ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថវិកា​យោធា​និង​ការ​កំណត់​អាណត្តិ​ប្រធានាធិបតី​គឺ​ជា​ចំណុច​សំខាន់​នៅ​ក្នុង​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​របស់​ចិន


រូបឯកសារ៖ ទាហាន​ឆ័ត្រ​យោង​ចិន​កំពុង​ស្តាប់​ការ​ណែនាំ​ក្នុង​ពេល​ហ្វឹកហាត់​មួយ នៅ​ឯ​មូលដ្ឋាន​កង​ទ័ព​នៅ​ក្រុង Nanjing នៃ​ខេត្ត​ Jiangsu នៅភាគ​ខាង​កើត​របស់​ប្រទេស​​ចិន។

តើ​ថវិកា​យោធា​របស់​ចិន​នឹង​កើន​ឡើង​ប៉ុន្មាន​នៅក្នុង​ឆ្នាំ​នេះ? នេះ​ជា​ប្រធានបទ​សំខាន់​មួយ​ក្នុង​ចំណោម​ប្រធានបទ​ផ្សេង​ទៀត​ ដែល​ត្រូ​វបាន​គេរង់​ចាំ​មើល​នៅ​អំឡុង​ពេល​កិច្ចប្រជុំ​មេ​ដឹកនាំ​នយោបាយ​កំពូល​របស់​ចិន​ ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃចន្ទ​ខាង​មុខ​នេះ​នៅក្នុង​ទីក្រុង​ប៉េកាំង។

ប្រធានបទ​មួយ​ទៀត​ពាក់​ព័ន្ធ​នឹង​ការកំណត់អាណត្តិ​របស់​ប្រធានាធិបតី​ ត្រូវ​គេ​រំពឹង​នឹង​ទទួល​បាន​ការ​អនុម័ត​នៅ​ក្នុង​កិច្ចប្រជុំ​នោះ​ដែរ។

មុន​ថ្ងៃ​ប្រជុំ​នេះ​មក​ដល់​ បណ្តាញ​ផ្សព្វផ្សាយ​របស់​រដ្ឋ​បាន​រាយការណ៍​អំពី​ការ​ធ្វើ​សមយុទ្ធ​យោធា​ និង​រាយការណ៍​ពី​ប្រព័ន្ធ​ការពារ​ប្រទេស​ដែល​បាន​បញ្ជុះ​បញ្ជូល​ឲ្យ​បន្ថែម​ថវិកា​ចាយវាយ​ និង​បាន​បង្ហាញ​ពី​ការ​រីក​ចម្រើន​ផ្នែក​យោធា​ដែល​បាន​ផ្សាយ​ទៅ​កាន់​ប្រទេស​នានា​នៅក្នុង​ពិភពលោក។ ប្រទេស​ចិន​បាន​បង្កើត​ទីតាំង​យោធា​នៅ​ក្រៅ​ប្រទេស​ដំបូង​នៅក្នុង​ប្រទេស​ Djibouti​ កាល​ពី​ឆ្នាំមុន ​និង​មាន​មហិច្ឆតា​ពង្រីកតួនាទី​របស់​ខ្លួន​នៅ​ក្នុង​សកលលោក។

នៅ​អំឡុង​ពេល​បុណ្យ​ចូលឆ្នាំ​ចិន​នា​ពេល​ថ្មីៗ​នេះ​ បណ្តាញ​ផ្សព្វផ្សាយ​របស់​រដ្ឋ​បាន​ចាក់​ផ្សាយ​ភាពយន្ត​ដែល​បង្ហាញ​ពី​សមត្ថភាព​យន្តហោះ​បំបាំង​រ៉ាដា​របស់​ចិន។
កាល​ពី​សបា្តហ៍​មុន​ បណ្តាញ​ផ្សព្វផ្សាយ​របស់​រដ្ឋ​បាន​ផ្សាយ​របាយការណ៍​ពីរ​ ដែល​បាន​និយាយ​អំពី​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ និង​សន្យា​ថា​នឹង​ពង្រីក​វា​ឲ្យ​បាន​ធំ​ជាង​មុន ប្រើ​ដោយ​ថាមពល​នុយក្លេអ៊ែរ​ផងដែរ។

ប្រទេស​ចិន​នា​ពេល​បច្ចុប្បន្ន​នេះ​មាន​នាវា​ផ្ទុក​យន្តហោះ​តែ​មួយ​គ្រឿង​ប៉ុណ្ណោះ៕

XS
SM
MD
LG