ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​ប្រធានាធិបតី​នីហ្សេរីយ៉ាមើលឃើញ​ក្តី​សង្ឃឹម​ហួស​ពី​ក្រុម​ភេរវករ​ Boko Haram


រូប​ឯកសារ៖​ អតីត​ប្រធានាធិបតីនីហ្សេរីយ៉ា លោក​ Olusegun Obasanjo ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នា​ពេល​កន្លង​មក។​
រូប​ឯកសារ៖​ អតីត​ប្រធានាធិបតីនីហ្សេរីយ៉ា លោក​ Olusegun Obasanjo ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នា​ពេល​កន្លង​មក។​

នៅ​ក្នុង​ភាគ​ឦសាន​នៃ​ប្រទេស​នីហ្សេរីយ៉ា​ (Nigeria)មាន​មនុស្ស​ដែល​គ្មាន​ទីលំនៅ​ជាង​១លាន​នាក់​កំពុង​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ។​ ពួកគេ​កំពុង​កសាង​ឡើង​វិញ​នូវ​សហគមន៍​ដែល​ត្រូវ​បាន​បំផ្លាញ​ដោយ​ការបះបោរ​របស់​ក្រុម​ភេរវករ​ Boko Haram អស់​រយៈពេល​៧​ឆ្នាំ។​

ការណ៍​នេះ​នឹង​ប្រើ​ដំណើរការ​វែង​អន្លាយ។​ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក​អតីត​ប្រធានាធិបតី​ Olusegun Obasanjo ថ្លែង​ប្រាប់​ VOA។ តែ​លោក​ថា​នៅ​ តាម​តំបន់​ខ្លះ​ ការធ្វើ​ឲ្យ​ប្រសើរ​ឡើង​នោះ​ត្រូវ​បាន​កសាង​នៅ​កន្លែង​ខ្លះ​ហើយ។​

របប​គ្រប់គ្រង​របស់​ក្រុម​ភេរវករ Boko Haram បាន​សម្លាប់​មនុសុ្ស​ជាច្រើន​ និង​ធ្វើ​ឲ្យ​មនុស្ស​រាប់​ពាន់​នាក់​រួម​ទាំង​ការចាប់​ពង្រត់​ស្រ្តី​ជាង​៧០០០នាក់​ ហើយ​និង​ក្មេង​ស្រី​ផង​ដែរ​ ក្នុង​អំឡុង​ពេល​៧​ឆ្នាំ​នេះ។​

តែ​នៅ​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ ក្រុម​យោធា​ នីហ្សេរីយ៉ា​បាន​វាយ​ដណ្តើម​កាន់​កាប់​ទីតាំង​របស់​ក្រុម​ Boko​ Haram​ជា​ច្រើន​កន្លែង។​

លោក Obasanjo បាន​ផ្តល់​បទសម្ភាសន៍​ជាមួយ​ VOA ភាសា​អាហ្រ្វិក​ក្នុង​ដំណឹង​ប្រចាំ​រាត្រី​និយាយ​ថា​ លោក​ឃើញ​ក្តី​សង្ឃឹម​ចំពោះ​តំបន់​ បន្ទាប់​ពី​លោក​បាន​បំពេញ​ទស្សនកិច្ច​ថ្មីៗ​ទៅ​កាន់​តំបន់​ភាគ​ឦសាន​ក្នុង​រដ្ឋ​ Borno។​

លោក​បាន​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​ឲ្យ​ជួយ​ធានា​សន្តិសុខ​ ស្ថិរភាព​ចំពោះ​តំបន់​ដែល​រង​ភាព​ខ្ទេចខ្ទាំ​នៅ​ភាគ​ឦសាន​ប្រទេស​នោះ៕

XS
SM
MD
LG