ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អតីតយុទ្ធជន​សង្គ្រាម​វៀត​ណាម​បាន​ទទួល​មេដាយ​កិត្តិយស​ពី​ប្រធានា​ធិបតី​ត្រាំ


ប្រធានាធិបតី​ត្រាំ​ប្រគល់មេដាយ​កិត្តិយស​យោធា​ខ្ពស់បំផុត​ឲ្យ​លោក​យោធា​ផ្នែក​ឧសថ​ Jim McCloughan នៅ​បន្ទប់ខាងកើត​សេតវិមាន​រដ្ឋធានី​វ៉ាស៊ីនតោនកាល​ពី​ថ្ងៃទី​៣១ កក្កដា ២០១៧។

លោក Jim McCloughan (Mc-CLUE-in) អតីត​យុទ្ធជន​សង្គ្រាម​វៀត​ណាម​បាន​ទទួល​មេដាយ​កិត្តិយស​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ទី​៣១ ​ខែកក្កដា​ចំពោះ​សកម្មភាព​ដ៏​អង់អាច​ក្លាហាន​របស់​លោក​ក្នុង​អំឡុងនៃ​ការ​ប្រយុទ្ធ​​នៅ​​ភ្នំ Nui-ey (NEW-ey) ​នៅ​ឆ្នាំ​១៩៦៩។

លោក McCloughan (Mc-CLUE-in)ជា​មនុស្ស​ទី​មួយ​ដែល​បាន​ទទួល​មេដាយ​កិត្តិយស​ពី​ប្រធានា​ធិបតី​ត្រាំ។ វីរជនរូប​នេះមាន​គុណ​សម្បត្តិ​ដោយ​បានជួយ​សង្គ្រោះ​ទាហាន​១០​នាក់​ក្នុង​អំឡុង​ពេល​នៃការ​ប្រយុទ្ធ​រយៈ​ពេល​៣ថ្ងៃ។

​ព្រឹត្តការណ៍​ដែលនាំ​ឲ្យ​លោក Jim McCloughan (Mc-CLUE-in)​ បានទទួលរង្វាន់​កិត្តិយស​យោធា​ដ៏​ខ្ពស់​បំផុត​របស់​សហរដ្ឋ​អាមេរិក​បាន​កើត​ឡើង​កាល​ពី​៥​ទសវត្សរ៍​មុន។ ​លោកJim McCloughanដែល​ពេល​នោះ​ជា​ពេទ្យ​ទាហាន​ហៅថា ការ​ប្រ​យុទ្ធ​រយៈ​ពេល​៣​ថ្ងៃ​នោះជាពេល​វេលា​ដ៏​អាក្រក់​បំផុត​នៅ​ក្នុង​ជីវិត​របស់​លោក។

​ការ​ប្រយុទ្ធរយៈ​ពេល​៣​ថ្ងៃដ៏អាក្រក់អាក្រៃបំផុត​គឺនៅ​ខែឧសភា ​ឆ្នាំ​១៩៦៩​នៅ​ក្នុង​សង្គ្រាម​វៀត​ណាម។ លោក McCloughan (Mc-CLUE-in)​បាន​រងរបួស​ជា​ច្រើន​លើក ក៏ប៉ុន្តែ​បាន​បដិសេធ​ពុំ​ព្រម​ចាកចេញ​ពី​យុទ្ធ​មិត្ត​របស់​លោក​ដើម្បី​ទទួល​បាន​ការ​ព្យាបាល​នោះ។ ​លោក McCloughan (Mc-CLUE-in) បាន​ថ្លែងថា៖ ​«ហើយ​ពេល​ខ្ញុំ​មើលលើ​ខ្លួន​របស់​ខ្ញុំៗ​មាន​ឈាម​នៅលើ​ខ្លួន​ខ្ញុំ​ហើយ​ខ្ញុំ​និយាយថា ​ខ្ញុំ​មិន​អាច​ចាក​ចេញ​បាន​ទេ។ ​ពួកគេ​នឹង​ត្រូវការ​ខ្ញុំ‍»។

លោក McCloughan (Mc-CLUE-in)​ ​ជា​យុទ្ធ​ជន​ម្នាក់​នៃ​យុទ្ធ​ជន​៨៩​នាក់​ដែល​ប្រ​យុទ្ធ​ប្រឆាំង​ពួក​សត្រូវ​ជាតិ​វៀត​ណាម​២ពាន់​នាក់។ លោក​បាន​ថ្លែង​ទៀត​ថា៖ «ខ្ញុំ​និយាយ​ប្រាប់​លោក​តាម​ត្រង់​ថា ខ្ញុំ​មិន​ដឹងថា​តើហេតុអ្វី​បាន​ជាពួកគេ​មិន​សម្លាប់យើង​ទេ។ ​ពួកគេ​មាន​គ្នា​ច្រើនណាស់។ ពួកគេ​នៅ​គ្រប់​ទីកន្លែង‍»។

