ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​​ Trump អះអាង​​ថា​គ្មាន​ទោស​នៅក្នុងការ​កាត់​ក្តី​​អ្នកចាត់ចែងការ​ឃោសនា​បោះឆ្នោត​របស់លោក


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅសេតវិមាន មុនពេលលោកធ្វើដំណើរទៅកាន់រដ្ឋ Alabama ដែលទើបតែរងគ្រោះដោយសារខ្យល់ព្យុះសង្ឃរា​ដ៏​ប្រល័យ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅសេតវិមាន មុនពេលលោកធ្វើដំណើរទៅកាន់រដ្ឋ Alabama ដែលទើបតែរងគ្រោះដោយសារខ្យល់ព្យុះសង្ឃរា​ដ៏​ប្រល័យ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩។

លោកប្រធានាធិបតី​ស.រ.អា. Donald Trump អះអាង​ការ​គ្មានទោសនៅក្នុងការ​កាត់ក្តី​លោក Paul Manafort អតីតប្រធានការ​ឃោសនា​បោះឆ្នោត​របស់លោក នៅក្រោយ​ចៅក្រម​សហព័ន្ធម្នាក់សម្រេច​ថា​លោក Manafort គួរជាប់គុក៤៧ខែ​ដោយ​សារប្រព្រឹត្ត​បទបន្លំ​ខាងពន្ធដារ​និងខាងធនាគារ។

លោក​ Trump បាននិយាយ​ថា​៖ «ខ្ញុំ​មានអារម្មណ៍​មិនល្អសម្រាប់​លោក PaulManafort។ ​ខ្ញុំ​យល់​ថា​ វា​ជា​ពេលវេលា​តឹងតែង​សម្រាប់គាត់»។ លោក​ប្រធានាធិបតី​បាននិយាយ​ដូច្នេះ នៅ​ពេលលោក​ចាកចេញ​ពីសេតវិមានកាលពីព្រឹក​ថ្ងៃ​សុក្រ​ទី​កាន់​រដ្ឋ​ Alabama ដើម្បីពិនិត្យមើល​ការ​ខូចខាត​ដោយ​សារ​ខ្យល់ព្យុះសង្ឃរា​ដ៏​ប្រល័យ​ក្នុង​សប្តាហ៍នេះ។

លោក Trump បាន​និយាយ​ថា៖ «ក៏​ប៉ុន្តែ ប្រសិន​បើលោកអ្នក​កត់សម្គាល់ លោកអ្នកឃើញ​ថា​ទាំង​មេធាវី​របស់លោក Manafort ដែលជា​បុរស​ម្នាក់មានការ​គោរព​ច្រើននិង​ទាំងចៅក្រម​ដែលមានគេ​គោរព​ខ្លាំង​ណាស់នោះ ចៅក្រម​នេះ​បាននិយាយ​ថា​គ្មានការឃុបឃិត​ជាមួយ​ប្រទេស​រុស្ស៊ីទេ»។

កាល​ពី​ពេលមុន​នោះ​ក្នុង​ថ្ងៃនោះ លោក Trump បាន tweet ថា​ការ​ស៊ើបអង្កេត​អំពី ការឃុបឃិត​របស់​រុស្ស៊ី​ដឹកនាំ​ដោយ​លោក Robert Mueller រដ្ឋអាជ្ញា​ពិសេស​ជា «ការ​បន្លំ​ថាមានការ​ឃុបឃិត​ដើម្បី​តាមព្យាបាទ»។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ លោក T.S. Ellis ចៅក្រម​តុលាការ​តំបន់ស.រ.អា.បាន និយាយថា​លោក Manafort មិនមែន «ស្ថិត​នៅចំពោះមុខតុលាការ​នេះ​ដើម្បីអ្វី​ដែល​ទាក់ទង​នឹង​ការ​ឃុបឃិត​ជាមួយ​រដ្ឋាភិបាល​រុស្សី​ដើម្បី​ធ្វើឱ្យមានឥទ្ធិពល​លើ​ការបោះឆ្នោតទេ» ហើយ​លោកក៏​បានចង្អុលបង្ហាញ​ដែរថាលោក Manafort មិនមែន​ត្រូវកាត់ទោសអំពី​ទី​ដៅ​ចំបង​នៃ​ការ​ស៊ើបអង្កេតរបស់​លោក Mueller ទេ--គឺ​អំពី​ថាតើ​ពួកអ្នកឃោសនា​បោះឆ្នោត​ឱ្យលោក​ Trump បាន​ឃុបឃិត​ជាមួយ​ប្រទេស​រុស្ស៊ីដើម្បីឱ្យមាន​ឥទ្ធិពល​លើ​លទ្ធផល​នៃការ​បោះឆ្នោត​ប្រធានាធិបតី​ស.រ.អា.កាល​ពី​ឆ្នាំ២០១៦​ឬទេ។

នៅ​ក្នុង​ការ​កាត់​ក្តី​នោះ ចៅក្រម​រូបនេះ​មិនបានបដិសេធ​អំពីលទ្ធភាពនៃការ​មាន​ការឃុបឃិត​រវាង​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​ និងពួកអ្នកឃោសនា​បោះឆ្នោត​ឱ្យលោក Trump ទេ៕

XS
SM
MD
LG