ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​មីយ៉ាន់ម៉ា ចោទ​អ្នកស្រី Aung San Suu Kyi ពី​បទ​រំលោភ​លើ​ច្បាប់​អាហរ័ណ​នីហរ័ណ


រូបឯកសារ៖ អ្នកស្រី Aung San Suu Kyi រង់ចាំ​ការមកដល់​នៃ​គណៈប្រតិភូ​របស់​អ្នកស្រី ​មុន​ពេល​កិច្ចប្រជុំ​កំពូល​របស់​ប្រទេស​មីយ៉ាន់ម៉ា​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន។

អាជ្ញាធរ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ​បាន​ដាក់​ពាក្យ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​អ្នកស្រី Aung San Suu Kyi ដែល​កំពុង​ជាប់​ឃុំ ពី​បទ​រំលោភ​លើ​ច្បាប់​អាហរ័ណ​នីហរ័ណ។

អ្នក​នាំ​ពាក្យ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ (NLD) របស់​អ្នកស្រី Suu Kyi បាន​បញ្ជាក់​នៅ​លើ​ទំព័រ Facebook ផ្លូវការ​របស់​ខ្លួន​នៅ​ថ្ងៃ​ពុធ​នេះ​ថា អ្នកស្រី Suu Kyi ត្រូវ​បាន​បញ្ជា​ឲ្យ​ជាប់​ឃុំ​រយៈពេល ២ សប្ដាហ៍។

អ្នកស្រី Suu Kyi រួម​ទាំង​លោក​ប្រធានាធិបតី Win Myint ផង​ដែរ ត្រូវ​បាន​ឃុំ​ខ្លួន​កាល​ពី​ថ្ងៃ​ចន្ទ បន្ទាប់ពី​យោធា​បាន​ធ្វើ​រដ្ឋប្រហារ។

គណបក្ស NLD បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា អាជ្ញាធរ​បាន​វាយ​ឆ្មក់​ចូល​ការិយាល័យ​នានា​របស់​ខ្លួន​នៅ​តាម​តំបន់​ជា​ច្រើន​នៅ​ទូទាំង​ប្រទេស៕

XS
SM
MD
LG