អគ្គិភ័យដែលឆាប់ឆេះកន្លែងបញ្ចូលហ្គាសមួយនៅក្នុងប្រទេសនីហ្សេរីយ៉ាបានសម្លាប់មនុស្សអស់ជាច្រើននាក់ និងធ្វើឲ្យមនុស្សរបួសជាច្រើននាក់ទៀត។
របាយការណ៍ខ្លះនិយាយថា មនុស្សជាង១០០នាក់បានស្លាប់ ប៉ុន្តែរបាយការណ៍ខ្លះទៀតនិយាយថា ចំនួនអ្នកស្លាប់តិចជាងនេះឆ្ងាយណាស់។
ភ្លើងបានឆាបឆេះសន្ធោសន្ធៅកាលពីថ្ងៃព្រហស្បតិ៍នៅកន្លែងបញ្ចូលហ្គាសមួយក្នុងក្រុង Nnewi នៃរដ្ឋ Anambra ប្រទេសនីហ្សេរីយ៉ា នៅពេលដែលឡានដឹកហ្គាសមួយគ្រឿង បានផ្ទុះ ក្រោយពីទម្លាក់ធុងហ្គាសចុះនោះ។
របាយការណ៍និយាយថា អគ្គិភ័យដែលឆាបឆេះដោយសារការផ្ទុះនោះបានសម្លាប់មនុស្សជាច្រើន ដែលកំពុងឈរតម្រង់ជួររង់ចាំបញ្ចូលហ្គាសសម្រាប់ដាំស្ល។
អ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងក្រុង Nnewi។ ហើយភ្លើងបានបន្តឆេះ រាប់ម៉ោង៕