ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍​របស់​លោក ​​Mueller ត្រូវបាន​​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូបដិសេធ​


អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov ចូលរួមក្នុងកិច្ចប្រជុំមួយ ជាមួយនឹងប្រធានាធិបតី Vladimir Putin ក្នុងទីក្រុងម៉ូស្គូ កាលពីថ្ងៃទី២៦ ខែមីនា​​ ឆ្នាំ២០១៨។

មន្រ្តី​រុស្ស៊ី​កាល​ពី​ថ្ងៃ​សុក្រ ​បាន​បន្ត​បដិសេធ​ថា ​របាយការណ៍​ដែលថារដ្ឋាភិបាល​ក្រុង​ម៉ូស្គូបាន​ព្យា​យាម​ធ្វើ​ឲ្យ​មាន​ឥទ្ធិពល​ដល់​ការ​បោះឆ្នោត​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ ​២០១៦ ​និងបាន​ច្រានចោល​ភស្តុតាង​រាប់​រយ​ទំព័រ​នៅ​ក្នុង​របាយការណ៍​របស់​លោក Mueller ដែល​បានចេញផ្សាយ​ក្នុង​របាយការណ៍​របស់​ស្មាក្តី​ពិសេស Mueller ដោយ​និយាយ​ថារបាយ​ការណ៍​នោះ មិន​មាន​ភស្តុតាង។

លោក Dmitry Peskov អ្នក​នាំពាក្យ​របស់​ប្រធានា​ធិបតី​រុស្ស៊ី​ លោក Vladimir Putin បាន​ប្រាប់អ្នក​យកព័ត៌មានក្នុង​សន្និសីទ តាម​ទូរស័ព្ទ កាលពី​ថ្ងៃ​សុក្រ​ថា៖ «យើងមិន​ទទួល​យក​ការ​ចោទ​ប្រកាន់ប្រភេទ​នោះ​ទេ»។

លោកបាន​និយាយ​ទៀត​ថា ​រុស្ស៊ីបានទទូច​កាល​ពី​ការចាប់​ផ្តើម​ស៊ើបអង្កេតដែល​មាន​រយៈ​ពេល​ ២ ​ឆ្នាំ​ថា៖ ​«អ្វី​ៗ​ដែល​ពួក​អ្នក​ស៊ើបអង្កេត​បាន​ធ្វើ ពួកគេនឹង​រក​ឃើញ​ការ​ជ្រៀត​ជ្រែក​របស់​រុស្ស៊ី​ទេ ​ពីព្រោះ​តែ ​មិន​មានការ​ជ្រៀតជ្រែក»។

ក្នុង​សហរដ្ឋ​អាមេរិកមាន​ការមូលមតិ​គ្នា​ក្នុង​ចំណោម​សហគមន៍​ស៊ើបការណ៍​សម្ងាត់​របស់​សហរដ្ឋ​អាមេរិក ​ហើយ​សេចក្តី​លម្អិត​ដែល​បាន​ចេញផ្សាយ​ក្នុង​របាយ​ការណ៍​របស់​លោក Mueller អំពី​ថា តើ​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ ​ប្រើ​ល្បិចកល​ផ្សេង​ៗ ​និង​មនុស្ស​ដើម្បី​ព្យាយាម​ធ្វើ​ឲ្យ​មាន​ឥទ្ធិពល​ដល់​មតិរបស់​ពលរដ្ឋ​អាមេ​រិកាំង ធ្វើឲ្យ​ប៉ះពាល់​គូ​ប្រ​ជែង​ខាង​នយោបាយ​ និង​ជួយ​យុទ្ធនាការឃោសនា​បោះ​ឆ្នោត​របស់​លោក​ត្រាំ។

ពួករដ្ឋ​អាជ្ញា​សហរដ្ឋ​អាមេរិក ​បាន​ប្រកាសពីការ​ចោទ​ប្រ​កាន់​ប្រឆាំង​នឹង​ជន​ជាតិ​រុស្ស៊ី ​២៥ ​នាក់ ​ភាគ​ច្រើន​នៃ​អ្នក​ទាំង​នោះ​ជា​មន្រ្តី​យោធា ​និង​អង្គភាព​រុស្ស៊ី​៣​ទៀត​ចំពោះ​តួនាទី​របស់​ពួក​នៅ​ក្នុងការ​ជ្រៀត​ជ្រែក​នេះ។

ក្រសួងការបរទេស​រុស្ស៊ី ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​និយាយថា ​ការ​សន្និដ្ឋាន​របស់​របាយការណ៍ ​Mueller ​គ្មាន​ភស្តុតាង​ថា ​រុស្ស៊ី​បាន​ជ្រៀត​ជ្រែក​ក្នុង​ការ​បោះឆ្នោតអាមេរិក​ទេ៕

XS
SM
MD
LG