បាន​ជួយ​កែទម្រង់​ប្រទេស​នេះ​កាល​ពី​៥ឆ្នាំ​មុន៕

XS
SM
MD
LG