ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ​នឹង«ខកចិត្ត​យ៉ាង​ខ្លាំង»ប្រសិនបើ​កូរ៉េ​ខាង​ជើង​សាងសង់​កន្លែង​បាញ់​មីស៊ីល​ឡើង​វិញ


រូបឯកសារ៖ ប្រធានាធិបតី​អាមេរិក​លោក Donald Trump ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយនៅសេតវិមាន រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩។
រូបឯកសារ៖ ប្រធានាធិបតី​អាមេរិក​លោក Donald Trump ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយនៅសេតវិមាន រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩។

ប្រភព​ព័ត៌មាន​មួយ​ចំនួន​បាន​រាយការណ៍​ថា ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ស្ដារ​ឡើង​វិញ​នូវ​ផ្នែក​មួយ​ចំនួន​នៃ​កន្លែង​បាញ់​មីស៊ីល​របស់​ខ្លួន ដែល​កូរ៉េខាងជើងអះអាងថា​បាន​បំផ្លាញ​ចោល បន្ទាប់ពី​បាន​សន្យា​ថា​ធ្វើ​ដូច្នេះ​នៅ​ក្នុង​ជំនួប​របស់​លោក​លើក​ទី​មួយ​ជាមួយ​លោក Trump ក្នុង​ប្រទេស​សិង្ហបុរី​កាល​ពី​ឆ្នាំ​មុន។

ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា លោក​ប្រាកដ​ជា «ខក​ចិត្ត​យ៉ាង​ខ្លាំង» ប្រសិនបើ​សេចក្ដី​រាយការណ៍​ដែល​ថា ប្រទេស​កូរ៉េ​ខាង​ជើង​កំពុង​សាងសង់​កន្លែង​បាញ់​គ្រាប់​រ៉ុកកែត​របស់​ខ្លួន​ឡើង​វិញ គឺ​ជា​ការ​ពិត។

លោក Trump បាន​ប្រាប់​អ្នក​កាសែត​នៅ​ការិយាល័យ​របស់​លោក​ក្នុង​សេតវិមាន​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​នឹង​ខកចិត្ត​យ៉ាង​ខ្លាំង ប្រសិនបើ​រឿង​នេះ​ពិត​ជា​កើត​ឡើង​មែន»។ ប៉ុន្តែ លោក Trump បាន​បញ្ជាក់​ថា សេចក្ដី​រាយការណ៍​នេះ​ជា «សេចក្ដី​រាយការណ៍​ដំបូងៗ​តែ​ប៉ុណ្ណោះ»។

ប្រភព​ព័ត៌មាន​មួយ​ចំនួន​បាន​រាយការណ៍​ថា ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ស្ដារ​ឡើង​វិញ​នូវ​ផ្នែក​មួយ​ចំនួន​នៃ​កន្លែង​បាញ់​មីស៊ីល​របស់​ខ្លួន ដែល​ខ្លួន​បាន​បំផ្លាញ​ចោល បន្ទាប់ពី​បាន​សន្យា​ថា​ធ្វើ​ដូច្នេះ​នៅ​ក្នុង​ជំនួប​របស់​លោក​លើក​ទី​មួយ​ជាមួយ​លោក Trump ក្នុង​ប្រទេស​សិង្ហបុរី​កាល​ពី​ឆ្នាំ​មុន។

អង្គការ 38 North ដែល​ជា​គម្រោង​ស្រាវជ្រាវ​កិច្ចការ​កូរ៉េ​ខាង​ជើង​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក បាន​បញ្ជាក់​ថា រូបភាព​ផ្កាយ​រណប​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​រចនាសម្ព័ន្ធ​នៃ​ទម្រ​បាញ់​មីស៊ីល​នៅ​កន្លែង​បាញ់​មីស៊ីល Tongchang-ri ដែល​គេ​ស្គាល់​ថា Sohae ត្រូវ​បាន​ជួសជុល​ឡើង​វិញ​ចន្លោះ​ពី​ថ្ងៃ​ទី ១៦ ខែ​កុម្ភៈ ដល់​ថ្ងៃ​ទី ២ ខែ​មិនា។

បន្ថែម​ពី​នេះ​ទៀត កាសែត Yonhap របស់​កូរ៉េ​ខាង​ត្បូង បាន​រាយការណ៍​ថា ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ជាតិ​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​ផ្ដល់​ដំណឹង​ដល់​សមាជិក​សភា​នានា​ថា ពិតជា​មាន​ការ​ជួសជុល​នេះ​មែន ហើយ​កិច្ចការ​នោះ​មាន​ដូចជា​ការ​ដូរ​ដំបូល និង​ទ្វារ​នៃ​កន្លែង​បាញ់​មីស៊ីល​នោះ។

ចំណែក​ឯ​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ និង​កិច្ចការ​អន្តរជាតិ CSIS របស់​សហរដ្ឋ​អាមេរិក​វិញ បាន​សន្និដ្ឋាន​ថា ប្រទេស​កូរ៉េ​ខាង​ជើង «កំពុង​បន្ត​ដំណើរការ​សាងសង់​ឡើង​វិញ​ក្នុង​ល្បឿន​មួយ​យ៉ាង​លឿន»៕

XS
SM
MD
LG