ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Manafort ត្រូវ​បាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​៣ឆ្នាំកន្លះ​បន្ថែម​ទៀត


រូបឯកសារ៖ លោកPaul Manafort ដែល​ជា​អតីត​ប្រធាន​យុទ្ធនាការ​បោះឆ្នោត​របស់​លោកប្រធានាធិបតី Donald Trump មកដល់តុលាការនៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨។ 
រូបឯកសារ៖ លោកPaul Manafort ដែល​ជា​អតីត​ប្រធាន​យុទ្ធនាការ​បោះឆ្នោត​របស់​លោកប្រធានាធិបតី Donald Trump មកដល់តុលាការនៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨។ 

ដោយ​មាន​បញ្ហា​សុខភាព​ លោក Manafort​ បាន​ជិះ​លើ​កៅអីរុញ​និង​បាន​និយាយ​សូមទោស​ដល់​លោកស្រី​ចៅក្រម Amy Berman Jackson​ នៅក្នុង​បន្ទប់​សវនាការ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ដោយ​លោក​បាន​និយាយ​ថា​ លោក​មាន​ការ​ខ្មាស់អៀន​យ៉ាងខ្លាំង​ចំពោះ​ទង្វើ​របស់​លោក​ និង​បាន​សារភាព​ទទួល​កំហុស។

កាល​ពី​ថ្ងៃពុធ​ម្សិលមិញ​ លោក Paul Manafort ដែល​ជា​អតីត​ប្រធាន​យុទ្ធនាការ​បោះឆ្នោត​របស់​លោកប្រធានាធិបតី Donald Trump ត្រូវ​បាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ៣ឆ្នាំកន្លះ​បន្ថែម​ទៀត ​ពី​បទ​ឃុបឃិត​ទាក់ទិន​នឹង​ការងារ​របស់​លោក​នៅក្នុង​ប្រទេសអ៊ុយក្រែន​សម្រាប់​គណបក្ស​នយោបាយ​ ដែល​គាំទ្រ​រុស្ស៊ី​ ដែល​ទោស​នេះ​បាន​បន្ថែម​ទៅ​លើ​ស្ថាន​ទង្ងន់ទោស​ ដែល​តុលាការ​បាន​កាត់ទោស​លោក​កាល​ពី​សប្តាហ៍​មុន។

ដោយ​មាន​បញ្ហា​សុខភាព​ លោក Manafort​ បាន​ជិះ​លើ​កៅអីរុញ​និង​បាន​និយាយ​សូមទោស​ដល់​លោកស្រី​ចៅក្រម Amy Berman Jackson ​នៅក្នុង​បន្ទប់​សវនាការ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ដោយ​លោក​បាន​និយាយ​ថា​ លោក​មាន​ការ​ខ្មាស់អៀន​យ៉ាងខ្លាំង​ចំពោះ​ទង្វើ​របស់​លោក​ និង​បាន​សារភាព​ទទួល​កំហុស។

លោកManafort បាន​និយាយ​នៅ​ចំពោះ​មុខ​ចៅក្រម​ថា៖ «ខ្ញុំ​សូមអភ័យទោស​ចំពោះ​អ្វីៗ​ទាំងអស់​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត។ ដោយសារ​តែ​ខ្ញុំ​មិន​អាច​ត្រឡប់​ក្រោយ​បាន​ ខ្ញុំ​នឹង​ធានា​ថា​អនាគត​នឹង​មាន​សភាព​ផ្សេង​ពី​នេះ»។ ក៏ប៉ុន្តែ​លោកស្រី Jackson​ បាន​ប្រាប់​លោក Manafort ដែល​មាន​វ័យ៦៩ឆ្នាំ​ថា លោកស្រី​មិន​អាច​ព្រងើយកន្តើយ​ចំពោះ​ទង្វើ​ខុសឆ្គង​របស់​លោក​បាន​ទេ​។

លោកស្រី​ចៅក្រម Jackson បាន​ដកហូត​ការអនុញ្ញាត​ឃុំខ្លួន​លោក​នៅក្នុង​ផ្ទះ​ និង​បាន​សម្រេច​ឃុំខ្លួន​លោក​ក្នុង​ពន្ធនាគារ​បន្ទាប់​ពី​សវនាការ​លើ​បទចោទ​ថា​ លោក​បាន​ច្រឡោត​ដាក់សាក្សី​ និង​បាន​សម្រេច​ឲ្យ​លោក Manafort ជាប់​ពន្ធនាគារ​៧៣ខែ។ ក៏ប៉ុន្តែ​ លោកស្រី​បាន​និយាយ​ថា ​លោក​បាន​ជាប់​ឃុំ៣០ខែ​រួច​មក​ហើយ​ ដូច្នះ​លោកត្រូវ​នៅ​សល់៤៧ខែទៀត។ សរុប​ទៅ​លោក Manafort នឹង​ត្រូវ​ជាប់​ពន្ធនាគារ៧ឆ្នាំ​កន្លះ៕

XS
SM
MD
LG