ភ្នំពេញ —
អ្នកការទូតជាន់ខ្ពស់របស់ស.រ.អា.គឺ ឧបការីរងរដ្ឋមន្ត្រីក្រសួងការបរទេសលោក ស្កត ម៉ាសៀល (Scot Marciel) បានទទូចដល់អ្នកនយោបាយប្រទេសកម្ពុជា មកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិឲ្យដោះស្រាយបញ្ហា ជាប់គាំងនយោបាយពីការបោះឆ្នោត ហើយបេ្តជា្ញគាំទ្រប្រជាធិបតេយ្យនៅ កម្ពុជា។ អត្ថាធិប្បាយដូច្នេះមានការគាំទ្រផង និងមិនគាំទ្រផង។ ក្រុមអ្នកតាមឃ្លាំមើលនយោបាយកម្ពុជាខ្លះបានអះអាងថា អត្ថាធិប្បាយដូច្នេះមិនមែនជាដំណោះស្រាយដែលស.រ.អា.និងសហគមន៍អន្តរជាតិគួរប្រកាន់យកទេ។
លោកហ្វ៊ីល រ៉ប៊ឺតសុន (Phil Robertson) នាយករងអង្គការសិទ្ធិមនុស្សយូមែនរ៉ៃវច (Human Rights Watch) ប្រចាំតំបន់អាស៊ី បានអះអាងថា អត្ថាធិប្បាយរបស់លោក Scot Marciel គឺជាភាសាការទូតតែប៉ុណ្ណោះ ហើយការស្នើរបស់លោកមិនមែនជាដំណោះស្រាយទេ ទោះបីជារឿងនេះគួរត្រូវដោះស្រាយដោយអ្នកនយោបាយកម្ពុជាខ្លួនឯងក្តី។
«ខ្ញុំចង់និយាយថា ជាការណ៍ពិតពលរដ្ឋកម្ពុជាជាអ្នកដើរតួនាទីសំខាន់ក្នុងការដោះស្រាយនេះហើយ។ តែវាមិនមានន័យថា លោក Scot Marciel និងរដ្ឋាភិបាលស.រ.អា.ទទួលបានប័ណ្ណចេញចូលដោយសេរីមួយ ដែលអាចដើរចេញពីស្ថានការណ៍នេះទេ»។
លោកបន្តថា ស.រ.អា.និងសហគមន៍អន្តរជាតិគួរតែបន្តជំរុញឲ្យកម្ពុជាធានា យ៉ាងណាគោរពសិទ្ធិមនុស្សតាមកាតព្វកិច្ចអន្តរជាតិ និងស៊ើបអង្កេតការរំលោភ សិទ្ធិពលរដ្ឋក្នុងពេលបោះឆ្នោតគឺទាក់ទងនឹងភាពមិនប្រក្រតី។
«ជាការណ៍ពិត រដ្ឋាភិបាលកម្ពុជាកំពុងសំឡឹងមើលសហគមន៍អន្តរជាតិដើម្បីកំណត់ថា រដ្ឋាភិបាលត្រូវធ្វើការបង្ខំពលរដ្ឋដែលលើកឡើងអំពីបញ្ហាដែលរដ្ឋាភិបាលមិនចូលចិត្តនោះ ខ្លាំងនិងរហ័សប៉ុណ្ណា? ប្រសិនបើសហគមន៍អន្តរជាតិសំឡឹងមើលដោយយកចិត្តទុកដាក់ពិតប្រាកដ រដ្ឋាភិបាលនឹងបន្ថយសកម្មភាព ហើយនឹងរក្សាភាពស្ងប់ស្ងៀមបន្តិច ហើយនឹងប្រយ័ត្នប្រយែងចំពោះការធ្វើទុក្ខបុកម្នេញពលរដ្ឋ។ តែនៅពេលដែលសហគមន៍អន្តរជាតិងាកចេញឬដើរចេញ ដោយព្រោះតែគេគិតថា កិច្ចការទាំងអស់បានធ្វើរួចហើយ ពេលនោះហើយជាពេលដែលរដ្ឋាភិបាលធ្វើទុក្ខបុកម្នេញក្រុមជំទាស់»។
ក្នុងការបោះឆ្នោតកាលពីខែកក្កដា គណបក្សជំទាស់ឈ្នះអាសនៈសភាចំនួន៥៥ ក្នុងចំណោម១២៣ក្នុងសភាសរុប ហើយមិនព្រមចូលរួមប្រជុំសភាដើម្បីផ្តល់ ភាពស្របច្បាប់ពេញលេញដល់គណបក្សប្រជាជនកម្ពុជាដែលឈ្នះអាសនៈ សភា៦៨ទេ ដោយសារថា ភាពមិនប្រក្រតី មានការគៃបន្លំសន្លឹកឆ្នោត បានប្តូរជ័យជំនះរបស់ពួកគេ។ គណបក្សជំទាស់ធ្វើបាតុកម្មជាច្រើនលើកដើម្បីទាមទារឲ្យមានការស៊ើបអង្កេតភាពមិនប្រក្រតី ដោយមានការចូលរួមពីអន្តរជាតិ ហើយក៏ធ្លាប់ទាមទារឲ្យមានការកែទម្រង់ស្ថាប័នរដ្ឋសំខាន់ៗនានា ដែលគេគិតថា ជាផលប្រយោជន៍របស់ជាតិ។ តែគណបក្សប្រជាជនកម្ពុជាមិនព្រម ដោយសារថា ខ្លួនជាអ្នកឈ្នះការបោះឆ្នោត។ ការជាប់គាំងនយោបាយនេះបានធ្វើឲ្យបណ្តាប្រទេសមួយចំនួន ដូចជាស.រ.អា.និងសហភាពអឺរ៉ុបពិបាកនឹងទទួលស្គាល់រដ្ឋាភិបាលកម្ពុជាថ្មី។
