ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កង​កម្លាំង​ពហុជាតិ​បាន​ចាប់​ខ្លួន​មេដឹកនាំ​ Boko Haram ​ចំនួន​៥​នាក់


រូបឯកសារ៖ ទាហាន​នីហ្សេរីយ៉ា​លើក​ទង់របស​ពួក​ Boko Haram ដែល​ពួក​គេ​ចាប់​បាន​កាល​ពី​ពេល​ថ្មីៗ​ នៅក្នុង​ទីក្រុង​ Damasak ប្រទេស​នីហ្សេរីយ៉ា។
រូបឯកសារ៖ ទាហាន​នីហ្សេរីយ៉ា​លើក​ទង់របស​ពួក​ Boko Haram ដែល​ពួក​គេ​ចាប់​បាន​កាល​ពី​ពេល​ថ្មីៗ​ នៅក្នុង​ទីក្រុង​ Damasak ប្រទេស​នីហ្សេរីយ៉ា។

រដ្ឋាភិបាល​នៃ​ប្រទេស​កាមេរូន​ បាន​និយាយ​កាលពី​ថ្ងៃសៅរ៍​ថា​ កង​កម្លាំង​ពហុជាតិ​ដែល​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ Boko Haram ​បាន​ចាប់​ខ្លួន​មេដឹកនាំ​៥នាក់​ក្នុង​បណ្តា​ពួក​មេដឹកនាំក្រុម​នេះ​ហើយ​បាន​រំដោះ​ស្ត្រី​និង​កុមារ​រាប់សិប​នាក់​ដែល​បាន​ត្រូវ​ចាប់​ឃុំ​ឃាំង។

បើ​តាម​អ្នក​នាំ​ពាក្យ​ម្នាក់​របស់​រដ្ឋាភិបាល​ ការ​ឆ្មក់​វាយ​ប្រហារ​បាន​យក​មូលដ្ឋានពួក​ Boko Haram ​នៅ​ក្នុង​ព្រៃ​ Madawaya ​នៅ​ក្នុង​ភាគ​ខាងជើង​ប្រទេសជា​ទីដៅ​នៃ​ការ​វាយ​ប្រហារ​កាល​ពី​ពេល​មុន​នេះ​ក្នុង​ខែនេះ​ ហើយ​បាន​រំដោះ​កុមារ​២៨​នាក់ ​និង​ស្ត្រី​យ៉ាង​តិច​ណាស់​១៨​នាក់​ផង​ដែរ។​

ដំណឹង​នេះ​មាន​ឡើង​នៅ​ពេល​ដែល​កំពុង​មាន​ការ​ប្រជុំ​សន្និសីទ​កំពូល​មួយ​នៅ​ក្នុង​រដ្ឋធានី​អាប៊ូហ្សា ​នៃប្រទេស​នីហ្សេរីយ៉ា​ ដើម្បី​ពិភាក្សា​គ្នា​អំពី​សន្តិសុខ​ក្នុង​តំបន់​និង​យុទ្ធសាស្ត្រ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ Boko Haram។​

នៅ​ក្នុង​សុន្ទរកថា​របស់​លោក​នៅ​ពេល​បើក​សម័យ​ប្រជុំ​សន្និសីទ​កំពូល​នេះ លោក​ប្រធានាធិបតី​នីហ្សេរីយ៉ា​ Muhammadu Buhari​ បាន​មាន​ប្រសាសន៍​ថា​គេ​ត្រូវ​ការ​ប្រាក់​ប្រមាណ​មួយ​ពាន់​លាន​ដុល្លារ​ដើម្បី​ជួយ​អភិវឌ្ឍ​នៅ​ក្នុង​តំបន់​បឹង​ Chad «សម្រាប់​បំបាត់​ចោល​បុព្វហេតុ​ដែល​ធ្វើ​ឱ្យ​ភេរវកម្ម​រាលដាល»។

លោក​ Buhari ​បាន​និយាយ​ថា​ «បញ្ហា​ធំមួយ​នៅ​ពេល​នេះ​គឺការ​កសាង​ជាថ្មី»​នូវ​ហេដ្ឋា​រចនាសម្ព័ន្ធ​ដូចជា​សាលារៀន​ ​គ្លីនិក​សុខភាព ​ផ្លូវ​ និង​ស្ពាន​ព្រម​ទាំង​ជួយ​ដោះ​ស្រាយ​បញ្ហា​របស់​ក្រុម​មនុស្ស​ដែល​បាន​ខ្ចាត់​ព្រាត់​ពី​ផ្ទះ​សំបែង​ពួក​គេ​ដែល​ភាគ​ច្រើន​ជា​ស្ត្រី​និង​ក្មេងៗ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG