ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ស៊ីមបាវ៉េ លោក Mugabe បណ្តេញ​អនុប្រធានាធិបតី​ដែល​មាន​ប្រជាប្រិយភាព​ចេញ​ពី​តំណែង


លោក​អនុប្រធានាធិបតី​ស៊ីមបាវ៉េ Emmerson Mnangagwa ស្វាគមន៍​អ្នក​គាំទ្រ​បក្ស​នៅ​ក្នុង​ក្រុង Gweru កាលពី​ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧។
លោក​អនុប្រធានាធិបតី​ស៊ីមបាវ៉េ Emmerson Mnangagwa ស្វាគមន៍​អ្នក​គាំទ្រ​បក្ស​នៅ​ក្នុង​ក្រុង Gweru កាលពី​ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧។

លោក​ប្រធានាធិបតី Robert Mugabe នៃ​ប្រទេស​ស៊ីមបាវ៉េ បាន​បណ្តេញ​អនុ​ប្រធានាធិបតី​របស់​លោក ដែល​ធ្លាប់​ត្រូវ​បាន​គេ​មើល​ឃើញ​ថា អាច​ជា​អ្នក​បន្តវេន​ពី​លោក។

ការ​បណ្តេញ​លោក​អនុប្រធានាធិបតី Emmerson Mnangagwa ចេញ​ពី​តំណែង អាច​បើក​ជា​មាគ៌ា​មួយ​ទៅ​កាន់​តំណែង​ជា​ប្រធានាធិបតី​ សម្រាប់​អ្នកស្រី Grace ដែល​ជា​ភរិយា​របស់​លោក។

អ្នកស្រី Grace ធ្លាប់​បាន​បង្ហាញ​ពី​មហ្ឆិចតា​ខាង​នយោបាយ​របស់​អ្នកស្រី​ជា​សាធារណៈ​កាល​ពី​៣​ឆ្នាំ​មុន។

រដ្ឋាភិបាល​ស៊ីមបាវ៉េ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ចន្ទ​ថា លោក Mnangagwa ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​ភ្លាមៗ។

មូលហេតុ​នៃ​ការ​ដក​តំណែង​នេះ ត្រូវ​បាន​លោក Simon Khaya Moyo រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ថ្លែង​ប្រាប់ VOA ស៊ីមបាវ៉េ ថា លោក​អនុប្រធានាធិបតី​បាន​បង្ហាញ​ម្តង​ហើយ​ម្តង​ទៀត​នូវ​ភាព​មិន​ស្មោះត្រង់ មិន​គោរព បោក​បញ្ឆោត និង​មិន​អាច​ជឿជាក់​បាន។

សញ្ញាណ​នៃ​ការ​បណ្តេញ​លោក Mnangagwa ចេញ​ពី​តំណែង​បានកើត​មាន​ឡើង​អស់​មួយ​រយៈពេល​ទៅហើយ ប៉ុន្តែ​បាន​កើនឡើង​ខ្លាំង​កាល​ពី​ចុង​សប្តាហ៍ ក្នុង​អំឡុងពេល​នៃ​ការ​ប្រមូលផ្តុំ​សាធារណៈ​មួយ​របស់​ក្រុម​យុវជន​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង ZANU-PF នៅ​ក្នុង​ទីក្រុង Bulawayo៕

XS
SM
MD
LG