ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

កងជីវពល​ថា ​ការវាយ​ប្រហារ​របស់​អាមេរិក​នៅ​ស៊ីរី​បាន​សម្លាប់​មនុស្ស​១នាក់​​និង​របួស​ច្រើន​នាក់​


រូបឯកសារ៖ លោក John Kirby អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១។ លោក​ Kirby បានប្រកាសអំពីការវាយប្រហារតាមអាកាសរបស់អាមេរិកទៅលើក្រុម​ប្រដាប់​អាវុធ​អ៊ីរ៉ាក់​​គាំទ្រ​ដោយ​នៅស៊ីរី កាលពីថ្ងៃពីព្រហស្បតិ៍។

កងជីវពល​អ៊ីរ៉ាក់​ម្នាក់​បាន​និយាយ​នៅថ្ងៃ​សុក្រ​ថា​ ការវាយ​ប្រហារ​តាម​អាកាស​របស់​សហរដ្ឋ​អាមេរិកទៅ​លើ​ទីតាំង​របស់​ក្រុម​ប្រដាប់​អាវុធ​អ៊ីរ៉ាក់គាំទ្រ​ដោយ​អ៊ីរ៉ង់​ នៅក្នុង​ប្រទេស​ស៊ីរី បាន​សម្លាប់​កងជីវពល​ម្នាក់​របស់​ពួកគេ​ និង​ជាច្រើន​នាក់​ទៀត​រង​របួស។​

ក្រសួង​ការពារ​ជាតិ​សហរដ្ឋអាមេរិក ​បាន​និយាយ​ថា​ ការវាយ​ប្រហារ​នេះ ​គឺជា​ការសងសឹក​ចំពោះ​ការវាយ​ប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត ក្នុង​ប្រទេស​អ៊ីរ៉ាក់​ កាលពី​ដើមខែ​នេះ​ ដែល​បាន​សម្លាប់​បុគ្គលិក​ជាប់​កិច្ចសន្យា​ស៊ីវិល​ម្នាក់​ ធ្វើ​ឲ្យ​របួស​ទាហាន​អាមេរិក​ម្នាក់ ​និង​កងទ័ព​ចម្រុះ​ផ្សេង​ទៀត។​

មន្រ្តី​កងជីវពល​អ៊ីរ៉ាក់​ បាន​ប្រាប់​សារព័ត៌មាន​ AP​ ថា ​ការវាយ​ប្រហារ​លើ​កងពលតូច​ Hezbollah ​កើត​មាន​ឡើង​ នៅ​តាម​បណ្តោយ​ព្រំដែន​រវាង​ទីតាំង​ Boukamal​ នៃ​ប្រទេស​ស៊ីរី​ និង​តំបន់ ​Qaim​ នៃ​ប្រទេស​អ៊ីរ៉ាក់។​

មន្រ្តី​កងជីវពល​បាន​និយាយ​ដោយ​មិន​បញ្ចេញឈ្មោះ ​ពីព្រោះ​គាត់​មិន​ត្រូវបាន​អនុញ្ញាត​ឱ្យនិយាយ​ពី​ការវាយ​ប្រហារ​នោះ​ទេ។​

ក្រុម​ឃ្លាំមើល​សង្រ្គាម​នៅ​ប្រទេស​ស៊ីរី​ បាន​និយាយ​ថា​ ការវាយ​ប្រហារ​បាន​បំផ្លាញ​រថយន្ត​ដឹក​អាវុធ​ទៅកាន់​មូលដ្ឋាន​របស់​កងជីវពល​ ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​នៅ​តំបន់​ Boukamal៕

XS
SM
MD
LG