ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភាគ​ហ៊ុន​​ចុះ​​ថ្លៃ​នៅ​ក្រោយ​លោក ត្រាំ​ ប្រកាស​អំពី​ការ​ដក​ពន្ធ​ថ្មីៗ​លើ​ទំនិញ​ចិន


រូបឯកសារ៖ ទង់​ជាតិ​ចិន ​និង​ទង់​ជាតិ​អាមេរិក ដែល​ត្រូវ​គេ​តាំង​រួមគ្នា​ នៅទីក្រុង​ប៉េកាំង​កាល​ពី​កន្លង​ទៅ។
រូបឯកសារ៖ ទង់​ជាតិ​ចិន ​និង​ទង់​ជាតិ​អាមេរិក ដែល​ត្រូវ​គេ​តាំង​រួមគ្នា​ នៅទីក្រុង​ប៉េកាំង​កាល​ពី​កន្លង​ទៅ។

សន្ទស្សន៍​ភាគ​ហ៊ុននៅ​ក្នុង​ទ្វីប​អាស៊ី​ និង​ស.រ.អា.​បាន​ចុះ​ថ្លៃ​កាល​ពី​ថ្ងៃ​សុក្រជា​ប្រតិកម្ម​នឹង​សេចក្តី​ប្រកាសរបស់​លោក​ប្រធានាធិបតី​ស.រ.អា. ដូណាល់ ត្រាំ កាល​ពី​មួយ​ថ្ងៃ​មុន​នោះថា​ លោក​នឹង​ដក​ពន្ធ​១០​ភាគ​រយ​លើ​ទំនិញ​ចិន​នៅ​សេសសល់​មាន​ទឹក​ប្រាក់​ ៣០០ពាន់​លាន​ដុល្លារ។​

ពួក​មន្ត្រី​រដ្ឋបាល ត្រាំ​ បាន​និយាយ​ថា សន្ទស្សន៍​ភាគ​ហ៊ុន​មាន​ប្រតិកម្ម​ខ្លាំង​ហួស​ហេតុ​ដោយ​ពួក​គេ​បាន​និយាយ​ទទូច​ថា​ ពួក​អ្នក​ប្រើប្រាស់​គ្រឿង​ឧបភោគ​បរិភោគ​អាមេរិកាង​ នឹង​មិន​ពិបាក​ដោយសារ​ការ​ដំឡើង​ពន្ធដារ​លើ​ទំនិញ​ចិន​ទាំង​នេះ​ទេ។​

លោក​ Larry Kudlow ​នាយក​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​ជាតិបាន​និយាយ​ប្រាប់​ពួក​អ្នក​កាសែត​ កាល​ពី​ថ្ងៃ​សុក្រ​ ជា​ការ​ឆ្លើយ​តប​នឹង​សំណួរ​មួយពី​វីអូអេថា៖ «បន្ទុក​សេដ្ឋកិច្ចធ្លាក់​ធ្ងន់ ​ដោយ​ភាគ​ច្រើន​ទៅ​លើ​ប្រទេស​ចិន។ ​ពួក​ចិន​ត្រូវ​តែ​កាត់​បន្ថយ​តម្លៃ​ដើម្បី​ខិតខំ​ព្យាយាម​ប្រកួត​ប្រជែង។​ ការណ៍​នេះ​ធ្វើ​ឱ្យ​មាន​ការខូច​ខាត​ដល់​ប្រាក់​កម្រៃ​របស់​ពួក​គេ, ដល់​ក្រុមហ៊ុន​និង​សេដ្ឋកិច្ចពួក​គេ»។

ពួក​អ្នក​សេដ្ឋសាស្ត្រ​ទស្សន៍​ទាយ​ថា​ ពួក​អ្នក​ប្រើ​ប្រាស់​គ្រឿង​ឧបភោគ​បរិភោគស.រ.អា.​នឹង​បង់​បា្រក់​ច្រើន​ជាង​មុន​សម្រាប់​ទិញ​វត្ថុផ្សេងៗ​ដូច​ជា​ទូរសព្​ទដៃ សម្លៀក​បំពាក់​ និង​ល្បែង​ក្មេង​លេង​សម្រាប់​ពិធី​បុណ្យ​ណូអែល​ ហើយ​ពួក​តំណាង​វិស័យ​ឧស្សាហកម្ម​ក៏​បាន​សម្តែង​កង្វល់​ខ្លាំង​ដែរ។

លោក ​Rick Helfenbein​ ប្រធាន​នៃ​សមាគម​ផលិត​សម្លៀក​បំបាក់​និង​ស្បែក​ជើង​អាមេរិកាំង​និយាយ​ថា៖ «យើង​មានការពិបាក​ជាង​មុន។​ ការ​ដក​ពន្ធគយ​ជា​ការ​ដក​ពន្ធ​លើ​ពួក​អ្នក​ប្រើ​ប្រាស់​គ្រឿង​ឧបភោគ​បរិភោគអាមេរិកាំង»៕

XS
SM
MD
LG