ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពិធីបុណ្យរំលឹកវិញ្ញាណ​ក្ខន្ធត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ផ្តល់​កតិ្តយស​ដល់​​​​ពលីជន​​​នៅ​ក្នុង​ពេល​បំពេញ​កិច្ចការ​យោធា


ក្មេងដែលជាសមាជិកនៃ​ក្រុម​កាយរិទ្ធ​មួយ​បាន​រត់​កាត់​ផ្នូរ​ខណៈ​ពេល​មាន​ការ​ដាក់ទង់ជាតិ​របស់អាមេរិក​នៅកន្លែង​កប់​សព​ Cypress Hills National Cemetery ​នៅ​តំបន់​ Brooklyn ទីក្រុងញូវយ៉ក នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥ ។
ក្មេងដែលជាសមាជិកនៃ​ក្រុម​កាយរិទ្ធ​មួយ​បាន​រត់​កាត់​ផ្នូរ​ខណៈ​ពេល​មាន​ការ​ដាក់ទង់ជាតិ​របស់អាមេរិក​នៅកន្លែង​កប់​សព​ Cypress Hills National Cemetery ​នៅ​តំបន់​ Brooklyn ទីក្រុងញូវយ៉ក នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥ ។

ប្រជារាស្ត្រក្នុង​ស.រ.អា​នឹង​ផ្តល់​កិត្តិយស​ជូន​ដល់​ពួក​ជន​ដែល​បាន​ស្លាប់​នៅ​ក្នុង​ពេល​បំពេញ​កិច្ចការ​យោធា​ជាមួយ​ថ្ងៃឈប់​សម្រាក​ក្នុង​ទិវា​រំលឹក​វិញ្ញាណ​ក្ខន្ធ​ពួក​យុទ្ធជន​នៅ​ថ្ងៃ​ចន្ទនេះ។

នៅ​ពេល​ដែល​សហគមន៍​ជា​ច្រើន​នៅ​ទូទាំង​ប្រទេស​អាមេរិក​បាន​ផ្តល់​កិត្តិយស​ជូន​ពួក​យុទ្ធ​ជន​ដែល​បាន​បូជា​ជីវិត​ក្នុង​សង្គ្រាម​ជាមួយ​ការ​ដង្ហែរក្បួន​ ការ​ប្រគុំ​តន្ត្រី និង​ពិធី​បុណ្យ​បែប​ជាតិ​និយម​ ហើយ​ពួកជន​ឯទៀត​នឹងប្រារព្ធ​ទិវានេះ​ជាមួយ​ការ​សញ្ជឹងគិត​ដោយ​ស្ងាត់ស្ងៀម​អំពី​ពួក​ជន​ដែល​បាន​បាត់បង់​ជីវិត​នៅពេល​បំពេញ​កិច្ចការយោធា។​

កាល​ពី​ថ្ងៃ​អាទិត្យ​ក្រុម​អ្នកជិះ​ម៉ូតូ​រាប់​ពាន់នាក់​បាន​បើក​ម៉ូតូ​កាត់​រដ្ឋធានី​ Washington ​សម្រាប់​ការ​ប្រជុំ​ Rally ​Rolling Thunder ប្រចាំឆ្នាំ​ដើម្បី​អំពាវ​នាវឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ពួក​អ្នក​ទោស​សង្គ្រាម ​និង​ពួក​ជន​ដែល​បាន​បាត់ខ្លួន​ក្នុង​សង្គ្រាម។

លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​បាន​ប្រើប្រាស់​សុន្ទរកថា​ប្រចាំសប្តាហ៍​របស់​លោក​ដើម្បី​ប្រារព្ធ​ទិវារំលឹក​វិញ្ញាណក្ខន្ធ​យុទ្ធជន ​និង​សម្តែង​គារវកិច្ច​ដល់​ក្រុម​បុរស និងក្រុមស្ត្រី​ជា​យុទ្ធជន​ដែល​បាន​បូជាជីវិត​ក្នុង​ការ​បម្រើ​ប្រទេស។

លោក​ប្រធានាធិបតី​បាន​មាន​ប្រសាសន៍​ថា ​ទិវាបុណ្យ​នេះ​មានន័យ​ជា​ពិសេស​នៅ​ឆ្នាំនេះ​ពីព្រោះ​ជា​លើកដំបូង​ហើយ​ដែល​វា​ជា​ទិវា​ Memorial Day​ចាប់តាំង​ពីសង្គ្រាម​ក្នុង​ប្រទេសអាហ្វហ្គានីស្ថាន​បាន​បញ្ចប់៕

XS
SM
MD
LG