ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកស្រី Michelle Obama ថា លោក Trump មិន​ស័ក្តិសម​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក


នៅក្នុង​រូប​ដែល​ថត​ចេញ​ពី​វីដេអូ​នេះ បង្ហាញ​អំពី​អ្នកស្រី Michelle Obama (មីស៊្ហែល អូបាម៉ា) ដែល​ជា​ភរិយា​របស់​លោក​អតីត​ប្រធានាធិបតី Barack Obama ថ្លែង​នៅ​ក្នុង​រាត្រី​ទីមួយ​នៃ​​សន្និបាត​ជាតិ​គណបក្ស​ប្រជាធិបតេយ្យ នៅ​ថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២0។

អ្នកស្រី Michelle Obama បានលើកឡើង​ថា លោក Trump បាន​បរាជ័យ​ក្នុង​ការឆ្លើយតប​ឲ្យបាន​គ្រប់គ្រាន់​ចំពោះ​វិបត្តិ​សេដ្ឋកិច្ច និង​សង្គម និង​ការឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ នៅក្នុង​ស.រ.អា ក៏ដូចជា​បាន​ងាក​ចេញ​ពី [ការ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ] សម្ព័ន្ធមិត្ត​អន្តរជាតិ ដែល​បាន​កសាង​ឡើង​ដោយ​រដ្ឋបាល​មុនៗ។

នៅ​ក្នុង​ថ្ងៃ​បើក​សន្និបាត​ជាតិ​គណបក្ស​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ អ្នកស្រី Michelle Obama ដែល​ជា​ភរិយា​របស់​លោក​អតីត​ប្រធានាធិបតី Barack Obama បាន​ថ្លែង​សរសើរ​បេក្ខជន​ប្រធានាធិបតី​គណបក្ស​ប្រជាធិបតេយ្យ​លោក Joe Biden ថា ​ជា​មេដឹកនាំ​ដែល​មាន​សមត្ថភាព​សម្រាប់​ប្រទេស​មួយ​ដែល​មាន «សេចក្តី​មេត្តា មិន​ចេះ​ទ្រុឌទ្រោម និង​មាន​ពលរដ្ឋ​ល្អ»។ ស្រប​ពេល​នោះ​ដែរ អ្នកស្រី​បាន​រិះគន់​ខ្លាំងៗ​លើ​លោក​ប្រធានាធិបតី Donald Trump ដោយ​ថា លោក Trump ជា​ប្រធានាធិបតី​ដែល​ខ្វះ​ការ​យល់​ដឹង​ពី​អារម្មណ៍ និង​បទ​ពិសោធន៍​របស់​អ្នក​ដទៃ។

អ្នកស្រី Michelle Obama បាន​លើក​ឡើង​ថា លោក Trump បាន​បរាជ័យ​ក្នុង​ការ​ឆ្លើយតប​ឲ្យ​បាន​គ្រប់​គ្រាន់​ចំពោះ​វិបត្តិ​សេដ្ឋកិច្ច និង​សង្គម និង​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​សហរដ្ឋ​អាមេរិក ក៏ដូចជា​បាន​ងាក​ចេញ​ពី [ការ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ] សម្ព័ន្ធមិត្ត​អន្តរជាតិ ដែល​បាន​កសាង​ឡើង​ដោយ​រដ្ឋបាល​មុនៗ។

អ្នកស្រី Michelle Obama បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​ដែល​ថត​ទុក​ជា​មុន​ថា៖ «ខ្ញុំ​សូម​និយាយ​ដោយ​ស្មោះ​ត្រង់​ និង​ឲ្យ​បាន​ច្បាស់​ថា លោក Donald Trump មិន​ស័ក្តិសម​ជា​ប្រធានាធិបតី​សម្រាប់​ប្រទេស​យើង​ឡើយ។ លោក​មាន​ពេល​លើស​ពី​គ្រប់​គ្រាន់​ទៅ​ទៀត​ដើម្បី​បង្ហាញ​ថា​ លោក​អាច​ធ្វើ​បាន ប៉ុន្តែ​លោក​ពិតជា​ទៅ​មិន​រួច​ឡើយ»។ អ្នកស្រី​បន្ថែម​ថា លោក Trump «មិន​អាច​ក្លាយ​ជា​ប្រធានាធិបតី ដែល​យើង​ចង់​បាន​នោះទេ»។

ទោះជា​យ៉ាង​នេះ​ក្ដី លោក Trump បាន​សើច​ចំអក​ចំពោះ​ការ​ប្រឹងប្រែង​របស់​គណបក្ស​ប្រជាធិបតេយ្យ​នេះ នៅ​ឯ​ការ​ជួបជុំ​នយោបាយ​មួយ​នៅ​ក្នុង​ទីក្រុង Mankato រដ្ឋMinnesota ដោយ​លោកថ្លែង​ទៅ​កាន់​អ្នកគាំទ្រ​ថា៖ «នៅ​ពេល​ដែល​អ្នក​ឮ​ការ​ថ្លែង​ដែល​ថត​ទុក​មុន វា​ដូចជា​គ្មាន​អ្វី​គួរ​ឲ្យ​រំភើប​សោះ មែន​ទេ?

វិបត្តិ​ជំងឺ​កូវីដ១៩ បាន​ជំរុញ​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ​លះបង់​គម្រោង​ក្នុង​ការ​រៀបចំ​សន្និបាត​ជាតិ​គណបក្ស​ដើម្បី​តែងតាំង​លោក Joe Biden ជា​បេក្ខជន​ប្រធានាធិបតី​ជា​ផ្លូវការ ដោយ​ផ្ទាល់​នៅ​ទីក្រុង Milwaukee រដ្ឋ Wisconsin ដោយ​បាន​ងាក​ទៅ​ធ្វើ​តាម​អនឡាញ​វិញ៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG