ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុង​តូក្យូ​ដាក់​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ ខណៈ​ករណី​ឆ្លង​កូវីដ១៩​​ថ្មី​បន្ត​កើន​ឡើង​


អភិបាលក្រុងតូក្យូលោកស្រី Yuriko Koike បង្ហាញពីផ្ទាំងមួយអំពីការប្រុងប្រយ័ត្នពីការឆ្លងកម្រិតខ្ពស់នៃវីរុសកូរ៉ូណា នៅក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។
អភិបាលក្រុងតូក្យូលោកស្រី Yuriko Koike បង្ហាញពីផ្ទាំងមួយអំពីការប្រុងប្រយ័ត្នពីការឆ្លងកម្រិតខ្ពស់នៃវីរុសកូរ៉ូណា នៅក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។

អភិបាល​ក្រុង​តូក្យូ​លោកស្រី Yuriko Koike កាល​ពី​ថ្ងៃ​ពុធ​បាន​ចេញ​សេចក្តី​ព្រមាន​ឲ្យ​ប្រុងប្រយ័ត្ន​ថ្នាក់​ខ្ពស់​បំផុត​ទាក់ទង​នឹង​ការឆ្លង​រាលដាល​យ៉ាង​ឆាប់​នៃ​ជំងឺ​កូវីដ១៩​នៅ​រាជធានី​ជប៉ុន​នេះ ដោយបាន​ស្នើ​ឲ្យ​ពលរដ្ឋ​និង​អាជីវកម្ម​ក្នុង​ទី​ក្រុង​តូក្យូ​បង្កើន​វិធានការ​ការពារ​ជំងឺ ប៉ុន្តែ​លោកស្រី​មិន​បាន​អំពាវនាវ​ឲ្យ​អាជីវកម្ម​បិទ​ទ្វារ​ទេ។​

ទូរទស្សន៍​ជាតិ NHK របស់​ជប៉ុន​ផ្សាយ​ថា ករណី​ឆ្លង​ប្រចាំ​ថ្ងៃនៅ​តូក្យូ​បាន​កើន​ជា​បន្តបន្ទាប់ គឺ​១១៩​នាក់​កាល​ពី​ថ្ងៃ​ចន្ទ ១៤៣​នាក់​នៅ​ថ្ងៃ​អង្គារ និង​១៦៥​នាក់​កាល​ពី​ថ្ងៃ​ពុធ។ មក​ទល់​ថ្ងៃ​អាទិត្យ​នេះ មាន​ការ​ឆ្លង​ជាង​២០០​នាក់​ក្នុង​មួយ​ថ្ងៃ។

លោកស្រី​អភិបាល​ក្រុង​បាន​ទទូច​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​កាល​ពី​ថ្ងៃ​ពុធឲ្យ​ម្ចាស់​ភោជនីយដ្ឋាន ហាង​លក់​ទំនិញ និង​ក្លឹប​កម្សាន្ត មាន​វិធានការ​សុវត្ថិភាព​សុខភាព​គ្រប់គ្រាន់​តាម​ការ​ណែនាំ ហើយ​លោកស្រី​បាន​ស្នើ​ឲ្យ​សើរើ​ច្បាប់​ដើម្បី​ដាក់​ទោស​ម្ចាស់​អាជីវកម្ម​ដែល​មិន​គោរព​តាម​ក្បួន​សុវត្ថិភាព​សុខភាព។

ចំនួន​អ្នកជំងឺ​កូវីដ១៩​ដែល​ត្រូវចូល​សម្រាកនៅ​មន្ទីរពេទ្យ​តូក្យូ​ក៏​បាន​កើន​ឡើង​ដែរ។

នៅ​ជុំវិញ​ពិភពលោកគិត​ត្រឹមថ្ងៃ​ពុធ វីរុសកូរ៉ូណា​បាន​ឆ្លង​ដល់​មនុស្ស​ជាង១៣,៣​លាននាក់ ហើយ​ជំងឺ​កូវីដ១៩​បាន​សម្លាប់​មនុស្ស​ប្រមាណ៥៧៨.០០០​នាក់៕

XS
SM
MD
LG