ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហ្វូង​បាតុករ​ដ៏​ធំ​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល​តវ៉ា​នឹង​ការ​បង្ក្រាប​លើ​សិទ្ធិមនុស្ស​របស់​លោក Erdogan


សមាជិក​សភា​និង​អ្នក​គាំទ្រ​ កំពុង​ស្តាប់​ការ​ថ្លែង​របស់​លោក ​Kemal Kilicdaroglu (ស្តាំ) មេដឹកនាំ​គណបក្ស​ប្រឆាំង​តួកគី គឺ​គណបក្ស​ប្រជាជន​សាធារណរដ្ឋ នៅ​ទីក្រុង​ Kizilcahamam កាល​ពី​ថ្ងៃទី​២០ ខែ​មិថុនា។
សមាជិក​សភា​និង​អ្នក​គាំទ្រ​ កំពុង​ស្តាប់​ការ​ថ្លែង​របស់​លោក ​Kemal Kilicdaroglu (ស្តាំ) មេដឹកនាំ​គណបក្ស​ប្រឆាំង​តួកគី គឺ​គណបក្ស​ប្រជាជន​សាធារណរដ្ឋ នៅ​ទីក្រុង​ Kizilcahamam កាល​ពី​ថ្ងៃទី​២០ ខែ​មិថុនា។

ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​យ៉ាង​ច្រើន​កុះករ​នៅ​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល​កាល​ពី​ថ្ងៃ​អាទិត្យ​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​បង្ក្រាប​របស់​ប្រធានាធិបតី​តួកគី​លោក Recep Tayyip Erdogan ​ទៅ​លើ​អ្នក​រិះគន់​រដ្ឋាភិបាល​របស់​លោក ក្រោយ​ពី​មាន​ការ​ធ្វើ​រដ្ឋ​ប្រហារ​យោធា​មិន​បាន​ជោគជ័យ​កាល​ពី​ឆ្នាំ​មុន​មក។

ហ្វូង​បាតុករ​បាន​នាំ​គ្នា​ស្រែក​ថា «សិទ្ធិ ច្បាប់ យុត្តិធម៌‍» ដើម្បី​គាំទ្រ​មេដឹកនាំ​ក្រុម​ប្រឆាំង​លោក ​Kemal Kilicdaroglu ​ដែល​ត្រូវ​ដើរ​ចម្ងាយ​៤៥០​គីឡូម៉ែត្រ​ពី​រដ្ឋធានី​អង់ការ៉ា ​បន្ទាប់​ពី​តំណាង​រាស្ត្រ​ពី​គណបក្ស​របស់​លោក​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​កាល​ពី​ខែ​មិថុនា។

ការតវ៉ា​នេះ​គឺ​ជា​ការ​តវ៉ា​ធំ​ជាង​គេ​បង្អស់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រឆាំង​នឹង​លោក​ Erdogan ​ដែល​រដ្ឋាភិបាល​របស់​លោក​បាន​ចាប់​ខ្លួន​មនុស្ស​ជាង​៥ម៉ឺន​នាក់​និង​បាន​បណ្តេញ​មន្ត្រី​រាជការ​យ៉ាង​ហោច​ណាស់​១​សែន​នាក់​ចេញ ដោយ​លោក​ចាត់​ទុក​ពួកគេ​ទាំង​នោះ​ថា​ជា​អ្នក​គាំទ្រ​ការ​ធ្វើ​រដ្ឋប្រហារ​ដែល​មិន​បាន​ជោគជ័យ​នោះ។

ប្រទេស​តួកគី​បាន​អះអាង​ថា រដ្ឋប្រហារ​នោះ​គឺ​ដឹកនាំ​ដោយ​លោក Fethullah Gulen ដែល​បាន​រស់នៅ​និរទេស​ខ្លួន​ក្នុង​សហរដ្ឋ​អាមេរិក​អស់​រយៈ​ពេល​ជិត​២​ទសវត្សរ៍​មក​ហើយ។ លោកGulen​ បដិសេធ​ថា​ខ្លួន​មិន​បាន​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​រដ្ឋប្រហារ​នេះ​នោះ​ទេ។​

ការ​ដើរ​រយៈ​ពេល​២៥​ថ្ងៃ​របស់​លោក Kilicdaroglu​ វ័យ​៦៨​ឆ្នាំ ពី​ដំបូង​ឡើយ​ទទួល​បាន​ការ​គាំទ្រ​តិច​តួច គឺ​មាន​មនុស្ស​គាំទ្រ​ប្រហែល​១០០០​នាក់​តែ​ប៉ុណ្ណោះ ដែល​ដើរ​ហែរ​ហម​ជាមួយនឹង​លោក។ ប៉ុន្តែ​ហ្វូង​មនុស្ស​កាន់តែ​រីក​ធំ​ឡើងៗ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ ខណៈ​ដែល​លោក​ដើរ​មក​ដល់​ក្បែរ​ទីក្រុង​អ៊ីស្តង់ប៊ុល៕

XS
SM
MD
LG