​លោក Joe Middendorf បាន​ការពារ​លោក McCloughan (Mc-CLUE-in) ពីការ​បាញ់​រះ​របស់​សត្រូវ​នៅពេល​ដែលពេទ្យ​ទាហាន​រូប​នោះ​បាន​រត់​ចូល​សមរភូមិ​ហើយ​បាន​លី​សមមិត្ត​ដែល​រងរបួស​របស់​លោក​មកកាន់​កន្លែង​មាន​សុវត្ថិភាព។ លោក Joe Middendoft ​ជាអតីត​យុទ្ធជន​សង្គ្រាម​វៀតណាម​បាន​និយាយថា៖ «ខ្ញុំ​ឃើញ​គាត់​រត់​ទៅ​កាន់​ទី​នោះ​ដែល​ជាការ​ណ៍​មិន​គួរឲ្យ​ជឿ។ លោក​ដឹង​ទេថា ​មិន​មាន​មនុស្ស​ច្រើន​នាក់​ធ្វើ​ដូច្នេះ​ទេ‍»។

លោកBill Arnold ជា​ទាហាន​ម្នាក់​នៃ​ទាហាន​១០​ដែល​ត្រូវ​បាន​លោក McCloughan (Mc-CLUE-in)ជួយ​សង្គ្រោះ។

លោកMcCloughan(Mc-CLUE-in)​ បាន​ធ្លាក់​ចេញ​ពី​ឧទ្ធម្ភាគចក្រដែល​ធ្វើ​ឲ្យ​លោក​មាន​ការ​រន្ធត់​ហើយមិន​អាច​កម្រើកខ្លួនបាន។ ​លោក Arnold ​បាន​មើល​ទៅ​លើ​ហើយ​បាន​ឃើញរឿង​មិន​រំពឹង​ទុក​មួយ។ ​លោក Bill Arnold ​អតីត​យុទ្ធ​ជន​

សង្គ្រាមវៀតណាម​និយាយថា៖ «លោក​ដឹង​ទេថា ​តើ​នរណា​គេ​បាន​រត់ចូល​ក្នុង​សមរភូមិ។ គឺ​លោក McCloughan(Mc-CLUE-in)។ លោក​បាន​រត់​មក​ជួយ​ខ្ញុំ‍»។

​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​ចុងក្រោយ ​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​ដែលត្រូវបាន​គេ​បញ្ជូន​មក​ដើម្បី​ជួយ​សង្គ្រោះ​បុរសទាំង​នោះ​មិន​អាច​ចុះ​ចត​បាន​។ លោក Mike Martino ​អតីត​យុទ្ធ​ជន​សង្គ្រាម​វៀតណាម​និយាយ​ថា៖ «លោកអ្នក​ដឹង​ទេថា ​នៅពេល​ដែល​ឧទ្ធម្ភាគចក្រហោះ​ទៅ​វិញ ​សេចក្តី​សង្ឃឹម​ទាំងអស់​បាន​រលាយ​បាត់​អស់។ ​ហើយអ្វី​ៗទាំងអស់​បាន​ស្ងាត់​ឈឹង‍»។

ដោយ​ខ្វះគ្រាប់​រំសេវ ​មិនមាន​ម្ហូបអាហារ​ឬទឹក ​លោក McCloughan (Mc-CLUE-in) បាន​គិត​ពីក្រុម​គ្រួសារ​របស់​លោក​ហើយ​បានបន់​ស្រន់។ ​លោក McCloughan (Mc-CLUE-in)បាន​និយាយ​ថា៖ «ព្រះ​ជាម្ចាស់ ប្រសិនបើ ​ព្រះ​អង្គ​ជួយ​ខ្ញុំ​ចេញ​ផុត​ពី​ឋានរក​នៅ​លើ​ផែនដីនេះ ​ខ្ញុំ​នឹង​និយាយ​ប្រាប់​ឪពុក​របស់​ខ្ញុំ​ម្តងទៀត​ថា ​ខ្ញុំ​ស្រ លាញ់​គាត់ ​ហើយ​ខ្ញុំ​នឹង​អោប​គាត់ ​ខ្ញុំ​នឹង​ក្លាយជា​ឪពុក​ជាអ្នក​បង្វឹក​និង​ជា​គ្រូ​បង្រៀន​ម្នាក់​ដ៏​ល្អ​បំផុត‍»។

លោក McCloughan (Mc-CLUE-in)​ ហើយ​នឹងយុទ្ធមិត្ត​ជា​ច្រើន​ទៀត​របស់​លោក​បាន​នៅ​រស់​រាន​មាន​ជី​វិត​នៅ​ថ្ងៃ​នោះ។ ​លោក​បានបន្ត​អាជីពដោយ​បង្រៀន​និង​បង្វឹក​បង្វឺន​ដែល​ត្រូវ​បាន​បង្អាក់អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំដោយសារសង្គ្រាមវៀត​ណាម។

ឥឡូវនេះ ​លោក​អាច​បន្ថែម​ងារ «វីរជន​អាមេរិកាំង‍» លើសមទ្ធិផលរបស់​លោក៕

ប្រែ​សម្រួល​ដោយជឹង ​ប៉ូជីន

XS
SM
MD
LG