ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​ក្រុម​ការងារ​​ប្រយុទ្ធ​​នឹង​​​​កូវីដ​១៩ ​របស់​សេតវិមាន​ព្រមាន​ថា​​ អាមេរិក​​​​​​ចូល​​​ដល់​«ដំណាក់កាល​ដ៏​ប្រល័យ»​នៃ​ជំងឺ​រាតត្បាត​នេះ


លោក​ស្រី​វេជ្ជបណ្ឌិត​ Deborah Birx ​អ្នក​សម្របសម្រួល​​កិច្ចការរបស់ក្រុម​ការងារ​ទប់ទល់​ជំងឺ​កូវីដ​១៩ ប្រចាំសេតវិមាន ចូលរួមបទសម្ភាសន៍សារព័ត៌មាន នៅសេតវិមាន កាលពីថ្ងៃទ៣០ ខែកញ្ញា ឆ្នាំ២០២០។
លោក​ស្រី​វេជ្ជបណ្ឌិត​ Deborah Birx ​អ្នក​សម្របសម្រួល​​កិច្ចការរបស់ក្រុម​ការងារ​ទប់ទល់​ជំងឺ​កូវីដ​១៩ ប្រចាំសេតវិមាន ចូលរួមបទសម្ភាសន៍សារព័ត៌មាន នៅសេតវិមាន កាលពីថ្ងៃទ៣០ ខែកញ្ញា ឆ្នាំ២០២០។

សមាជិក​ដ៏​សំខាន់​ម្នាក់​នៃ​ក្រុម​ការងារ​ទប់​ទប់​ជំងឺ​កូវីដ​១៩​ របស់​លោក​ប្រធានាធិបតី​អាមេរិក ​Donald Trump​ បាន​គូស​បញ្ជាក់​ថា​ ប្រទេស​អាមេរិក​កំពុង​ចូលក្នុង​ «ដំណាក់កាលដ៏​ប្រល័យ» ​មួយ​នៃ​ជំងឺ​កូវីដ​១៩​ ដែលកើត​មានឡើង​ក្នុង​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​នេះ។

បណ្តាញ​សារព័ត៌មានផ្សព្វ​ផ្សាយ​ថា លោក​ស្រី​វេជ្ជបណ្ឌិត​ Deborah Birx ដែល​ជា​អ្នក​សម្របសម្រួលកិច្ចការរបស់ក្រុម​ការងារ​ទប់ទល់​ជំងឺ​កូវីដ​១៩​ នោះ​ បានចេញ​សេចក្តី​ជូន​ដំណឹង​ផ្ទៃ​ក្នុង​មួយ​ ដោយ​ជំរុញ​ឲ្យមន្ត្រី​រដ្ឋបាល​របស់​លោក Trump​ អនុវត្ត​នូវ​ «វិធី​មួយ​ដែលខ្លាំង​និង​មាន​តុល្យភាព»​ រវាង​វិធានការ​បិទ​សកម្មភាព​សង្គម និងវិធានការ​ផ្សេងៗ ក្នុង​ការ​ទប់​ស្កាត់​ជំងឺ​កូវីដ១៩​ ដែល​ក្នុង​នោះ​រួម​មាន​ការ​ជំរុញ​ឲ្យ​ពលរដ្ឋ​អាមេរិកាំងពាក់​ម៉ាស់​ ការពារការរក្សា​គម្លាត​ពី​គ្នា​និង​ពីសង្គម​ និងគម្រោងធ្វើ​តេស្ត​រក​ជំងឺកូវីដ​១៩​ ដ៏រឹងមាំមួយ។

ការជូន​ដំណឹងផ្ទៃក្នុង​របស់​លោកស្រី​វេជ្ជបណ្ឌិត Birx មាន​លក្ខណៈ​ផ្ទុយ​គ្នាទៅ​នឹង​ការ​លើក​ឡើង​របស់​លោក​ប្រធានាធិបតី Donald Trump ក្នុង​អំឡុង​ពេល​នៃ​ការ​ឃោស​នា​រក​សំឡេង​ឆ្នោត​របស់​លោក ដែល​ថា ​សហរដ្ឋ​អាមេរិក​កំពុងគ្រប់​គ្រងបាន​នូវ​ជំងឺ​រាតត្បាត​នេះ​ ដែល​បាន​សម្លាប់​ជីវិត​ពលរដ្ឋ​អស់​ជាង ​២៣០.០០០ នាក់ និងមាន​អ្នក​ឆ្លង​ដោយ​សារ​ជំងឺ​នេះ​ជាង ៩,២ ​លាននាក់។

កាល​ពី​ថ្ងៃច័ន្ទ​ មាន​អ្នក​ឆ្លង​ថ្មី​ចំនួន​ ៨៤.០៨៩ ​នាក់ ​និង​មានអ្នកស្លាប់​ចំនួន​ ៥៥៧ នាក់ នៅ​សហរដ្ឋអាមេរិក នេះ​បើតាម​ស្ថិតិ​របស់សាកល​វិទ្យាល័យ​ Johns Hopkins

វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​១៩ មួយ​ចំនួន​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​សាក​ល្បង​ចុង​ក្រោយ ​ប៉ុន្តែអ្នក​ជំនាញ​និយាយ​ថា ​វ៉ាក់សាំង​ដែល​មាន​សុវត្ថិភាពមួយនិង​ត្រូវ​ចែកចាយ​ទូលំទូលាយ​នោះ ទំនង​នឹង​មិន​អាច​មាន​ទេ​ រហូត​ដល់​ឆ្នាំ​ក្រោយ៕

XS
SM
MD
LG