ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អគ្គីភ័យ​ឆាបឆេះ​នៅ​ក្នុង​តំបន់​អនាធិបតេយ្យ​នៅ​ហ្វីលីពីន​បណ្តាល​ឲ្យ​មនុស្ស​២នាក់​ស្លាប់


អ្នកស្រុក​ប្រមូល​របស់​របរ​ដែល​ជា​កម្មសិទ្ធិ​របស់​ខ្លួន​បន្ទាប់​ពី​អគ្គីភ័យ​បាន​ឆាបឆេះ​ផ្ទះ​២.០០០​ខ្នង​ នៅ​ទីក្រុង​ Quezon នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ Manila កាលពី​ថ្ងៃទី១ ខែមករា ឆ្នាំ២០១៥។
អ្នកស្រុក​ប្រមូល​របស់​របរ​ដែល​ជា​កម្មសិទ្ធិ​របស់​ខ្លួន​បន្ទាប់​ពី​អគ្គីភ័យ​បាន​ឆាបឆេះ​ផ្ទះ​២.០០០​ខ្នង​ នៅ​ទីក្រុង​ Quezon នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ Manila កាលពី​ថ្ងៃទី១ ខែមករា ឆ្នាំ២០១៥។

ការ​បាញ់​កាំជ្រួច​ខុស​ច្បាប់​ត្រូវ​បាន​គេ​សង្ស័យ​ថាជាមូល​ហេតុដែល​បណ្តាល​ឲ្យ​ឆេះ​តំបន់​អនាធិបតេយ្យ​មួយ​នៅ​ជិតរដ្ឋ​ធានី​ម៉ានីលនៅ​ថ្ងៃ​បុណ្យ​ចូលឆ្នាំ​ថ្មី​ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​២​នាក់​ហើយនិង​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើននាក់​ទៀត​រង​របួស។

​ក្រុម​ពន្លត់​អគ្គីយភ័យ​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បត៍ថា ​ពួកគេ​មាន​ការ​លំបាក​ដើម្បី​ចូល​ទៅ​កាន់​ទី​កន្លែង​ដែល​មាន​ផ្ទះ​ខ្ទម​រាប់​រយ​បាន​ឆេះ​នៅជាយ​ទីក្រុង Quezon ​ពី​ព្រោះ​តែ​រថ​យន្ត​បាញ់​ទឹកមិន​អាច​បើក​តាម​ច្រក​ដ៏​ចង្អៀត​ៗ​បាន។

​សាកសព​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​២​នាក់​ដែរ ​បាន​ត្រូវ​ទាញ​ចេញ​ពី​អាគារដែល​ឆេះ​ភ្លើង​នោះ។

ខ្យល់​យ៉ាង​ខ្លាំង​បាន​ធ្វើ​ឲ្យ​ការ​ឆេះ​នោះ​រាលដាល​យ៉ាង​រហ័សទូទាំងតំបន់​នោះ ​ដែល​ធ្វើ​ឲ្យអ្នកស្រុក​ប្រវេសប្រវាស​គេច​ចេញពី​អណ្តាត​ភ្លើង។

អ្នក​ពន្លត់​អគ្គីភ័យ​ម្នាក់ ​ដាច់​ម្រាម​ដៃ​មួយ​ចំនួន​នៅពេល​ដែល​កំប៉ុងឧស្ម័ន​ចម្អិន​ម្ហូប​អាហារ​បាន​ផ្ទុះ។

​ក្រុម​អាជ្ញាធរ​មិន​ទាន់​កំណត់​ពី​មូលហេតុ​នៃ​ការ​ផ្ទុះ​នោះ​ទេ ​ក៏ប៉ុន្តែ​បាន​និយាយ​ថា វា​អាច​មក​ពី​ផាវ​ដែល​បាន​ប្រើ​ប្រាស់​ដើម្បីប្រារព្ធ​ពិធីបុណ្យ​ចូល​ឆ្នាំ៕

XS
SM
MD
LG