ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យាន​អវកាសនៃ​ទី​ភ្នាក់​ងារ​អវកាស​អឺរ៉ុប​បាន​ហោះ​ហើរ​ចូល​ដល់​​​បរិយាកាស​នៃ​ភពព្រះ​អង្គារ​ហើយ 


យានអវកាស​ Schiaparelli បាន​ខិត​ទៅ​ជិត​ភព​ព្រះ​អង្គារ​ ក្រោយ​ពេល​បាន​ផ្តាច់​ខ្លួន​ពី​យាន​អវកាស​ធំ របស់​គម្រោង​ ExoMars Trace Gas Orbiter កាល​ពី​៧​ខែ​មុន។
យានអវកាស​ Schiaparelli បាន​ខិត​ទៅ​ជិត​ភព​ព្រះ​អង្គារ​ ក្រោយ​ពេល​បាន​ផ្តាច់​ខ្លួន​ពី​យាន​អវកាស​ធំ របស់​គម្រោង​ ExoMars Trace Gas Orbiter កាល​ពី​៧​ខែ​មុន។

ទីភ្នាក់​ងារ​អវកាស​អឺរ៉ុបបាន​ឲ្យ​ដឹង​ថា​យាន​ Schiaparelli ​របស់​ខ្លួន​បាន​ហោះ​ចូល​ដល់​បរិយាកាស​នៃ​ភព​ព្រះ​អង្គារ កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​ហើយ ​ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ដឹង​ថា​តើ​យាន​នោះ​បាន​ចុះ​ចត​ដោយ​សុវត្តិភាព​ហើយ​ឬ​នៅ។

នៅ​ក្នុង​សារ​ Twitter ​មួយ ​ទីភ្នាក់​ងារ ​ESA ​បាន​និយាយ​ថា​ គេ​នឹង​មាន​ឱកាស​ទាក់​ទង​ជាមួយ​នឹង​យាន​អវកាស​នោះ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ។ យាន​នេះ​ត្រូវបាន​ផ្តាច់​ចេញ​ពី​យាន​ធំ​ឈ្មោះ ​The Trace Gas Orbiter កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ​ ហើយ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ​កំពុង​ត្រៀម​ខ្លួន​ដើម្បី​ចុះ​ចត។

ការ​ចុះ​ចត​លើ​ភព​មួយ​ដែល​ស្ថិត​នៅ​សែន​ឆ្ងាយ​បែប​នេះ គឺ​ជាការ​លំបាក​ខ្លាំង​ណាស់​ ជា​ពិសេស​ក្នុង​រយៈ​ពេល​៦​នាទី​ចុង​ក្រោយ នៅ​ពេល​ដែល​យាន​នោះ ធ្វើការ​ហោះ​ហើរ​ក្នុង​ល្បឿន ២ម៉ឺន​១​ពាន់​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ឆ្ពោះ​ទៅ​កាន់​ភព​ព្រះ​អង្គារ។

បើ​សិន​ជា​មាន​ដំណើរការ​ល្អ​ដូចការ​គ្រោង​ទុក យាន​នោះ​នឹង​ប្រើ​ឆ័ត្រ​យោង ហើយ​បន្ថយ​ល្បឿន​យាន​អវកាស ឲ្យ​មក​នៅ​ត្រឹម​ល្បឿន ១០​គីឡូម៉ែត្រ​ ក្នុង​មួយ​ម៉ោង៕

XS
SM
MD
LG