ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​ជាង​១០០​​នាក់​បាត់​ខ្លួន​បន្ទាប់​ពីការ​បាក់​ដី​ដ៏​ធំ​នៅ​ទី​ក្រុង​រមណីយដ្ឋាន​ជាប់​មាត់​​សមុទ្រ​នៅ​​ជប៉ុន​


ផ្ទះ​និង​អគារ​ប្រមាណ​១៣០​ខ្នង​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ពេល​​គ្រោះ​មហន្តរាយ​នេះ​​បាន​​កើត​ឡើង​នៅ​ក្នុង​ទីក្រុង​Atami​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​​៩០​គីឡូម៉ែត្រ​ភាគ​និរតី​ទីក្រុង​តូក្យូ។​ (Kyodo/via REUTERS)
ផ្ទះ​និង​អគារ​ប្រមាណ​១៣០​ខ្នង​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ពេល​​គ្រោះ​មហន្តរាយ​នេះ​​បាន​​កើត​ឡើង​នៅ​ក្នុង​ទីក្រុង​Atami​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​​៩០​គីឡូម៉ែត្រ​ភាគ​និរតី​ទីក្រុង​តូក្យូ។​ (Kyodo/via REUTERS)

នៅ​ក្នុង​ប្រទេស​ជប៉ុន បុគ្គលិក​ជួយ​សង្គ្រោះ​រាប់​ពាន់​នាក់​កំពុង​ជីក​កម្ទេច​កម្ទី​ដើម្បី​ស្វែងរក​អ្នក​នៅ​រស់រាន​មាន​ជីវិត​នៅ​កណ្ដាលទីក្រុង​រមណីដ្ឋាន​ជាប់​សមុទ្រ​ដែលរងគ្រោះ​ដោយ​ការបាក់ដី​ដ៏​ធំ​មួយ។​

ផ្ទះ​និង​អគារ​ប្រមាណ​១៣០​ខ្នង​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ពេលគ្រោះ​មហន្តរាយ​នេះបានកើត​ឡើង​នៅ​ក្នុង​ទីក្រុង​ Atami​ ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ៩០​គីឡូម៉ែត្រ​ភាគ​និរតី​ទីក្រុង​តូក្យូ។​

យ៉ាង​ហោច​ណាស់​មនុស្ស​បី​នាក់​ត្រូវ​បាន​ប្រកាស​ថា​ស្លាប់​និង​ប្រមាណ​៨០នាក់​ទៀត​កំពុង​បាត់​ខ្លួន។​

ការ​បាក់​ដី​កាល​ពី​ថ្ងៃ​សោរ៍​នេះ​បង្ក​ឡើង​ដោយ​ភ្លៀង​ធ្លាក់​ជា​ច្រើន​ថ្ងៃ​ជាប់​គ្នា​ដែល​អ្នក​ព្យាករណ៍អាកាស​ធាតុ​បាន​ឲ្យ​ដឹងថា​ភ្លៀង​នេះ​មានច្រើន​ជាង​កំណត់​ត្រា​ប្រវត្តិ​ភ្លៀងធម្មតាពេញ​មួយ​ខែ​កក្កដា។​

គ្រោះ​មហន្តរាយ​នេះ​កើត​ឡើង​ប៉ុន្មាន​ថ្ងៃ​មុន​ការ​បើក​កម្មវិធីកីឡា​អូឡាំពិក​ទីក្រុង​តូក្យូ​នៅ​ចុង​ខែ​កក្កដា​នេះ​ដែល​ត្រូវ​បាន​បង្អាក់​ដោយ​ការ​កើន​ឡើង​នៃ​ការ​ឆ្លងជំងឺ​កូវីដ១៩​ពាស​ពេញ​ប្រទេស៕

ព័ត៌មាន​ពី​ AP​ និង Reuters​ មាន​បញ្ចូល​ក្នុង​អត្ថបទ​នេះ។

XS
SM
MD
LG