ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វត្ថុសង្ស័យ​ជាគ្រាប់​បែក​ត្រូវ​បាន​​រកឃើញ​ថា​បាន​បញ្ជូន​ទៅ​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ


មន្រ្តី​សង្រ្គោះ​បន្ទាន់ និង​សុនខ​កំពុង​រក​គ្រាប់​បែក​នៅ​ខាងក្រៅ​ការិយាល័យ​លោក​អភិបាល​ក្រុង​ញូវយ៉ក Andrew Cuomo បន្ទាប់​ពី​មាន​ការរាយការណ៍​ថា​មាន​កញ្ចប់​សង្ស័យ​កាលពី​ថ្ងៃទី​២៤ តុលា ឆ្នាំ ២០១៨។
មន្រ្តី​សង្រ្គោះ​បន្ទាន់ និង​សុនខ​កំពុង​រក​គ្រាប់​បែក​នៅ​ខាងក្រៅ​ការិយាល័យ​លោក​អភិបាល​ក្រុង​ញូវយ៉ក Andrew Cuomo បន្ទាប់​ពី​មាន​ការរាយការណ៍​ថា​មាន​កញ្ចប់​សង្ស័យ​កាលពី​ថ្ងៃទី​២៤ តុលា ឆ្នាំ ២០១៨។

នៅពេល​ដែល​ពួក​អាជ្ញាធរ​រក​ឃើញ​វត្ថុ​ដែល​គេ​សង្ស័យ​ជា​គ្រាប់​បែក​កាន់​តែ​ច្រើន​​ឡើង​ដែល​ត្រូវបាន​គេ​បញ្ជូន​ទៅ​ពួក​គណបក្ស​ប្រជាធិបតេយ្យ​ល្បីៗ ​លោក​ប្រធា​នា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ ​ភាគ​ច្រើន​បាន​ស្តីបន្ទោស​បណ្តាញ​ព័ត៌​មាន​។

នៅពេល​ដែល​ពួក​អាជ្ញាធរ​រក​ឃើញ​វត្ថុ​ដែល​គេ​សង្ស័យ​ជា​គ្រាប់​បែក​កាន់​តែ​ច្រើនឡើង​ដែល​ត្រូវបាន​គេ​បញ្ជូន​ទៅ​ពួក​គណបក្ស​ប្រជាធិបតេយ្យ​ល្បីៗ ​លោក​ប្រធា​នា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ ​ភាគ​ច្រើន​បាន​ស្តីបន្ទោស​បណ្តាញ​ព័ត៌​មាន​ចំពោះ​ការ​ធ្វើ​ឲ្យ​មាន​បរិយាកាស​ខឹងសម្បា​ខាង​នយោបាយ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

លោក​ប្រធានា​ធិបតី​ត្រាំ​បាន​និយាយ​នៅក្នុង​សារ​តាម​ប្រព័ន្ធ Twitterកាល​ពីព្រឹក​ថ្ងៃ​ព្រហស្បតិ៍ថា ​ខ្ញុំ​ចង់​និយាយ​សំដៅ​លើ​ព័ត៌មាន​ក្លែងក្លាយ​ថា «មួយ​ផ្នែក​ធំ​នៃ​ការខឹង​សម្បា​ដែល​យើងឃើញ​នៅ​ពេល​សព្វ​ថ្ងៃ​នេះ​នៅ​ក្នុង​សង្គម​របស់​យើង គឺ​បណ្តាល​មក​ពីសេចក្តី​រាយការណ៍​ក្លែងក្លាយ​និង​មិនត្រឹម​ត្រូវរបស់​បណ្តាញ​ព័ត៌​មានដែល​ខ្ញុំ​ចាត់​ទុក​ថា ​ព័ត៌មាន​ក្លែងក្លាយ។ភាព​ស្អប់​ខ្ពើម​នេះ​មាន​ហួស​ពីការ​ពណ៌នា។​ បណ្តាញ​ព័ត៌មានត្រូវ​តែបោស​សម្អាត​សកម្ម​ភាព​របស់​ខ្លួន​ឲ្យ​បាន​ឆាប់​រហ័ស»។

សារ​តាម​ប្រព័ន្ធTwitter ​របស់​ប្រធានា​ធិបតី​ត្រាំ​បាន​កើតមាន​ឡើង​នៅពេល​ដែល​វត្ថុ​ដែល​ត្រូវបាន​គេ​សង្ស័យ​ជា​គ្រឿង​ផ្ទុះ​បាន​ផ្ញើរ​ទៅកាន់​អាស័យដ្ឋាន​របស់​លោកRobert De Niro តួឯកកុន​និង​លោកJoe Biden អតីត​អនុប្រ​ធានា​ធិបតី ​បាន​ត្រូវ​គេរកឃើញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ដោយ​ធ្វើឲ្យ​មានកញ្ចប់​បែបនេះយ៉ាង​តិច​ក៏ចំនួន​១០ដែរ​បាន​ត្រូវ​គេ​រកឃើញ​នៅ​ទីកន្លែង​នានា​ទូទាំង​សហរដ្ឋ​អាមេរិក​ចាប់​តាំង​ពី​ថ្ងៃ​ចន្ទ​មក។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ប៉ូលិសក្នុង​ក្រុង​ញូវយ៉ក​បាន​និយាយ​ថា ​កញ្ចប់​មួយ​បាន​ត្រូវគេ​ផ្ញើរ​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ផលិត​របស់​របរ​មួយ​ដែល​កាន់​កាប់​ដោយ​លោក​ De Niro ​ហើយ​កញ្ចប់​ស្រដៀង​គ្នាទៀត​បាន​ត្រូវ​ផ្ញើរ​ទៅ​ឲ្យពួក​គណបក្ស​ប្រជាធិប​តេយ្យ​ល្បីៗ រួមមាន​លោក បារ៉ាក់ ​អូបាម៉ា ​អតីត​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក និង​លោកស្រី Hillary Clinton អតីត​រដ្ឋ​មន្រ្តីការបរទេស៕


XS
SM
MD
LG