ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជម្លោះ​​ពាណិជ្ជកម្ម​​ត្រាំ​ជាមួយ​ចិន​ទទួលការ​គាំ​ទ្រ​មាន​កម្រិត​ពីគណបក្ស​ទាំង២​របស់​សហរដ្ឋ​អាមេរិក


រូបភាព​ឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ត្រាំ ជជែក​ជាមួយ​ប្រធានាធិបតី​ចិន លោក Xi Jinping នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន។

ការ​ខំ​ប្រឹងប្រែង​របស់​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក​ដូណាល់ ត្រាំ​ដើម្បី​​​តទល់​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​ចិន ​បានទទួល​ការគាំទ្រ​ពី​ស​ភា​ទាំង ២មិន​ដូច​​កិច្ច​ផ្តួចផ្តើម​សំខាន់​ៗផ្សេង​ទៀត​ដែល​រដ្ឋបាល​លោក ព្យាយាម​ដោះ​ស្រាយ។

សមាជិក​សភា​នៃគណបក្ស​ទាំង២សរសើរ​ប្រធានាធិបតី​ត្រាំ​ចំពោះ​ការ​ផ្តួច​ផ្តើម​នៃវិធី​ដោះស្រាយ​ដ៏​តឹងតែង​ចំពោះចិន​។ ភាព​ជាក់លាក់នៃគោល​នយោ​បាយ​ចំពោះចិន​របស់​លោក បាន​ធ្វើ​ឲ្យ​មានការ​មន្ទិលសង្ស័យហើយ​នឹង​មាន​ការរឹះគន់​នៅ​វិមាន​រដ្ឋ​សភាCapitol Hill។

ចិន​បាន​ស្ថិត​នៅ​ក្នុង​គំនិត​របស់​ប្រធានា​ធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ ​ចាប់​តាំង​ពី​ការ​ថ្លែង​សន្ទរកថាលើក​ដំបូងរបស់​លោក​ទៅ​កាន់​សភា។ប្រធានាធិបតី​ត្រាំ ​បាន​ថ្លែង​ថា៖ «យើង បានបាត់​បង់​រោងចក្រ​ចំនួន​៦ម៉ឺន​ចាប់​តាំង​ប្រទេស​ចិន ​បាន​ចូលរួមក្នុង​អង្គ ការ​ពាណិជ្ជកម្ម​ពិភពលោក»។

រហូតដល់​ការ​ជួប​ប្រជុំ​ខាង​នយោបាយ​កាលពី​ពេល​ថ្មី​ៗ​បំផុត​នេះ​របស់​លោក។ប្រធា​នាធិបតី​ត្រាំ​និយាយ​ថា៖ «ខ្ញុំ​ទើបតែ​បានប្រកាស​ថា យើង នឹង​បង្កើន​ពន្ធគយ​លើ​ទំនិញ​របស់​ចិន។ហើយ យើង ​នឹង​មិនសុខចិត្តចាញ់ទេរហូត​ទាល់​តែ​ចិន ​បញ្ឈប់​ការ​បោក​ប្រាស់​កម្មករ​របស់​យើង​ហើយ​នឹង​ឈប់​លួច​ការងារ​របស់​យើង»។

រដ្ឋបាល​សហរដ្ឋ​អាមេរិកមុន​ៗ មិន​ពេញ​ចិត្ត​ចំពោះការ​ធ្វើ​ពាណិជ្ជកម្ម​របស់​ចិន ​ចាប់​តាំង​ពី​ការ​ជ្រៀតជ្រែក​ក្នុង​តម្លៃ​រូបីយវត្ថុ​រហូត​ដល់​ការលក់​ដែកថែប​ដ៏​ច្រើន​ហូរហៀ​នៅ​ទីផ្សារ​ដោយ​មាន​តម្លៃ​ថោកៗ។ប្រធានា​ធិបតី​ត្រាំ ​ជា​មេដឹកនាំសហរដ្ឋ​អាមេរិក​លើកដំ​បូងដែលធ្វើ​ការសងសឹក​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​នេះ ទទួល​បានការ​សាទរមក​ពី​គណ បក្ស​ទាំង២​នៅ​ក្នុងសភា។

សូមទស្សនា៖ ការ​ប្រយុទ្ធ​ផ្នែក​ពាណិជ្ជកម្មរបស់ត្រាំ ជាមួយ​នឹង​ចិន​ដែល​ទទួល​បានការគាំទ្រ​មាន​កម្រិត

Trump's Trade Fight with China Earns Limited Bipartisan Support
សូម​រង់ចាំ

No media source currently available

0:00 0:03:44 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក James Risch សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​និយាយ​ថា៖ «យើង នឹង​មិន​អនុញ្ញាតិ​ឲ្យ​គេ​លួច​គំនិត​និង​បច្ចេកវិទ្យា​របស់​យើងនោះទេ ​ហើយ​យើង ​នឹង​មិន​ឈរមើល​ប្រជាពលរដ្ឋ​របស់​យើង​បាត់​បង់​ការងារ​របស់​ពួកគេ​ដោយសារ​ការប្រកួត​ប្រជែង​មិន​ស្មើភាព​គ្នានោះ​ទេ»។

លោក Chuck Schumer មេដឹកនាំ​សំឡេង​ភាគតិច​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​នៅ​ព្រឹទ្ធសភា​និយាយ​ថា៖ «យើង​ចាំបាច់ចាត់​វិធានការណ៍​អំពី​ប្រទេស​ចិន បើពុំ​ដូច្នេះ​ទេ ​ប្រទេស​អាមេរិក ​នឹង​មិន​មែន​ជា​មហាអំណាច​សេដ្ឋ​កិច្ចដ៏ខ្លាំង​មួយ​នៅ រយៈ​ពេល​១០​ឬ​១៥​ឆ្នាំ​ទៀត​ចាប់​តាំង​ពី​ពេល​ឥឡូវនេះ​ទៅ»។

សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​លោក Robert Menendezបាន​និយាយ​ថា៖ «ខ្ញុំ​យល់ស្រប​ជាមួយ​ប្រធានា​ធិបតី​ត្រាំ​អំពីការ​ប្រឈមមុខ​ដ៏​ធំធេង​ដែល​ចិន​មាន​ជាមួយ​សហរដ្ឋ​អាមេរិក»។

លោក​ប្រធានា​ធិបតី​ត្រាំ ជា​អ្នក​ជាតិ​និយម​ខាង​សេដ្ឋ​កិច្ច​ចាប់​តាំង​ពី​ដំបូង​មក។ប្រធានា​ធិបតី​ត្រាំ បាន​ថ្លែង​ថា៖ «លោក ​អ្នក ​បាត់​បង់ការងារ យើង​បាត់​បង់​ប្រាក់​ចំណូល។ហើយ​គ្មាន​នរណា​សុំទោស​ទេ ​លើក​លែង​តែ​ខ្ញុំ»។

វោហាសាស្រ្ត​ប្រជានិយម​របស់​លោក​ត្រាំ ​ជួន​កាល​មាន​លក្ខណៈប្រហាក់​ប្រ​ហែល​ទៅ​នឹង​ពួក​អ្នក​រិះគន់​ខាង​គណបក្ស​ប្រជា​ធិបតេយ្យរបស់​លោក។

លោក​ស្រី Elizabeth Warren សមាជិក​ព្រឹទ្ធសភានិង​បេក្ខជន​ប្រធានា​ធិបតី​គណបក្ស​ប្រ​ជាធិបេតយ្យ​បាន​និយាយ​ថា៖

«បើ​ក្រុមហ៊ុន​សាជីវកម្ម ​អាច​ចំណេច​បន្តិចបន្តួច​ដោយ​ការ​បញ្ជូន​កាងារ​របស់​លោក អ្នក​ទៅកាន់​ទី​កន្លែង​ផ្សេង​ទៀត ​ក្រុម​ហ៊ុន​ទាំង​នោះ ​នឹង​ធ្វើ។ខ្ញុំ សូមប្រាប់​អស់​លោក អ្នក​ថា ក្រុមហ៊ុន​ធំ​ៗ​ទាំង​នោះ ​ប្រហែល​មិន​គិត​គូ​អំពី​កម្មករ​អាមេរិកាំង​ទេ ​ក៏ប៉ុន្តែ ខ្ញុំ​គិតគូ​ហើយ​ខ្ញុំ​មានឆន្ទៈ​ធ្វើ​ការ​ប្រយុទ្ធ​ដើម្បី​ពួក​គេ»។

ពួក​គណបក្ស​សាធារណ​រដ្ឋ សរសើរ​ប្រធានា​ធិបតី​ត្រាំ​ចំពោះ​ការបង្ខំ​ឲ្យ​គណបក្ស​រក​មធ្យោបាយ​ដោះ​ស្រាយ​បញ្ហា​ជាមួយ​ចិន។លោក Tom Cottonសមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​និយាយ​ថា៖ «និយាយ​តាម​ត្រង់ សមាជិក​ជាច្រើន​របស់​គណ បក្សខ្ញុំផ្ទាល់ជា​មនុស្ស​ដែលស្វែង​រក​តែ​សន្តិភាព​ជាមួយ​ចិន​យូរ​ពេក​ដែល​បាន​ផ្តោត​ជា​បថម​លើ​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម​ដែល​យើង​មាន​ជាមួយ​ចិន។ខ្ញុំ​គិត​ថា ការណ៍​នេះ​បាន​ផ្លាស់​ប្តូរ​យ៉ាង​ច្រើន​នៅ​ក្នុង​រយៈ​ពេល​៣ឆ្នាំ​ចុងក្រោយ​នេះ»។

ទោះ​ជាយ៉ាង​នោះ​ក៏ដោយ ​ការយក​ពន្ធគយ​និងការ​ធ្វើ​ឲ្យ​មាន​សង្គ្រាម​ពាណិជ្ជ​កម្ម ​បាន​ធ្វើឲ្យ​ពួក​គណបក្ស​សាធារណរដ្ឋ​ជា​ច្រើន​ភ្ញាក់ផ្អើល។លោកស្រី Joni Ernstសមាជិក​ព្រឹទ្ធ​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​និយាយ​ថា៖ «ការងារ​មួយ​ក្នុង​ចំណោម​ការងារ​៥​នៅ​ក្នុងរដ្ឋ Iowa គឺ​ពឹងពាក់​ដោយ​ផ្ទាល់​លើ​ពាណិជ្ជកម្ម»។លោក Chuck Grassley សមាជិក​ព្រឹទ្ធ​សភា​ខាង​គណបក្ស​សាធារណរដ្ឋ ​បាន​ថ្លែង​ថា៖ «ការបង្កើត​ឧបសគ្គ​ថ្មី​សម្រាប់​ទីផ្សារ​ដោយ​ការ​យក​ពន្ធគយ​និង​ការកំណត់​ចំនួន​មិន​អាច​ជា​ដំណោះ​ស្រាយ​រយៈ​ពេល​យូរទេ»។

ស្របពេល​ជាមួយ​គ្នា​នេះ ពួក​គណបក្ស​ប្រជា​ធិបតេយ្យ ​និយាយ​ថា ប្រធានា​ធិប​តី​ត្រាំ បាន​បំផ្លាញការមាន​ប្រៀប​របស់​សហរដ្ឋ​អាមេរិក​លើ​ប្រទេស​ចិន​ដោយ​ជ្រើសរើស​ជម្លោះ​ខាង​ពាណិជ្ជកម្ម​ជាមួយ​សម្ព័ន្ធ​មិត្ត​របស់​សហរដ្ឋ​អាមេរិក។លោកChuck Schumerមេដឹកនាំ​សំឡេង​ភាគ​តិចខាង​គណបក្ស​ប្រជា​ធិប​តេយ្យ​នៅ​ក្នុង​ព្រឹទ្ធសភា​និយាយ​ថា៖ «ជម្លោះ​ពាណិជ្ជ​កម្ម​ទាំងអស់​ជាមួយ​ប្រទេស​កាណាដា ម៉ិចសិច អឺរ៉ុប​និង​ជប៉ុន​មិនមែន​ជាការ​ត្រឹម​ត្រូវ​ទេ។យើង គួរតែ​រួបរួម​គ្នា​ជា​អន្តរជាតិ​ហើយ​តម្រង់​ទៅលើ​ប្រទេស​ចិន ​ហើយ​ខ្ញុំ​គិត​ថា ការធ្វើ​បែប​នេះ ​នឹង​នាំ​ឲ្យ​មានដំណោះ​ស្រាយ​ដ៏​ល្អ​ឆាប់​រហ័ស​មួយ»។

ពួក​គណបក្ស​សាធារណរដ្ឋ​ទាំងអស់ ​ចង់​ឲ្យ​មាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​រវាងសហ រដ្ឋ​អាមេរិក​និង​ចិន​ឲ្យ​បាន​ឆាប់​រហ័ស​ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន។លោក Mitch McConnell មេដឹកនាំ​សំឡេង​ភាគ​ច្រើន​ខាង​គណបក្សសាធារណ​រដ្ឋ​នៅ​ក្នុង​ព្រឹទ្ធសភា​បាន​និយាយ​ថា៖ «នៅទី​បំផុត ​គ្មាន​នរណា​ឈ្នះ​សង្គ្រាម​ពាណិជ្ជកម្ម​នេះទេ ប្រសិនបើ ​មិន​មាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​នៅ​ទី​បញ្ចប់​ទេនោះ ​ដែល​ពន្ធគយ​លែង​មាន​តទៅ​ទៀត។សង្ឃឹម​ថា យុទ្ធវិធី​ទាំង​នោះ​របស់​រដ្ឋ​បាល​ប្រធានា​ធិបតី​ត្រាំ ​នឹង​នាំ​ឲ្យ​យើង​មានកិច្ចព្រមព្រៀង​នោះ»។

ពួក​គណបក្ស​ប្រជា​ធិបតេយ្យភ័យ​ខ្លាច​ថា ​កិច្ច​ព្រម​ព្រៀង​នោះ មិន​កើត​មាន​ឡើង​បាន​ទេ។លោក Ron Wyden ​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រ​ជាធិបតេយ្យ និយាយ​ថា៖ «លោក​ប្រធានា​ធិបតី​ត្រាំ ធ្វើ​ឲ្យ​ល្អមើល​នៅ​ខាងមុខ​ម៉ាស៊ីនថតទូរទស្សន៍ សរ​សើរ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ថ្មី ​ធ្វើ​ឲ្យ​ចំណង​ជើង​ខ្ទខ្ទា។ក៏ប៉ុន្តែ ​ការ​ប្រ​កាស​ទាំងអស់​នោះ មិនមាន​សារៈ​សំខាន់​ទេ​ហើយ​លទ្ធផល​ទទួល​បាន​ការ​ខកចិត្ត»។

​លោក​ប្រធានា​ធិបតី​ត្រាំ ​នៅ​តែ​តាំង​ចិត្ត​ដល់​យុទ្ធ​សាស្រ្ត​ពាណិជ្ជកម្ម​ដែល​ពឹង​ផ្អែកលើ​ពន្ធគយ ​ដោយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ ​បាន​ហៅយុទ្ធ​សាស្រ្ត​នោះ​ថា ជា​ឧបករណ៍​ចរចា​ដ៏​អស្ចារ្ស​ហើយ​នឹង​ទទួល​បាន​ផល​ចំណេញ៕

ប្រែ​សម្រួល​ដោយជឹង ប៉ូជីន

XS
SM
MD
LG