ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​៣​នាក់​ស្លាប់​ក្នុងការ​វាយ​ប្រហារ​នៅ​ពិធី​ម្ហូប​អាហារ​នៅរដ្ឋ​កាលីហ្វ័រញ៉ា


ប៉ូលិស​ជម្លៀស​មនុស្ស​ចេញ​ពី​ឧទ្យាន Christmas Hill Park បន្ទាប់​ពី​មាន​ការ​បាញ់​ប្រហារ​ដ៏​ប្រល័យ​មួយ នៅ​ក្នុង​ពិធី​ម្ហូប​អាហារ ក្នុង​ក្រុង Gilroy រដ្ឋ​កាលីហ្វ័រញ៉ា កាលពី​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩។

អាជ្ញាធរ​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា​ភាគខាងលិច​សហ​រដ្ឋអាមេរិក​និយាយ​ថា ​ខ្មាន់​កាំភ្លើង​ម្នាក់​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​៣​នាក់​កាលពី​រសៀលថ្ងៃ​អាទិត្យ​ក្នុង​ពិធី​បុណ្យ​ម្ហូបអាហារ។​ ​

ការ​វាយ​ប្រហារ​នេះ​បានកើត​ឡើង​នៅក្នុង​ទីក្រុង​ Gilroy ​ដែល​ប៉ូលិស​បាន​និយាយ​ថា​ ខ្មាន់​អាវុធ​កាន់​កាំភ្លើង​វែង។ ​មនុស្ស​១៥​នាក់ផ្សេងទៀត​បាន​រងរបួស ​ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​ពួកគេ​របួស​ដោយ​គ្រាប់​កាំភ្លើង​ ឬ​យ៉ាង​ណា​ទេ។ ​មាន​ប៉ូលិស​នៅ​ពិធី​នេះ​ ហើយ​លោក Scot Smithee ​ស្នងការ​ប៉ូលិស​ក្រុង​ Gilroy ​បាន​និយាយ​ថា ​ប៉ូលិស​បាន​ចាត់​វិធានការ​ជា​បន្ទាន់​ ហើយ​បាន​បាញ់​សម្លាប់​ខ្មាន់​កាំភ្លើង។​

លោក​ Scot Smithee ​បាន​ប្រាប់អ្នក​យក​ព័ត៌មាន​នៅ​ពេល​យប់​ថា ​សាក្សី​បាន​រាយការណ៍ពី​ជន​សង្ស័យ​ទី​២ ​ប៉ុន្តែ​ប៉ូលិស​មិន​ទាន់​បញ្ជាក់​បាន​ថា ជនទីពីរ​មាន​ជាប់​ពាក់ព័ន្ធ​នោះ​ទេ។​ អ្នក​ចូលរួម​ក្នុងពិធី​នេះបាន​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​សន្តិសុខ​ពិនិត្យ​ជាតិ​ដែក​ និង​ការ​ត្រួត​ពិនិត្យ​កាបូប។​ លោក​ Scot Smithee ​បាន​និយាយ​ថា ​ជន​សង្ស័យ​ទំនង​ជា​ផ្លោះរបងចូល​ក្នុង​ពិធី​នេះ។ ​លោកបាន​និយាយ​ថា​ ពិធី​នេះ​រ៉ៃប្រាក់​ជា​រៀង​រាល់​ឆ្នាំ​ពី​អ្នក​ស្ម័គ្រ​ចិត្ត​រាប់ពាន់​នាក់​សម្រាប់​អង្គការ​ផ្សេងៗ៕

XS
SM
MD
LG