ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថ្មី៖ NASA ថាពិតជាមានទឹកហូរលើភពអង្គារ


ចរន្ត​ពណ៌​ខ្មៅ​ដែល​មាន​ប្រវែង​រហូត​ដល់​១០០​ម៉ែត្រ​​តាម​ជ្រលង​ភ្នំ​នៅ​ភព​អង្គារ​ត្រូវ​គេ​គិត​ថា​កើត​ឡើង​ពី​ទឹក​​ដែល​ហូរ​ចុះ​តាម​ជ្រលង​ភ្នំ។ (រូប​ផ្តល់​ឲ្យ​ដោយ NASA)
ចរន្ត​ពណ៌​ខ្មៅ​ដែល​មាន​ប្រវែង​រហូត​ដល់​១០០​ម៉ែត្រ​​តាម​ជ្រលង​ភ្នំ​នៅ​ភព​អង្គារ​ត្រូវ​គេ​គិត​ថា​កើត​ឡើង​ពី​ទឹក​​ដែល​ហូរ​ចុះ​តាម​ជ្រលង​ភ្នំ។ (រូប​ផ្តល់​ឲ្យ​ដោយ NASA)

ការ​រក​ឃើញ​ថ្មី​នេះ​រំពឹង​ថា​នឹង​ជំរុញ​បន្ថែម​ទស្សនៈ​ដែល​ថា​ភព​​ព្រះ​អង្គារ​មាន​ឬ​ធ្លាប់​មាន​ជីវិត។

នៅថ្ងៃច័ន្ទនេះ ទីភ្នាក់ងារអវកាស NASA (National Aeronautics and Space Administration) របស់សហរដ្ឋអាមេរិកបានប្រកាសថា អ្នកវិទ្យាសាស្ត្ររបស់ខ្លួនបានរកឃើញភស្តុតាងច្បាស់លាស់ថាសព្វថ្ងៃមានចរន្តទឹកប្រៃហូរនៅលើភពព្រះអង្គារឬ Mars យ៉ាងហោចណាស់ក្នុងអំឡុងរដូវក្តៅរបស់ភពក្រហមមួយនេះ។ ទឹកជាប្រភពនៃជីវិតលើភពផែនដី ហើយការរកឃើញថ្មីនេះត្រូវគេរំពឹងថានឹងជំរុញអ្នកវិទ្យាសាស្ត្រឲ្យខំស្វែងរកបន្ថែមទៀតថា ភពនេះមានឬធ្លាប់មានជីវិតក្នុងទម្រង់ផ្សេងៗដែរឬទេ។

ទស្សនា​វីដេអូ៖

អ្នកវិទ្យាសាស្ត្រជឿជាក់ថា កាលពី៤.០០០លានឆ្នាំមុន ភពព្រះអង្គារត្រូវគ្របដណ្តប់ដោយស្រទាប់ទឹក (សមុទ្រ) ដែលមានជម្រៅ១៣៧ម៉ែត្រ។ បរិមាណទឹកទាំងនេះត្រូវគេគិតថាបានក្លាយជាចំហាយភាយចូលក្នុងទីអវកាសអស់ទៅហើយ។

បើចាប់អារម្មណ៍រឿងវិទ្យាសាស្ត្រ សូមទស្សនាវីដេអូ VOA វិទ្យាសាស្ត្រត្រង់​នេះ www.khmer.voanews.com/VOAScience

XS
SM
MD
LG