ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពិធី​​ដុត​ទៀន​គោរព​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​នៃ​ការ​បាញ់​ប្រហារ​ពិធី​ម្ហូបអា​ហារ​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា​នៅ​ពេល​ប៉ូលិស​ស៊ើបអង្កេត


ប៉ូលិស​ប្រមូល​ភស្តុតាង​ចេញ​ពី​ផ្ទះ​របស់​ខ្មាន់​កាំភ្លើង​ដែល​វាយប្រហារ​ពិធីម្ហូបអាហារ​ក្នុង​ក្រុង Gilroy កាលពី​ថ្ងៃទី២៩ ខែកក្កដា​ ឆ្នាំ២០១៩។
ប៉ូលិស​ប្រមូល​ភស្តុតាង​ចេញ​ពី​ផ្ទះ​របស់​ខ្មាន់​កាំភ្លើង​ដែល​វាយប្រហារ​ពិធីម្ហូបអាហារ​ក្នុង​ក្រុង Gilroy កាលពី​ថ្ងៃទី២៩ ខែកក្កដា​ ឆ្នាំ២០១៩។

មនុស្ស​រាប់​រយ​នាក់ ​បាន​ប្រមូលផ្តុំ​គ្នា​កាល​ពី​ថ្ងៃ​ចន្ទ​នៅ​សាលា​ក្រុង​ក្នុង​ទីក្រុង​ Gilroy ​នៃ​រដ្ឋ​កាលីហ្វ័រញ៉ា​ដើម្បី​គោរពវិញ្ញាណក្ខន្ធជន​រងគ្រោះ​ដែល​បានសម្លាប់​ និង​រងរបួស​ដោយសារ​ក្មេង​ជំទង់​ម្នាក់​ដែល​បាន​វាយ​ប្រហារ​ទៅ​លើ​ពិធីម្ហូប​អាហារដ៏​មាន​ប្រជាប្រិយភាព។

​មនុស្ស​ដែល​ចូល​រួម​ពិធីនោះ​បាន​ដុតទៀន​ស្តាប់​សុន្ទរកថា​របស់​មេដឹកនាំ​មូលដ្ឋានហើយ​និង​ចូល​រួម​ពីធីច្រៀង​ថា «ទីក្រុង Gilroy ដ៏ខ្លាំង»។

លោក Roland Velascoអភិបាល​ក្រុង ​បាន​និយាយ​ថា «យើង​មិន​អាចឲ្យ​ជន​ចង្រៃ​នោះ​បំផ្លាញ​យើង​បាន​ទេ»។

ពួក​អាជ្ញា​ធរ ​នៅ​តែ​កំពុង​ព្យាយាម​ស្វែងរក​មូលហេតុ​នៅ​ពី​ខាង​ក្រោយ​នៃការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​នៅ​ក្នុង​ទីក្រុង​នេះ​ដែល​ស្ថិត​នៅ​ចម្ងាយ​១៧០​គីឡូ ម៉ែត្រ​ពី​ទីក្រុង San Francisco។

លោក Scot Smithee ប្រធាន​ប៉ូលិស​ក្រុង Gilroy និយាយ​ថា អ្នកបាញ់​ប្រហារ​នោះ​ត្រូវ បាន​កំណត់​អត្តសញ្ញាណ​ថា​ William Legan ​អាយុ​១៩​ឆ្នាំ ​បាន​ប្រើ​កាំភ្លើង​វែង​វាយ​ប្រហារនៅ​ថ្ងៃ​ចុងក្រោយ​របស់​ពិធី​ក្នុង​ក្រុង​ Gilroy។

អ្នក​ស្លាប់​រួមមាន​ក្មេង​ប្រុស​អាយុ​៦ឆ្នាំ​ម្នាក់ ​ក្មេងស្រី​អាយុ​១៣​ឆ្នាំ​ម្នាក់​ហើយ​និង​បុរស​ម្នាក់​ខ្ទង់​អាយុ​២០​ឆ្នាំ​ប្លាយ។ ​អ្នក​ចូលរួម​ពិធី​នោះ​១២​នាក់​ទៀត ​បាន​រងរបួស​ក្នុងការ​វាយ​ប្រហារ ​ដែល​បាន​បញ្ចប់​ដោយ​ប៉ូលិស​បាន​សម្លាប់​អ្នក​បាញ់​ប្រហារ​នោះ។

លោក Smithee ប្រធាន​ប៉ូលិស​ក្រុង Gilroy បានប្រាប់​ពួក​អ្នក​យក​ព័ត៌មានកាលពី​ថ្ងៃ​ចន្ទថា ​ប៉ូលិស ​បាន​ធ្វើ​ការ​ឆ្លើយ​តប​មិន​ដល់​រយៈ​ពេល​មួយ​នាទី​បន្ទាប់​ពី​អ្នក​បាញ់​ប្រហារ​នោះ​បាន​បើកការ​បាញ់​ប្រហារ៕

XS
SM
MD
LG