ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​គ្រោង​នឹង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា


រូបឯកសារ៖ លោក​ប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in ថ្លែង​នៅក្នុងសន្និសីទកាសែតមួយ នៅវិមានប្រធានាធិបតី នៅទីក្រុងសេអ៊ូល ថ្ងៃទី១០ មករា ឆ្នាំ២០១៩។
រូបឯកសារ៖ លោក​ប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in ថ្លែង​នៅក្នុងសន្និសីទកាសែតមួយ នៅវិមានប្រធានាធិបតី នៅទីក្រុងសេអ៊ូល ថ្ងៃទី១០ មករា ឆ្នាំ២០១៩។

ទស្សនកិច្ច​របស់​លោក ​ម៊ូន​ ចាប់ពី​ថ្ងៃទី១៤ ​ដល់ថ្ងៃ​ទី១៦ ​ខែមិនា​នេះ​ គឺ​ធ្វើ​ឡើង​តាម​ការ​អញ្ជើញ​របស់​ព្រះមហាក្សត្រ​ខ្មែរ ​សម្តេច​ព្រះបរមនាថ ​នរោត្តម​ សីហមុនី។

ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ លោក ​ម៊ូន ជេអ៊ីន​ Moon Jae-in ​ គ្រោងនឹង​បំពេញ​ទស្សន​កិច្ច​ជាផ្លូវ​រដ្ឋ​ចំនួន​៣ថ្ងៃ​ លើក​ដំបូង​នៅ​ពាក់​កណ្តាល​ខែមិនា​នេះ ​ដើម្បី​រឹត​ចំណង​កិច្ច​សហ​ប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ។ ​នេះបើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការ​បរទេស​កម្ពុជា។

ទស្សនកិច្ច​របស់​លោក ​ម៊ូន​ ចាប់ពី​ថ្ងៃទី១៤ ​ដល់ថ្ងៃ​ទី១៦ ​ខែមិនា​នេះ​ គឺ​ធ្វើ​ឡើង​តាម​ការ​អញ្ជើញ​របស់​ព្រះមហាក្សត្រ​ខ្មែរ ​សម្តេច​ព្រះបរមនាថ ​នរោត្តម​ សីហមុនី។

លោក​ ម៊ូន​ គ្រោងនឹង​មាន​ជំនួប​ជាច្រើន​ជាមួយ​មន្ត្រី​កំពូលៗ​របស់​កម្ពុជា​ជាច្រើន រួមទាំង​ចូល​គាល់​ព្រះមហាក្សត្រ​ និង​ជួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ទ្វេភាគី​ និង​ពង្រឹង​ទំនាក់​ទំនង​កិច្ចសហ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ ​ក្រៅពី​ផ្លាស់ប្តូរ​យោបល់​គ្នា​លើ​បញ្ហា​តំបន់​ អន្តរជាតិ​ដែល​ជា​កង្វល់​និង​ផល​ប្រយោជន៍​រួម។

លោក​គ្រោង​នឹង​ថ្លែង​សុន្ទរកថា​នៅក្នុង​វេទិកា​ធុរកិច្ច​មួយ​ផងដែរ ​ក្រៅពី​គ្រោង​នឹង​ធ្វើ​ជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើកិច្ច​ព្រមព្រៀង​មួយ​ចំនួន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG