ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចលាចល​អំពី​​ការ​ចាក​ចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​មាន​ភាព​ធ្ងន់ធ្ងរ​សម្រាប់​លោក​ស្រី​ May


លោក​ស្រី Theresa May នាយក​រដ្ឋ​មន្ត្រី​ប្រទេស​អង់គ្លេស ដើរ​ក្បែរ​ទង់​ជាតិ​សហភាព​អឺរ៉ុប​នៅ​ពេល​លោក​ស្រី​ចេញ​ពី​សន្និសីទ​សារព័ត៌មាន នៅ​ក្នុង​ជំនួប​កំពូល​ទីក្រុង​ប៊្រុចសែល ប្រទេស​ប៊ែលហ្ស៊ិក កាល​ពី​ថ្ងៃទី​១៤ ធ្នូ ២០១៨។
លោក​ស្រី Theresa May នាយក​រដ្ឋ​មន្ត្រី​ប្រទេស​អង់គ្លេស ដើរ​ក្បែរ​ទង់​ជាតិ​សហភាព​អឺរ៉ុប​នៅ​ពេល​លោក​ស្រី​ចេញ​ពី​សន្និសីទ​សារព័ត៌មាន នៅ​ក្នុង​ជំនួប​កំពូល​ទីក្រុង​ប៊្រុចសែល ប្រទេស​ប៊ែលហ្ស៊ិក កាល​ពី​ថ្ងៃទី​១៤ ធ្នូ ២០១៨។

លោកស្រី​ Theresa May ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​អង់គ្លេស​កំពុង​តស៊ូដើម្បី​និយាយបញ្ចុះ​បញ្ចូល​ពួក​មេដឹកនាំ​អឺរ៉ុប​ឱ្យ​ធ្វើ​ការ​ចរចា​ជា​ថ្មី​អំពី​កិច្ច​ព្រម​ព្រៀងរបស់​ប្រទេស​អង់គ្លេស​ក្នុង​ការ​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប។

ពួក​សមាជិក​សភា​ភាគ​ច្រើន​នៃ​ប្រទេស​អង់គ្លេស​បាន​និយាយ​ថា ​ពួក​គេនឹង​បោះ​ឆ្នោត​ច្រាន​ចោល​កិច្ច​ព្រម​ព្រៀង​នេះ​ប្រសិន​បើលោកស្រី ​May​ មិន​ធ្វើ​ឱ្យ​មាន​សម្បទាន​អំពី​អ្វី​ដែល​ហៅ​ថា «វិធី​រក្សា​ទុក​អៀវឡង់​ឱ្យ​ឋិត​ក្នុង​សហភាព​អឺរ៉ុប» ដែល​ភាសា​អង់គ្លេស​ហៅ​ថា​ Irish backstop។

ក៏ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​ពួក​សម្ព័ន្ធមិត្ត​អឺរ៉ុប​បាន​ច្រាន​ចោល​ការ​កែ​ប្រែ​ច្រើន​ក្រាស់​ក្រែល​ទាំង​ឡាយ​ណា​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​នេះ​នៅ​ក្នុង​សន្និសីទ​កំពូល​ពីរ​ថ្ងៃ​ នៅ​ក្នុង​ក្រុង​ទីក្រុង​ប៊្រុចស៊ែល​ ដែល​បាន​ចាប់ផ្តើម​ធ្វើ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

លោកស្រី​មាន​ភាព​ទន់​ខ្សោយ​ខាង​នយោបាយ​ថែម​ទៀត​ក្នុង​សប្តាហ៍​នេះ​នៅ​ក្រោយ​ចំនួន​១ភាគ​៣​នៃ​ពួក​សមាជិក​សភា​របស់​គណបក្ស​លោក​ស្រី​ផ្ទាល់​បាន​បោះ​ឆ្នោត​ប្រឆាំង​នឹង​លោក​ស្រី​នៅ​ក្នុង​ការ​ប្រជែង​នឹង​ភាព​ដឹកនាំ​របស់​លោក​ស្រី​ ដែល​នាំ​ឱ្យ​លោក​ស្រី​សន្យា​ថា ​នឹង​មិន​ដឹកនាំ​គណបក្ស​ទៅ​ក្នុង​ពេល​បោះ​ឆ្នោត​ទូទៅ​នៅ​ពេល​ខាង​មុខ​នេះ​ទេ។

នៅ​ពេល​លោក​ស្រី​អញ្ជើញ​ទៅ​ដល់​ក្រុង​ប៊្រុចសែល​កាលពី​ថ្ងៃព្រហស្បតិ៍ ​លោក​ស្រី​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​អង់គ្លេស​បាន​និយាយ​ថា​ លោក​ស្រី​នៅ​តែ​មាន​សុទិដ្ឋិនិយម​អំពី​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៊្រុចសែល។

លោកស្រី​បាននិយាយ​ថា៖ «ខ្ញុំ​មិន​រំពឹង​ថា​នឹង​មាន​ការ​ទម្លាយ​ភាព​ទាល់​ច្រក​ជា​បន្ទាន់​មួយ​ទេ ក៏​ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​សង្ឃឹម​គឺ​ថា​យើង​អាច​ចាប់​ផ្តើម​ធ្វើការ​ឱ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​បាន​អំពី​ការ​ធានា​រ៉ាប់រង​ដែល​ជា​ការ​ចាំ​បាច់»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG