ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​៤០០នាក់​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​រដ្ឋ​ឥស្លាម​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​អារ៉ាប៊ីសាអូឌីត


កងកម្លាំង​សន្តិសុខ​ និង​ក្រុម​មន្រ្តី​ជួប​ជុំ​គ្នា​នៅ​វិហារ Shiite នៅ​ក្រោយ​ការ​បំផ្ទុះ​គ្រាប់​បែក​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ដែល​អះអាង​ថា​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​រដ្ឋ​ឥស្លាម​ កាលពី​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ២០១៥ នៅ​ក្នុង​ទីក្រុង Kuwait។
កងកម្លាំង​សន្តិសុខ​ និង​ក្រុម​មន្រ្តី​ជួប​ជុំ​គ្នា​នៅ​វិហារ Shiite នៅ​ក្រោយ​ការ​បំផ្ទុះ​គ្រាប់​បែក​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ដែល​អះអាង​ថា​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​រដ្ឋ​ឥស្លាម​ កាលពី​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ២០១៥ នៅ​ក្នុង​ទីក្រុង Kuwait។

កាល​ពី​ថ្ងៃ​សៅរ៍​ អាជ្ញាធរ​ប្រទេស​អារ៉ាប៊ីសាអូឌីត​បាន​ចាប់​ខ្លួន​មនុស្ស​ជាង​៤០០​នាក់​ដែល​ភាគច្រើន​ជា​ជនជាតិ​អារ៉ាប៊ីសាអូឌីត​ដែល​ជាប់​សង្ស័យ​ថា​ មាន​ចំណង​ទាក់ទង​ជាមួយ​ពួក​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម។​

ក្រសួង​មហាផ្ទៃ​នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​ជា​ផ្លូវ​ការ​នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត SPA ថា​ ការ​ចាប់​ខ្លួន​ជន​ទាំង​នេះ​ជា​ផ្នែក​មួយនៃ​កិច្ច​ប្រតិបត្តិការ​ធំ​មួយ​ដើម្បី​រារាំង​ការ​វាយ​ប្រហារ​ដែល​ក្រុម​រដ្ឋ​ឥស្លាម​គ្រោង​ធ្វើ​ទៅ​លើ​ព្រះវិហារ បេសកកម្ម​ការ​ទូត​មួយ កងកម្លាំង​សន្តិសុខ និង​កន្លែង​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ខេត្ត​ Sharurah នៃ​ប្រទេស​នេះ។

សេចក្តី​ប្រកាស​នេះ​ធ្វើ​ឡើង​មួយ​ថ្ងៃ ក្រោយ​ពី​មាន​ការ​វាយប្រហារ​មួយ​ដោយ​ក្រុម​រដ្ឋ​ឥស្លាម​ទៅ​លើ​ផ្សារ​មួយ​ដែល​មាន​មនុស្ស​កុះករ​នៅ​ក្នុង​ខេត្ត​ Diyala នា​ប៉ែក​ខាង​កើត​នៃ​ប្រទេស​អ៊ីរ៉ាក់​បណ្តាល​ឱ្យ​មនុស្ស​១១៥​នាក់​ស្លាប់។​

ក្រសួង​មហាផ្ទៃ​អារ៉ាប៊ីសាអូឌីត​បាន​ចោទ​ប្រកាន់​ជន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​សៅរ៍​ថា​ បាន​រៀបចំ​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ពីរ​លើក ​កាល​ពី​ខែ​ឧសភា​ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​រហូត​ដល់​២៥​នាក់​ស្លាប់​នៅ​ក្នុង​ព្រះវិហារ​ Shi'ite នៅ​ក្នុង​ផ្នែក​ខាង​កើត​ប្រទេស​ដែល​សំបូរ​ប្រេង​មួយ​នេះ។​

គេ​រាយការណ៍​ថា​បុរស​អារ៉ាប៊ីសាអូឌីទ​ម្នាក់​ដែលត្រូវ​បាន​មនុស្ស​មួយ​ចំនួន​ជួយ​បាន​បំផ្ទុះ​ខ្លួន​ឯង​នៅ​ក្នុង​ព្រះវិហារ​ Shi'ite ហើយ​បាន​សម្លាប់​អ្នក​គោរព​សាសនា ឥស្លាម​២៧​នាក់​កាល​ពី​ខែ​មិថុនា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG