ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ឧទ្ទាម​ស៊ីរី​ស្វែង​រក​ជំនួយ​បន្ថែម​ពី​ស.រ.អា


យោធា​ម្នាក់​តម្រង់​កាំភ្លើង​កំឡុង​ពេល​ប្រយុទ្ធ​នៅ​ Ta Tamr ក្នុង​ខេត្ត​ Hassakeh ប្រទេស​ស៊ីរី។
យោធា​ម្នាក់​តម្រង់​កាំភ្លើង​កំឡុង​ពេល​ប្រយុទ្ធ​នៅ​ Ta Tamr ក្នុង​ខេត្ត​ Hassakeh ប្រទេស​ស៊ីរី។

ក្រុម​មេដឹកនាំ​ឧទ្ទាម​ស៊ីរី​បាន​និយាយ​ថា​ពួកគេ​មាន​សង្ឃឹម​ថា​ការ​ចំណេញ​ខាង កលយុទ្ធ​របស់​ពួកគេ​នានា​ពេល​ថ្មីៗ​នេះ​នឹង​ធ្វើ​ឱ្យ​ក្រុម​មេដឹកនាំ​ស.រ.អា.​ ​កាត់​បន្ថយ​នៃ​ការ​ផ្គត់ផ្គង់​និង​ការ​ផ្តល់​ប្រាក់កាស​ដល់​ក្រុម​ជីវពល​នៃ​ក្រុម​ប្រឆាំង​នានា​ពេល​ថ្មីៗ​នេះ​។

កង​ឯកភាព​ឧទ្ទាម​បាន​បង្អាក់​ការ​ខិតខំ​ប្រឹងប្រែង​ដោយ​កងកម្លាំង​រដ្ឋាភិបាល​ស៊ីរី​ក្នុង​ការ​ទ្បោមព័ទ្ធ​សង្កាត់​កាន់កាប់​ដោយ​ក្រុម​បះបោរនៅ​ក្នុង​សប្តាហ៍​នេះ​ក្នុង​ក្រុង Aleppo។​ ក្រុង​បុរាណ​នេះ​នៅ​ក្នុង​ប៉ែក​ខាង​ជើង​នៃ​ប្រទេស​ស៊ីរី​ជា​តំបន់​មាន​ប្រជារាស្ត្រ​ច្រើន​បំផុត​និង​មាន​ធនធាន​ច្រើន​ជាង​គេ​នៅ​ក្នុង​ប្រទេស​ស៊ីរី​នៅ​មុន​ពេល​មាន​សង្គ្រាម​ស៊ីវិល​នេះ​ដែល​នៅ​ពេល​នេះ​ចូល​ក្នុង​ឆ្នាំទី៥​ហើយ​នោះ។

លោក​ Hisham Marwah អនុប្រធាន​ក្រុម​ចម្រុះ​ជាតិ​ស៊ីរី​ដែល​ជា​ក្រុម​ប្រឆាំង​ខាង​នយោបាយ​ធំ​ជាង​គេ​គាំទ្រ​ដោយ​ក្រុម​បស្ចឹម​ប្រទេស​ក្នុង​ការ​ជំទាស់​នឹង​លោក​ប្រធានាធិបតី​ស៊ីរី​ Bashar al-Assad បាន​និយាយ​បង្ហាញ​ហេតុផល​ថា «ការ​រុល​ទៅ​មុខ​ដោយ​កងកម្លាំង​យើង​ទៅ​លើ​ជាយ​ក្រុង​ Aleppo ​បង្ហាញ​ថា​គេ​ត្រូវតែ​ទុកចិត្ត​យើង»៕

XS
SM
MD
LG