ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកស្រី អង់សាន ស៊ូជី នឹង​ធ្វើ​សុន្ទរកថា​ថ្នាក់​ជាតិ​ស្តីពី​វិបត្តិ​នៅ​រដ្ឋ Rakhine


នៅ​ក្នុង​រូបភាព​កាលពី​ថ្ងៃទី១១ ខែសីហា​ ឆ្នាំ២០១៧ លោកស្រី អង់សាន ស៊ូជី ថ្លែង​សុន្ទរកថា​បើក​វេទិកា​មួយ​ស្តី​ពី​អន្តរកាល​ប្រជាធិបតេយ្យ​សម្រាប់​ប្រទេស​មីយ៉ាន់ម៉ា នៅ​ក្នុង​ក្រុង​ណៃពិដោ ប្រទេស​មីយ៉ាន់ម៉ា។
នៅ​ក្នុង​រូបភាព​កាលពី​ថ្ងៃទី១១ ខែសីហា​ ឆ្នាំ២០១៧ លោកស្រី អង់សាន ស៊ូជី ថ្លែង​សុន្ទរកថា​បើក​វេទិកា​មួយ​ស្តី​ពី​អន្តរកាល​ប្រជាធិបតេយ្យ​សម្រាប់​ប្រទេស​មីយ៉ាន់ម៉ា នៅ​ក្នុង​ក្រុង​ណៃពិដោ ប្រទេស​មីយ៉ាន់ម៉ា។

លោកស្រី អង់សាន ស៊ូជី មេដឹកនាំ​មីយ៉ាន់ម៉ា គ្រោង​នឹង​ធ្វើ​សុន្ទរកថា​ថ្នាក់​ជាតិ​មួយ ​នៅ​ថ្ងៃ​អង្គារ​នេះ ដែល​គេ​រំពឹង​ថា នឹង​លើកឡើង​ពី​វិបត្តិនៅ​ក្នុង​រដ្ឋ Rakhine ដែល​កំពុង​តែ​កើត​មាន​អំពើ​ហិង្សា ដែល​បាន​បណ្តាល​ឲ្យ​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​ ៤សែន​នាក់ រត់ភៀសខ្លួន​ទៅ​កាន់​ប្រទេស​បង់ក្លាដែស​ដែល​ជា​ប្រទេស​ជិតខាង​ ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​នេះ។ ​

ជនសកម្ម​ប្រយុទ្ធ​រ៉ូហ៊ីងយ៉ា បាន​វាយប្រហារ​កងកម្លាំង​សន្តិសុខ​មីយ៉ាន់ម៉ា កាល​ពី​ចុង​ខែ​សីហា។ ចាប់​តាំង​ពី​ពេល​នោះ​មក អ្នក​វិភាគ​និង​មន្ត្រី​សិទ្ធិមនុស្ស​និយាយ​ថា យោធា​មីយ៉ាន់ម៉ា​បាន​ធ្វើ​ការ​បង្ក្រាប​យ៉ាង​សាហាវ​ឃោរឃៅ ដែល​បាន​ដុត​ភូមិ​ទាំងមូល​ជាច្រើន ហើយ​បាន​សម្លាប់​ស្ត្រី​និង​កុមារ​ដែលរត់ភៀសខ្លួន។

លោកស្រី អង់សាន ស៊ូជី ដែល​ជា​ជ័យលាភី​ពានរង្វាន់​ណូបែល​បាន​រងការ​រិះគន់​យ៉ាង​ខ្លាំង​ក្លា​ពី​សហគមន៍​អន្តរជាតិ ចំពោះ​ការ​មិន​និយាយ​អំពី​ស្ថានភាព​នេះ។ លោកស្រី​បាន​លុបចោល​មិន​មក​ចូលរួម​ប្រជុំ​នៅ​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ក្នុង​សប្តាហ៍​នេះ​ទេ ដោយ​អះអាង​ថា ត្រូវ​ធ្វើ​សុន្ទរកថា​ពី​វិបត្តិ​ដែល​កំពុង​តែ​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស។

លោក Louis Charbonneau ប្រធាន​អង្គការ Human Rights Watch​ ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ បាន​មាន​ប្រសាសន៍​ថា «កិច្ចប្រជុំ​កម្រិត​ខ្ពស់​នៅ​ក្នុង​ថ្ងៃ​នេះ គឺ​ជា​ជំហាន​ទី​មួយ ប៉ុន្តែ​មិនមែន​ជា​ជំហាន​ចុងក្រោយ​នោះ​ទេ។ កិច្ចពិភាក្សា​នេះ​គួរ​តែ​នាំ​ឲ្យ​មាន​សកម្មភាព​ដ៏​ខ្លាំងក្លា​ពី​អង្គការ​សហប្រជាជាតិ ដើម្បី​ធ្វើ​ឲ្យ​កងកម្លាំង​សន្តិសុខ​មីយ៉ាន់ម៉ា បញ្ចប់​យុទ្ធនាការ​បោសសម្អាត​ជាតិសាសន៍​របស់​ខ្លួន»៕

XS
SM
MD
LG