ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​ជួប​ការ​លំបាក​ក្នុង​ការ​លុបចោល​ច្បាប់​ថែទាំ​សុខភាព និង​ផ្អាក​ការ​បោះឆ្នោត


លោក Mitch McConnell ដើរ​ចេញ​ពី​ការិយាល័យ​របស់​លោក​នៅ​ក្នុង​វិមាន​សភា Capitol Hil ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧។
លោក Mitch McConnell ដើរ​ចេញ​ពី​ការិយាល័យ​របស់​លោក​នៅ​ក្នុង​វិមាន​សភា Capitol Hil ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧។

មេដឹកនាំ​ព្រឹទ្ធសភាខាង​គណបក្ស​សាធារណរដ្ឋ​អាមេរិកកាល​ពី​ថ្ងៃ​អង្គារ​ជួបការ​លំបាក​ក្នុង​ការ​លុបចោល​ច្បាប់​ថែទាំ​សុខភាព​ដ៏​សំខាន់​នៅ​ក្នុង​ប្រទេស និង​បាន​ផ្អាក​ការ​បោះឆ្នោត បន្ទាប់​ពី​ការ​វិភាគ​ឯករាជ្យ​បង្ហាញ​ថា មនុស្ស​២២​លាន​នាក់​នឹង​បាត់បង់​ប័ណ្ណ​ធានារ៉ាប់រង​សុខភាព​របស់​ពួកគេ​នៅទសវត្សរ៍​ក្រោយ ប្រសិន​បើ​សំណើ​ក្នុង​ការ​លុចចោល​ច្បាប់​ថែទាំ​សុខភាព​ត្រូវ​បាន​គេ​អនុម័ត។

លោក Mitch McConnell មេដឹកនាំ​សំឡេង​ភាគច្រើន​នៅ​ក្នុង​ព្រឹទ្ធសភា​បាន​ថ្លែង​ទៅ​កាន់​សហការី​គណបក្ស​សាធារណរដ្ឋ​របស់​លោក​ថា លោក​នឹង​ពន្យារ​ពេល​បោះឆ្នោត​ដែល​បាន​គ្រោង​ទុក​ក្នុង​សប្តាហ៍​នេះ រហូត​ក្រោយ​បុណ្យ​ឯករាជ្យ​ថ្ងៃទី៤ ខែកក្កដា។

តំណាងរាស្ត្រ​ខាង​គណបក្ស​សាធារណរដ្ឋ​មួយ​ចំនួន​និយាយ​ថា ពួកគេ​នឹង​មិន​បោះឆ្នោត​ដើម្បី​ចាប់​ផ្តើម​ការ​ពិភាក្សា​ដេញដោល​ទៅ​លើ​សំណើ​របស់​គណបក្ស​ទេ ដែល​ការណ៍​នេះ​បង្ខំ​ឲ្យ​លោក McConnell បោះបង់​ចោល​ផែនការ​របស់​លោក​និង​ធ្វើ​ការ​បោះឆ្នោត​មុនចុង​សប្តាហ៍​នេះ មុន​ពេល​ដែល​តំណាងរាស្ត្រ​ចាកចេញ​ពីរដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃ​ឈប់​សម្រាក។

អ្នក​ប្រឆាំង​នឹង​ការ​កែប្រែ​ច្បាប់​ថែទាំ​សុខភាព​និយាយ​ថា ផែនការ​របស់​គណបក្ស​សាធារណរដ្ឋ​អាច​នឹង​ប៉ះពាល់​ដល់​ពលរដ្ឋ​អាមេរិកាំង​ដែល​ក្រីក្រ​យ៉ាង​ច្រើន ឬ​ត្រូវ​រក្សា​ច្បាប់​ថែទាំ​សុខភាព​ដ៏​ល្បីល្បាញ​ដែល​មាន​អាយុកាល​៧​ឆ្នាំ​ដែល​គេ​ស្គាល់​ថា Obamacare នោះ​ទេ។ ច្បាប់​នេះ​គឺ​ជា​កេរតំណែល​របស់​លោក​អតីត​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG