ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​ស្លាប់​ដោយសារ​ជំនន់​បាក់ដី​នៅ​ឥណ្ឌូណេស៊ី​​និង​ទីម័រ​ខាង​កើត ​កើន​ដល់​ជាង ៩០ នាក់


រថយន្ត​ដែល​រងការខូចខាត​ដោយសារ​ទឹកជំនន់​នៅ​លើ​កោះ Lembata ខេត្ត East Nusa Tenggara នៃ​ប្រទេស​ឥណ្ឌូនេស៊ី នៅ​ថ្ងៃអាទិត្យ ទី៤ ខែមេសា ឆ្នាំ២០២១។

ចំនួន​មនុស្ស​ស្លាប់​ដោយសារ​គ្រោះ​មហន្តរាយ​ធម្មជាតិ​ដែល​បណ្តាល​មកពី​ការ​ធ្លាក់​ភ្លៀង​ដ៏​ខ្លាំងក្លា​នៅ​ទូទាំង​តំបន់​ភាគ​ខាង​កើត​ប្រទេស​ឥណ្ឌូណេស៊ី បាន​កើន​ដល់​យ៉ាង​តិច ៧០ នាក់។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ទីភ្នាក់ងារ​គ្រោះ​មហន្តរាយ​ឥណ្ឌូណេស៊ី​នៅ​ថ្ងៃ​ចន្ទ​នេះ។

ជំនន់​បាក់ដី​បាន​គាស់​រំលើង​និង​នាំ​យក​ទៅ​ជាមួយ​នូវ​ផ្ទះ​រាប់​សិប​ខ្នង​នៅ​ក្នុង​ភូមិ Lamenele នៅ​លើ​កោះ Flores ក្នុង​ខេត្ត East Nusa Tenggara នៅ​ក្រោយ​ពាក់​កណ្តាល​យប់​ថ្ងៃ​សៅរ៍ ហើយ​ទឹក​ជំនន់​បាន​ធ្វើ​ឲ្យ​លិចលង់​តំបន់​ផ្សេង​ទៀត​នៃ​ខេត្ត​នេះ ដែល​រួម​មាន​ទាំង​កោះ Lembata នៅ​ក្បែ​នោះ​ផងដែរ។

ទីភ្នាក់ងារ​គ្រោះ​មហន្តរាយ​ឥណ្ឌូណេស៊ី​បាន​បញ្ជាក់​ថា យ៉ាង​តិច​មាន​មនុស្ស ៧០ នាក់​កំពុង​បាត់​ខ្លួន ដោយ​មនុស្ស​រាប់​រយ​នាក់​ទៀត​បាន​បង្ខំ​ជម្លៀស​ចេញ​ពី​ផ្ទះ​សម្បែង។

នៅ​ក្នុង​ប្រទេស​ទីម័រ​ខាង​កើត​ដែល​ជា​ប្រទេស​ជិត​ខាង យ៉ាង​តិច​មាន​មនុស្ស ២១ នាក់​បាន​ស្លាប់​ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ជោគជាំ ដែល​បណ្តាល​ឲ្យ​មាន​គ្រោះ​ទឹក​ជំនន់​និង​ជំនន់​បាក់ដី​នៅ​ជាយ​រដ្ឋធានី​ឌីលី។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អាជ្ញាធរ។

ទីភ្នាក់ងារ​គ្រោះ​មហន្តរាយ​ឥណ្ឌូណេស៊ី​បាន​បន្ថែម​ថា ការ​ធ្លាក់​ភ្លៀង​ខ្លាំង​ត្រូវ​គេ​រំពឹង​ថា​នឹង​នៅ​បន្ត​នៅ​ថ្ងៃ​ស្អែក ស្រប​ពេល​ដែល​ព្យុះ​បាន​បង្ក​ឲ្យ​មាន​រលក​កម្ពស់​រហូត​ដល់​ទៅ ៦ ម៉ែត្រ​នៅ​តាម​ច្រាំង៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG