ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ស្លាប់​របស់​ជន​ចំណាកស្រុក​ទូទាំង​សកលលោក​ទៅ​ដល់​៣ម៉ឺន​២ពាន់​នាក់​ចាប់​តាំង​ពី​ឆ្នាំ​២០១៤មក


ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ម្នាក់​ដើរ​នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​នៅ​ក្នុង​ក្រុង Cox's Bazar​ ប្រទេស​បង់ក្លាដែស កាលពី​ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩។
ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ម្នាក់​ដើរ​នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​នៅ​ក្នុង​ក្រុង Cox's Bazar​ ប្រទេស​បង់ក្លាដែស កាលពី​ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩។

អង្គការ​ទេសន្តប្រវេសន៍​អន្តរជាតិ ​ឬ IOM ​ប្រាប់​ឲ្យ​ដឹងថា ​ជន​ចំណាក​ស្រុក​ជាង​៣ម៉ឺន​២ពាន់​នាក់​ទូទាំង​ពិភពលោក ​បាន​ស្លាប់ ​ឬ​បាត់​ខ្លួនរវាង​ឆ្នាំ​២០១៤​ និង​២០១៨ដោយ​ភាគ​ច្រើន​បាន​ស្លាប់​ដែល​កើត​មាន​ឡើង​នៅ​ពេល​ឆ្លង​កាត់​សមុទ្រ​មេឌីទែរ៉ាណេ​មកពី​តំបន់​អាហ្វ្រិក​ខាង​ជើង​ទៅកាន់​តំបន់​អឺរ៉ុប។

ទីភ្នាក់ងារ​ទេសន្តប្រវេសន៍​អង្គការ​សហប្រជាជាតិ បាន​ប្រាប់​ឲ្យដឹង​ថា តួលេខ​ទូទាំង​សាកល​លោក​របស់​ខ្លួន ​អាច​ប៉ាន់ស្មាន​ខុស​ពី​លក្ខណៈ​ពិតប្រាកដ​ និង​ទំហំ​នៃ​បញ្ហា​នេះ​នៅពេល​ដែលការ​ស្លាប់​របស់​ជន​ចំណាក​ស្រុក​ជា​ច្រើន ​មិន​ដែល​ត្រូវ​បាន​គេ​រាយការណ៍​ហើយ​សាកសព​ជាច្រើន​មិន​ដែល​ត្រូវ​បាន​គេ​រកឃើញ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នកស្រាវជ្រាវ ​និយាយ​ថា​ ស្ថិតិ​នេះ​ពណ៌នា​ពី​រូបភាព​មិន​ល្អ​នៃ​ភាព​គ្រោះ​ថ្នាក់​ដែល​កំពុង​រង់ចាំ​ជន​ភៀស​ខ្លួន​ និង​ជន​ចំណាក​ស្រុករាប់​សែននាក់​ដែល​ប្រថុយ​ប្រថាន​អាយុ​ជីវិត​របស់​ខ្លួន​នៅ​ក្នុង​ការ​ស្វែងរក​ការ​ការពារ ​ឬ​ជីវភាព​ប្រសើរ​ឡើង។

របាយការណ៍​នោះ ​បង្ហាញ​ថា មនុស្ស​ជិត​១ម៉ឺន៨ពាន់​នាក់ ​បាន​ស្លាប់​ ឬ​បាន​បាត់​ខ្លួន​នៅ​ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ​នៅ​ចន្លោះ​ឆ្នាំ​២០១៤​ និង​២០១៨។​ របាយការណ៍​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា សាកសព​ជិត​២ភាគ​៣​នៃ​ជន​រងគ្រោះ​ទាំងអស់​មិន​ត្រូវ​បាន​គេ​រកឃើញ​ទេ។

លោក Joel Millman អ្នកនាំ​ពាក្យ​អង្គការ​ទេសន្តប្រវេសន៍​អន្តរជាតិ បាន​និយាយ​ថា ជន​ភៀស​ខ្លួន​ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម​មក​ពី​ប្រទេស​មីយ៉ាន់ម៉ា​មាន​ចំនួន​ច្រើន​គេ​ដែល​មាន​ដល់​២ពាន់​២រយនាក់​ដែល​ត្រូវ​បាន​គេ​កត់ត្រា​នៅ​ក្នុង​តំបន់​អាស៊ី​អា​គ្នេយ៍​ ហើយ​ជិត​២៨៨​នាក់​ជា​ជន​ចំណាកស្រុក​អាហ្វហ្គានីស្ថាននៅ​ក្នុង​តំបន់​អាស៊ី​ខាង​ត្បូង​ចាប់​តាំង​ពី​ឆ្នាំ​២០១៤​មក៕

XS
SM
MD
LG