ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​មីយ៉ាន់​ម៉ា​ចាប់​ខ្លួន​​អ្នក​រិះគន់ ស្របពេលមានការ​លើក​លែង​ទោស​ដល់​អ្នក​ទោស


រូបឯកសារ៖ ប៉ូលិស​ឈរ​ដើម្បី​បិទ​ផ្លូវ​ពួក​សកម្មជន​ក្នុង​ការ​ដង្ហែ​ក្បួន​មួយ​ទីក្រុង​យ៉ាងហ្គូន ប្រទេស​មីយ៉ាន់ម៉ា កាល​ពី​ឆ្នាំ​២០១៨។
រូបឯកសារ៖ ប៉ូលិស​ឈរ​ដើម្បី​បិទ​ផ្លូវ​ពួក​សកម្មជន​ក្នុង​ការ​ដង្ហែ​ក្បួន​មួយ​ទីក្រុង​យ៉ាងហ្គូន ប្រទេស​មីយ៉ាន់ម៉ា កាល​ពី​ឆ្នាំ​២០១៨។

មីយ៉ាន់​ម៉ា​បាន​ចាប់​ផ្តើម​បង្ក្រាប​ក្នុងប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​លើពួក​អ្នករិះ​គន់យោ​ធា​និង​រដ្ឋាភិបាល​ដោយ​ការ​ចាប់​ខ្លួន​ពួក​អ្នក​សម្តែង​សិល្បៈ​ចំអក ​សកម្មជន ​អ្នក​កាសែត​ម្នាក់​និង​អ្នក​ផលិតខ្សែ​ភាព​យន្ត​ដែល​មាន​ជំងឺ​មហារីក​ថ្លើម។​

ការ​កើន​ឡើង​នៅ​ក្នុងការចាប់​ខ្លួន ​កើត​មាន​ឡើង​នៅ​ពេល​ដែល​ពួក​មន្រ្តី​សន្យា​ដោះលែង​ពួក​អ្នក​ទោស​នយោបាយ​ ដែល​ទាក់​ទិន​នឹង​នយោបាយ​និង​ពលរដ្ឋ​ដែល​មាន​ការទាក់​ទិន​នឹង​ក្រុម​ឧទ្ទាម​ប្រដាប់​អាវុធ​ បន្ទាប់​ពី​ការ​លើក​លែង​ទោស​ពួក​អ្នកទោសដ៏​ធំមួយ ​កាល​ពី​ខែមុន​ ដែល​ភាគ​ច្រើន​ជាប់​គុក​ដោយ​សារ​បញ្ហា​ថ្នាំ​ញៀន។

ចំពោះ​ពួក​សកម្មជន​ជា​ច្រើន ​ការ​លើក​លែង​ទោស​នេះ ​មិន​មែន​ជា​ក្តី​សង្ឃឹម​ទេ ហើយ​បាន​បង្ហាញ​ថា ពួក​មេដឹកនាំ​ស៊ីវិល​លើក​ដំបូង​របស់​មីយ៉ាន់​ម៉ា​ដែល​ដឹកនាំ​ដោយ​យោធា​អស់​រាប់​ទសវត្សរ៍ ​នៅ​តែតាំង​ធ្វើ​ទៅ​តាម​របៀប​ដដែល​ដូច​តែ​មេដឹកនាំ​មុនៗ ​ដែល​គាំទ្រ​ដោយ​ពួក​យោធា​ដែរ។

បណ្តាញ​សិទ្ធិ​មនុស្ស​ភូមា​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ កាល​ពី​ចុង​ខែ​មុន​ថា ​ដើម្បី​ទទួល​បាន​សេរីភាព៖​ «អ្នក​ដែល​ត្រូវ​កាត់​ទោស​ដោយ​រដ្ឋ​បាន​ត្រូវបង្ខំ​ឲ្យ​ពឹងផ្អែក​លើ​ការ​សុំ​លើក​លែង​ទោស​ដោយ​រដ្ឋ​ដដែល»។

អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពីពេល​ថ្មីៗ​នេះ គឺ​លោក ​Min Htin Ko Ko Gyi​ ជា​អ្នក​ផលិត​ខ្សែភាព​យន្ត​ និង​អ្នកគាំទ្រ​សិទ្ធិ​មនុស្ស ​បាន​ត្រូវ​គេ​បដិសេធ​មិន​ឲ្យ​បង់ប្រាក់​ធានា​នៅ​ក្រៅ​ឃុំ​ឃាំង​ម្តង​ហើយ​ម្តង​ទៀត ​ថ្វី​បើ​មាន​ការ​ភ័យ​ខ្លាច​ថា ​លោក​អាច​ស្លាប់​នៅ​ក្នុង​ការ​ឃុំ​ឃាំង​នៅ​ពេល​ដែល​លោក​មានជំងឺ​មហារីក​ថ្លើម​ក៏​ដោយ។

​លោក​បាន​រង​ការ​ចោទ​ប្រកាន់​កាល​ពី​ដើម​ខែ​មេសា​ នៅ​ក្រោម​មាត្រ​ទី​ ៦៦ ​នៃ​ច្បាប់​ប្រឆាំង​ការ​បង្ខូច​កេរ្តិ៍​ឈ្មោះ​ដែល​អ្នករិះគន់​និយាយ​ថា ត្រូវ​បាន​គេ​ប្រើ​ដើម្បី​បំបិទ​មាត់​អ្នក​ប្រឆាំង ​បន្ទាប់​ពី​លោក​ចុះ​ផ្សាយ​លើ​បណ្តាញ​សង្គមហ្វេសប៊ុក ​ដែល​រិះគន់​តួនាទី​ក្នុង​នយោបាយដ៏​ខ្លាំង​របស់​ពួកយោធា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG