ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បុណ្យ​ Hajj ​នៅ​អារ៉ាប៊ីសាអូឌីត​មាន​អ្នកចូលរួម​ច្រើន​បំផុត​នៅថ្ងៃ​ពុធនេះ


អ្នក​ធ្វើ​ធម្មយាត្រា​មួយ​នាក់​បាន​ថត​រូប​ជាមួយ​នឹង​ទូរស័ព្ទដែ​ពី​លើ​ភ្នំ​មួយ​ដែល​ត្រូវ​បាន​ហៅ​ថា Moutain of Mercy នៅ​ជិត​ក្រុង Mecca ប្រទេស​អារ៉ាប៊ីសាអូឌីត​ នា​ពី​ថ្ងៃ​ទី២៣ ខែ​កញ្ញា ឆ្នាំ​២០១៥។
អ្នក​ធ្វើ​ធម្មយាត្រា​មួយ​នាក់​បាន​ថត​រូប​ជាមួយ​នឹង​ទូរស័ព្ទដែ​ពី​លើ​ភ្នំ​មួយ​ដែល​ត្រូវ​បាន​ហៅ​ថា Moutain of Mercy នៅ​ជិត​ក្រុង Mecca ប្រទេស​អារ៉ាប៊ីសាអូឌីត​ នា​ពី​ថ្ងៃ​ទី២៣ ខែ​កញ្ញា ឆ្នាំ​២០១៥។

ពីធីបុណ្យ​ Hajj ​ ប្រចាំ​ឆ្នាំ​នៅ​ប្រទេស​អារ៉ាប់ប៊ីសាអូឌីត​ មានអ្នក​ចូលរួម​ច្រើន​បំផុត​នៅ​ថ្ងៃពុធ​នេះ​ ដោយមាន​អ្នកកាន់​សាសនា​ឥស្លាម​២​លាន​នាក់​ចូលរួម​យ៉ាង​កកកុញ​នៅជ្រលង​ភ្នំ​ Mount Arafat​ ដើម្បី​ធ្វើ​ការ​បួងសួង។

ទី​នោះ​គឺជា​ ទីកន្លែង​ដែល​គេជឿ​ថា​ ព្យាការី​ Muhammad​ បាន​ធ្វើ​ការ​សូត្រធម៌​ចុងក្រោយ​កាលពី​១.៤០០​ឆ្នាំមុន​ ដោយ​បាន​អំពាវនាវ​ឲ្យ​មាន​សមភាព​ និង​សាមគ្គីភាព​ក្នុង​ចំណោម​អ្នក​កាន់​សាសនា​ឥស្លាម។

បុណ្យ​ Hajj ​នេះ​មាន​រយៈពេល​៥​ថ្ងៃ​ ដោយ​ចាប់​ផ្តើម​កាល​ពី​ថ្ងៃអង្គារ​ ហើយ​មាន​ការដើរ​ដង្ហែ​ជា​ក្បួន​ធម្មយាត្រា​ជុំវិញ​កន្លែង​សក្ការៈ ​Kaaba ដែល​មាន​ពណ៌ខ្មៅ​រាង​ជា​គូប​នៅ​វិហារ​ Grand Mosque ​នៅ​ទីក្រុង​ Mecca​ ដែល​នៅទីនោះ​អ្នកកាន់​សាសនា​ឥស្លាម​ទាំងអស់​ធ្វើ​ការ​បួងសួង។ នៅទីនោះ​ គេបាន​ទៅវិហារ ​Mina ​ មុន​ពេល​គេបន្ត​ដំណើរ​ទៅ​ជ្រលងភ្នំ​ Mount Arafat។​ សាសនា​ឥស្លាម​តម្រូវឲ្យ​អ្នកមាន​លទ្ធភាព​ខាងរាង​កាយ​ទាំងអស់​ចូលរួម​ពិធី​បុណ្យ​ Hajj ​ម្តង​ក្នុង​មួយ​ឆាក​ជីវិត៕

XS
SM
MD
LG