ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Mattis ច្រាន​ចោល​កិច្ចសហប្រតិបត្តិការ​ផ្នែក​យោធា​ជាមួយ​នឹង​រុស្ស៊ី


លោក Jim Mattis រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ជាតិ​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីស្នាក់ការ​អង្គការ​អូតង់ ក្នុង​ក្រុង​ប្រ៊ុចសែល កាលពី​ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧។
លោក Jim Mattis រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ជាតិ​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីស្នាក់ការ​អង្គការ​អូតង់ ក្នុង​ក្រុង​ប្រ៊ុចសែល កាលពី​ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧។

នៅ​ក្នុង​កិច្ចប្រជុំ​សមាជិក​អង្គការ​អូតង់​នៅ​ក្នុង​រដ្ឋធានី​ប្រ៊ុចសែល កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ លោក Jim Mattis រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​របស់​អាមេរិក​បាន​ច្រានចោល​កិច្ចសហប្រតិបត្តិ​យោធា​រវាង​សហរដ្ឋអាមេរិក​និង​រុស្ស៊ី ដោយ​សារ​តែ​ស្ថានភាព​មិន​សូវ​ល្អ​នា​ពេល​បច្ចុប្បន្ន​នេះ។

លោក Mattis បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីស្នាក់ការ​អង្គការ​អូតង់​ថា «យើង​មិន​ស្ថិត​ក្នុង​ជំហរ​មួយ​ដើម្បី​សហការ​ទៅ​លើ​ផ្នែក​យោធា​នោះ​ទេ។ ប៉ុន្តែ​មេដឹកនាំ​នយោបាយ​របស់​យើង​នឹង​ចូលរួម​និង​ព្យាយាម​សម្របសម្រួល​គ្នា»។
ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​បាន​ឈាន​ដល់​ចំណុច​ទាប​បំផុត​ចាប់​តាំង​ពី​សង្គ្រាម​ត្រជាក់​មក ដោយសារ​តែ​ការចោទប្រកាន់​ទៅ​លើ​រដ្ឋាភិបាល​ក្រុង​មូស្គូ ថា​បាន​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​របស់​អាមេរិក​កាល​ពី​ឆ្នាំ​មុន និង​ភាព​គឃ្លើន​របស់​រុស្ស៊ី​ទៅ​លើ​ប្រទេស​អ៊ុយក្រែន។

លោក Mattis បាន​និយាយ​ថា មុន​ពេល​មាន​កិច្ចសហប្រតិបត្តិការ​យោធា​ជាមួយ​នឹង​រុស្ស៊ី រុស្ស៊ី​ត្រូវ​បង្ហាញ​ថា ខ្លួន​អាច​អនុវត្ត​ទៅ​តាម​ច្បាប់​អន្តរជាតិ​បាន។

លោក Mattis បាន​ធ្វើ​អត្ថាធិប្បាយ​ដូច្នេះ បន្ទាប់​ពី​រដ្ឋមន្ត្រី​ការពារ​ប្រទេស​របស់​រុស្ស៊ី លោក Sergei Shoigu បាន​និយាយ​ថា រដ្ឋាភិបាល​ក្រុង​មូស្គូ​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ក្នុង​ការស្តារ​កិច្ចសហប្រតិបត្តិការ​ជាមួយ​នឹង​ក្រសួង​ការពារ​ប្រទេស​របស់​អាមេរិក»៕

XS
SM
MD
LG