ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តំបន់និងកន្លែងជាច្រើន​​នៅ​អាមេរិក​តម្រូវឲ្យ​ពាក់ម៉ាស់​ពេលមានកំណើនការឆ្លងជំងឺកូវីដ១៩


រូបឯកសារ៖ ពលរដ្ឋឈរតម្រង់ជួរដើម្បីធ្វើតេស្តរកជំងឺកូវីដ១៩ នៅក្រុងញូវយ៉ក កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។
រូបឯកសារ៖ ពលរដ្ឋឈរតម្រង់ជួរដើម្បីធ្វើតេស្តរកជំងឺកូវីដ១៩ នៅក្រុងញូវយ៉ក កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។

ដោយ​មានចំនួនករណី​នៃ​ជំងឺ​កូវីដ១៩​នៅក្នុង​សហរដ្ឋ​អាមេរិក​ឡើងជិត​៣លាន​៥សែន​ករណី​និងកំពុង​កើនឡើង​បន្តទៀត​ រដ្ឋ តំបន់ ​និងទីកន្លែង​ពាណិជ្ជកម្មជា​ច្រើនទៀត​កំពុង​តម្រូវ​ឲ្យពលរដ្ឋនិងអតិថិជន​ពាក់​ម៉ាស់។

លោក Kay Ivey អភិបាលរដ្ឋ​អាឡាបាម៉ាភាគខាង​ត្បូង​សហរដ្ឋ​អាមេរិក បាន​បញ្ជា​ឲ្យ​ពលរដ្ឋ​ទាំងអស់​ចាប់ផ្តើម​ពាក់ម៉ាស់​ដែល​ចូល​ជាធរមាន​នៅថ្ងៃព្រហស្បតិ៍​នេះ នៅពេល​ដែល​រដ្ឋ​នេះ​បានរាយការណ៍​ថា​ ចំនួន​ស្លាប់​ថ្មីមានជិត​៥០នាក់​កាលពី​ថ្ងៃពុធ​ម្សិលមិញ​។ លោក Steve Bullock អភិបាលរដ្ឋ​ម៉ុងតាណា​ បានតម្រូវ​ឲ្យ​ពាក់​ម៉ាស់​នៅក្នុងកន្លែង​សាធារណៈ​ទាំងអស់​នៅក្នុង​សង្កាត់​នានា​ដែលមនុស្ស​៤នាក់​ទៀត​បានធ្វើ​តេស្ត​មានជំងឺ​កូវីដ​១៩វិជ្ជមាន​។

Walmart ដែល​ជាហាងលក់​ទំនិញ​រាយ​ដ៏ធំបង្អស់​របស់​អាមេរិក​ នៅពេល​ថ្មីៗ​នេះ បានតម្រូវឲ្យ​អតិថិជន​ពាក់​ម៉ាស់​នៅ​ហាង​លក់ដូរ​ទំនិញ​ទាំងអស់​របស់​ខ្លួន​ជាង៥ពាន់​ ហើយ​ក៏ដូចជា​ ​ក្រុមហ៊ុនបច្ចេកវិទ្យា​ Apple ក្រុមហ៊ុន​លក់​កាហ្វេ​ Starbucks ក្រុមហ៊ុន​លក់​គ្រឿង​អេឡិចត្រូនិក​រាយ Best Buy និងក្រុមហ៊ុន​លក់ទំនិញ​រាយថោក​ Costco ដែរ។

ក៏ប៉ុន្តែមេដឹកនាំរដ្ឋ​មួយ​ចំនួនតូច​បាន​បដិសេធ​ពុំព្រម​បញ្ជា​ឲ្យតម្រូវ​ពាក់​ម៉ាស់ ថ្វីបើ​មានការកើនឡើង​ជា​មធ្យម​នូវ​ចំនួន​មេរោគ​កូរ៉ូណា​ជាង​៦ម៉ឺន​ករណីក្នុង​មួយ​ថ្ងៃនៅក្នុង​សហរដ្ឋ​អាមេរិកចាប់តាំង​ពីដើម​ខែ​មិថុនា​ក៏ដោយ។ លោក Kevin Stitt អភិបាល​រដ្ឋ​អូក្លាហាម៉ា​ដែលបាន​ប្រកាស​កាលពីថ្ងៃ​ពុធថា លោក​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​មាន​មេរោគ​កូរ៉ូណា។ លោក Stitt ជាអ្នកសាធារណរដ្ឋ​ដែលបាន​ចូលរួម​យុទ្ធនាការ​ឃោសនា​របស់លោកប្រធានាធិបតីដូណាល់ ត្រាំនៅក្នុង​ទីក្រុង​ទល់ស្លា​កាលពី​ខែមុនដែល​ពួក​អ្នក​ជំនាញខាង​សុខាភិបាល​ជឿ​ថា ទំនង​បាន​ធ្វើឲ្យការឆ្លង​ជំងឺ​កូវី១៩ឡើង​ខ្លាំង​នៅទី​កន្លែង​នោះ៕

XS
SM
MD
LG