ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Mattis នឹង​មិន​ឆ្កឹះឆ្កៀល​កិច្ចការ​ផ្ទៃ​ក្នុង​ប៉ាគីស្ថាន​ទេ​ក្នុង​អំឡុង​ពេល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក


លោក​រដ្ឋ​មន្ត្រី​ការពារ​ជាតិ Jim Mattis ឆ្លើយតប​ទៅ​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​នឹង​លោក​នាយករដ្ឋមន្ត្រី​លីប៊ី Fayez Serraj នៅ​មន្ទីរ​បញ្ចកោណ កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នា២០១៧។
លោក​រដ្ឋ​មន្ត្រី​ការពារ​ជាតិ Jim Mattis ឆ្លើយតប​ទៅ​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​នឹង​លោក​នាយករដ្ឋមន្ត្រី​លីប៊ី Fayez Serraj នៅ​មន្ទីរ​បញ្ចកោណ កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នា២០១៧។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​របស់​អាមេរិក លោក Jim Mattis ថ្លែង​ក្នុងពេល​លោក​ចេញ​ដំណើរទស្សនកិច្ច​ជា​លើក​ដំបូង​ទី​កាន់​ទីក្រុង Islamabad ក្នុង​នាម​ជា​មេដឹកនាំ​ទី​ក្រសួង​ការពារ​ប្រទេស​ថា​ លោក​គ្មាន​គម្រោង​ឆ្កឹះឆ្កៀល​កិច្ចការ​ផ្ទៃ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ទេ ប៉ុន្តែ​លោក​រំពឹង​ថា ប៉ាគីស្ថាន​នឹង​ប្រកាន់​ខ្ជាប់​នូវ​ការ​សន្យា​របស់​ខ្លួន ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ភេរវកម្ម។

ដោយ​ថ្លែង​នៅ​លើ​យន្តហោះ​យោធា​ លោក Mattis និយាយ​ថា លោក​មិន​រំពឹង​ថា​នឹង​មាន​ជជែក​គ្នា​តឹងតែង នៅ​ក្នុង​ជំនួប​ជាមួយ​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន លោក Shahid Khaqan Abbasin និង​មេបញ្ជាការ​កងទ័ព​លោក Qamar Javed Bajwa នោះ​ទេ។

លោកMattisមាន​ប្រសាសន៍​ថា៖ «នេះ​មិនមែន​ជា​វិធីសាស្ត្រ​ដែល​ខ្ញុំ​យក​ទៅ​ដោះស្រាយ​បញ្ហា​នោះ​ទេ»។ ខ្ញុំ​ជឿជាក់​ថា យើង​អាច​ស្វែង​រក​ដោះស្រាយ​ដ៏​លំបាក​នេះ​បាន ហើយ​បន្ទាប់​មក​យើង​អាច​ធ្វើការ​ជាមួយ​គ្នា​បាន»។

កាល​ពី​ខែតុលា លោក Mattis បាន​ព្រមាន​ថា សហរដ្ឋអាមេរិក​មាន​ឆន្ទៈ​នឹង​សហការជាមួយ​នឹង​ប៉ាគីស្ថាន​ម្តង​ទៀត មុន​នឹង​ខ្លួន​ចាត់​វិធានការ​បន្ត​បន្ទាប់​ដែល​ចាំបាច់​នានា ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ដែល​ថា ប៉ាគីស្ថាន​គាំទ្រ​ដល់​ពួក​ក្រុម​សកម្មប្រយុទ្ធ។

កាល​ពី​ថ្ងៃ​អាទិត្យ​លោក Mattis ថ្លែង​ថា លោក​នឹង​ព្យាយាម​ស្វែងរក​ដំណោះ​ស្រាយ​រួម​គ្នា តាម​រយៈ​ការ​ស្តាប់​ពី​ភាគី​ផ្សេង​ទៀតដោយ​មិន​ឈ្លានពាន៕

អស់​រយៈពេល​មួយ​ទសវត្សរ៍​មក​ហើយ សហរដ្ឋអាមេរិក​បាន​ចោទប្រកាន់​ប៉ាគីស្ថាន​ថា​ជា​អ្នក​ផ្តល់​ទីជម្រក ឬ​មាន​ទំនាក់​ទំនង​ជិ​តស្និទ្ធ​ជាមួយ​ក្រុមភេរវជន ដូចជា​បណ្តាញ Haqqani​ និង​ក្រុម​ តាលីបង់ ដែល​បាន​វាយប្រហារ​ទៅ​លើ​កងកម្លាំង​ចម្រុះ​របស់​អង្គការ​អូតង់​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​ដែល​ជា​ប្រទេស​ជិត​ខាង​នោះ៕

XS
SM
MD
LG