មុនពេលមួយថ្ងៃដែលមន្ត្រីបច្ចេកទេសគណបក្សប្រជាជនកម្ពុជា និងគណបក្ស សង្គ្រោះជាតិព្យាយាមជួបគ្នាដើម្បីពិភាក្សាពីបញ្ហាមួយចំនួនទាក់ទងនឹងការរក ដំណោះស្រាយលើការគាំងដំណើរផ្នែកនយោបាយ និងការធ្វើយ៉ាងណាដើម្បី ឲ្យគណៈបក្សទាំងពីរអាចចុះសម្រុងគ្នាឡើងវិញ និងអាចទម្លាយភាពជាប់គាំងនយោបាយនោះ លោក Scot Marciel បានអះអាងថា ស.រ.អា.មិនមែនជាអ្នកផ្តល់ប្រឹក្សាឬប្រកាន់ខាងគណបក្សណាមួយទេ។
«ដំណោះស្រាយគឺត្រូវតែជាដំណោះស្រាយកម្ពុជា។ យើងមិនមកទីនេះដើម្បី ព្យាយាមបង្ខំឲ្យមានដំណោះស្រាយទេ តែយើងពិតជាគាំទ្រកិច្ចប្រឹងប្រែងក្នុង ការពង្រឹងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា»។
លោក សុខ ទូច សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈ បានគាំទ្រសេចក្តី ថ្លែងការណ៍របស់ស.រ.អា. ដោយអះអាងថា ស.រ.អា.នៅតែប្រកាន់គោលការណ៍របស់ខ្លួនថា គេឲ្យកម្ពុជាដោះស្រាយដោយខ្លួនឯងតាមដំណើរការប្រជាធិបតេយ្យ។
«ពីព្រោះអី ពីព្រោះគេទាមទារនូវលទ្ធិប្រជាធិបតេយ្យ។ អញ្ចឹងបើប្រជាធិបតេយ្យ មានភាពមិនប្រក្រតីណាមួយ រឿងហ្នឹងមិនមែនហៅថាប្រជាធិបតេយ្យទេ។ ចំណុចទី ១។ ចំណុចទី២ ឧបការីរបស់អាមេរិកហ្នឹងគឺនិយាយថ្លែងការណ៍ទៅតាមអគ្គរដ្ឋទូតរបស់គេដែលធ្វើសេចក្តីថ្លែងការណ៍ ហើយចំណុចទី៣អាមេរិកមិន អាចលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជាបានទេ»។
លោកគល់ បញ្ញានាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្រ្វែល បានអះអាងថា អត្ថាធិប្បាយរបស់លោក Scot Marciel ជាការបង្ហាញនៃការតាមដានរបស់ស.រ.អា. និងការមិនបោះបង់កម្ពុជា។
«ខ្ញុំថា រឿងហ្នឹងវាស៊ីសង្វាក់ទេ ចំពោះការឲ្យយោបល់ប្រទេសនានាដល់ប្រទេស កម្ពុជាយើងក្នុងការដោះស្រាយទំនាស់បោះឆ្នោតក្តី ទំនាស់នយោបាយក្តី ដែល ឲ្យភាគីគណបក្សទាំងពីរហ្នឹងខិតខំដោះស្រាយ។ ពីមុនមកក៏ធ្លាប់ឲ្យយោបល់ បញ្ហាហ្នឹងដែរ»។
ក្រុមអ្នកវិភាគបានអះអាងស្រដៀងគ្នាថា ជំនួបជាថ្មីក្រោយរយៈពេលខកខានរក ដំណោះស្រាយជាច្រើនលើករវាងមន្ត្រីគណបក្សទាំងពីរនៅថ្ងៃនេះគឺជាការជួប មួយដែលមិនទាន់មានបញ្ហាអ្វីដែលអាចឈានដល់កិច្ចព្រមព្រៀងទេ នៅពេល ដែលក្រុមមេដឹកនាំនយោបាយកំពូលមិនបានចូលរួមនៅឡើយនោះ៕