ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប.​ជំរុញ​ឲ្យ​ភាគី​ទាំង​អស់​នៅ​អ៊ុយក្រែន​ខាង​កើត​គោរព​កិច្ច​ព្រមព្រៀង​ឈប់​បាញ់​គ្នា


កងកម្លាំង​បះបោរ​ដែរ​គាំទ្រ​ដោយ​រុស្ស៊ី​ឈរ​ជើង​នៅ​ក្បែរ​ Marinka ជាយ​ក្រុង​ Donetsk ភាគ​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃព្រហស្បតិ៍​ ទី៤ ខែមិថុនា ឆ្នាំ២០១៥។
កងកម្លាំង​បះបោរ​ដែរ​គាំទ្រ​ដោយ​រុស្ស៊ី​ឈរ​ជើង​នៅ​ក្បែរ​ Marinka ជាយ​ក្រុង​ Donetsk ភាគ​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃព្រហស្បតិ៍​ ទី៤ ខែមិថុនា ឆ្នាំ២០១៥។

អ.ស.ប.​បាន​ស្នើ​ឲ្យ​ភាគី​ទាំង​អស់​នៅ​ក្នុង​ជម្លោះ​ក្នុង​ប្រទេស​អ៊ុយក្រែន​គោរព​ឱ្យ​បាន​ពេញលេញ​នូវ​កិច្ច​ព្រមព្រៀង​ឈប់បាញ់​គ្នា​មួយ​ដែល​បាន​សម្រេច​កាល​ពី​ដើម​ឆ្នាំ​នេះ។

អ.ស.ប.​បាន​ចេញ​ផ្សាយ​ការ​អំពាវនាវ​នេះ​នៅ​ពេល​ដែល​ក្រុម​មន្ត្រី​ការពារ​ប្រទេស​ជាន់ខ្ពស់​ស.រ.អា.​និង​ក្រុម​អ្នក​ការទូត​ជាន់ខ្ពស់​អាមេរិកាំង​បាន​កំណត់​ជួប​ប្រជុំ​គ្នា​កាល​ពី​ថ្ងៃ​សុក្រ​នៅ​ឯ​ទីស្នាក់ការ​ធំ​នៃ​កងកម្លាំង​ស.រ.អា.​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​នៅ​ក្នុង​ក្រុង​ Stuttgart ​ប្រទេស​អាល្លឺម៉ង់​ដើម្បី​ពិនិត្យ​សើរើជា​ថ្មី​អំពី​ប្រសិទ្ធិភាព​នៃ​ការ​ដាក់​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប និង​ស.រ.អា.​ប្រឆាំង​នឹង​ប្រទេស​រុស្សី និង​អំពី​យុទ្ធសាស្ត្រ​របស់​អង្គការ​អូតង់​ក្នុង​ការ​ទប់ស្កាត់​សកម្មភាព​បន្ថែម​ទៀត​របស់​រុស្សី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។​

លោក Jeffrey Feltman ​ប្រធាន​ផ្នែក​នយោបាយ​របស់​អ.ស.ប.​បាន​មាន​ប្រសាសន៍​ជម្រាប​ការ​ប្រជុំ​បន្ទាន់​មួយ​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.​កាល​ពី​ថ្ងៃ​សុក្រ​ថា​ «យើង​អាច​ឃើញ​មាន​ការ​វិល​ត្រឡប់​ទៅ​កាន់​ជម្លោះ​ធ្ងន់ធ្ងរ​ដែល​មិន​មាន​ភាព​ធូរ​ស្បើយ ​ឬ​មួយ​អាច​នឹង​មាន​កំណើន​នៃ​ការ​ប្រយុទ្ធ​គ្នា​ក្នុង​ពេល​ខ្លី​នៅ​ក្នុង​តំបន់​មាន​ជម្លោះ។ ​យើង​មិន​ចង់​ឱ្យ​មាន​ស្ថានភាព​បែប​នេះ​ណាមួយ​កើត​ឡើង​ទេ»។

ថ្លែង​តាម​រយៈ​ការ​ភ្ជាប់​វីដេអូ​ពី​ក្រុង​ Kyiv​ លោក​ Alexander Hug ​អនុប្រធាន​នៃ​បេសកកម្ម​ឃ្លាំ​មើល​ស្ថានការណ៍​ក្នុង​ប្រទេស​អ៊ុយក្រែន​របស់​អង្គការ​សម្រាប់​សន្តិសុខ​និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​ទ្វីបអឺរ៉ុប​បាន​មាន​ប្រសាសន៍​ជម្រាបការ​ប្រជុំ​នេះ​ថា អាវុធ​ធុន​ធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តំបន់​ដែល​បាន​ត្រូវ​ហាមឃាត់​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​ឈប់បាញ់​គ្នា​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​កាល​ពី​ខែ​កុម្ភៈ​នៅ​ក្នុង​រដ្ឋធានី​មីនស្កិ៍ (Minsk) ​នៃ​ប្រទេស​បេឡារុស (Belarus)។ លោក​បាន​និយាយ​ថា​ការ​រំលោភ​លើ​កិច្ចព្រមព្រៀង​ឈប់បាញ់​គ្នា​ «មាន​ធ្វើ​ញឹកញយ​ជាង​មុន​ និង​ធ្ងន់ធ្ងរ​ជាង​មុន​ផង​ដែរ»។

លោក ​Yuriy Sergeyev​ ឯក​អគ្គ​រដ្ឋ​ទូត​អ៊ុយក្រែន​ប្រចាំ​អ.ស.ប.​បាន​មាន​ប្រសាសន៍​ថា​ ប្រទេស​រុស្សី​និង​ពួក​ទាមទារ​បំបែក​រដ្ឋ​លម្អៀង​ទៅ​ខាង​រុស្សី​នៅ​ក្នុង​ប៉ែក​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន​មាន​ទោស​ពី​បទ​ «រំលោភ​ធ្ងន់ធ្ងរ» ​លើ​កិច្ចព្រម​ព្រៀង​ឈប់បាញ់​គ្នា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG