ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បុគ្គលិកសុខាភិបាលនៅម៉ិកស៊ិកជួយទាមទារឲ្យមានប្រដាប់ការពារការព្យាបាលអ្នកជំងឺកូវីដ១៩


ស្រ្តីម្នាក់លើកបដាដែលសរសេរលើកទឹកចិត្តការប្រយុទ្ធប្រឆាំងជំងឹកូវីដ១៩ នៅក្រុងម៉ិចស៊ីកូ ប្រទេសម៉ិកស៊ិក។

បុគ្គលិកសុខាភិបាលនៅក្នុងទីក្រុងម៉ិចស៊ីកូកំពុងទាមទារឲ្យមានប្រដាប់ការពារឲ្យច្រើនឡើង នៅពេលដែលមន្ទីរពេទ្យទទួលយកអ្នកជំងឺឆ្លងមេរោគកូរ៉ូណាដែល​មានកាន់តែច្រើនឡើង។

ក្រុមវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងបុគ្គលិកសុខាភិបាលផ្សេងទៀត បានធ្វើបាតុកម្មនៅតាមផ្លូវនានានៅក្នុងរដ្ឋធានីកាលពីថ្ងៃចន្ទ ដើម្បីសុំការជួយឧបត្ថម្ភមកពីអ្នកដែលទទួលខុសត្រូវប្រព័ន្ធថែទាំសុខភាពសាធារណៈ។

មន្រ្តីសុខាភិបាលកាលពីពេលថ្មីៗនេះបាននិយាយថា វេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកា៣២៩នាក់នៅក្នុងប្រព័ន្ធសុខាភិបាលសាធារណៈក្នុងប្រទេស បានធ្វើតេស្តមានជំងឺកូវីត១៩វិជ្ជមាន។

ទីភ្នាក់ងារ Associated Press បាននិយាយជាមួយគិលានុបដ្ឋាយិកាម្នាក់ ដែលបានត្អូញត្អែរថា អ្នកស្រីមានម៉ាសពាក់ការពារតែមួយគត់ក្នុងមួយថ្ងៃ ខណៈដែលមើលថែទាំអ្នកជំងឺកូវីត១៩ជាច្រើននាក់។

រដ្ឋាភិបាលសហព័ន្ធនិយាយថា ខ្លួនកំពុងទទួលបានប្រដាប់ការពារកាន់តែច្រើនឡើងសម្រាប់មន្ទីរពេទ្យ ក៏ប៉ុន្តែពេលវេលានៃការចែកចាយប្រដាប់ការពារទាំងនោះ នៅមិនទាន់ដឹងច្បាស់នៅឡើយ។

ការខឹងសម្បារកាលពីពេលថ្មីៗនេះមកពីបុគ្គលិកសុខាភិបាលម៉ិចសិច បានកើតមានឡើងនៅថ្ងៃដែលប្រធានាធិបតីម៉ិកស៊ិកលោក Andres Manuel Lopez Obrador បានប្រកាសថា ផ្នែកសុខាភិបាលឯកជននឹងមានគ្រែសម្រាប់អ្នកជំងឺជាង ៣ពាន់ដើម្បីជួយបំពេញតម្រូវការគ្រែអ្នកជំងឺកូវីត១៩ជាង៣ពាន់នៅឯមន្ទីរពេទ្យសាធារណៈ។

ប្រទេសម៉ិកស៊ិកប្រាប់ឲ្យដឹងថា ខ្លួនមានជាង ៥ពាន់ករណីនៃជំងឺកូវីត១៩និងអ្នកស្លាប់៣៣២នាក់ដែលទាក់ទិននឹងវីរុសនោះ៕

XS
SM
MD
LG